ភាគ ៦ ពេស្យា

346 29 2
                                    

" Tear are words that hearts can't explain. "

ទីត!ទីត!

សំឡេងស៊ីផ្លេរឡានបន្លឺឡើងនៅមុខផ្ទះលោកស្រីក៏ដឹងភ្លាមថាកូនប្រុសច្បងរបស់លោកស្រីមកហើយទើបលោកស្រីកាន់ដាំងមកទទួលកូនប្រុសរបស់លោកស្រី ដាំងមិនដែលដឹងនោះទេថាកូនប្រុសច្បងរបស់លោកស្រីម៉ូលីសមានមុខមាត់ដែបមិចគេដឹងត្រឹមថាហ្វូតមានបងប្រុសម្នាក់តែប៉ុណ្ណោះ។

រាងក្រាស់ចុះពីលើឡានមកខ្សែរភ្នែករបស់គេក៏ប្រទាន់ជាមួយនឹងខ្សែរភ្នែករបស់ដាំង ចំណែកដាំងគ្រាន់តែឃើញថាមនុស្សម្នាក់នោះជាអ្នកណាភ្លាមចុងដៃចុងជើងរបស់នាយក៏ចាប់ផ្ដើមត្រជាក់តែម្ដង មុខមួយនោះគឺជាសុបិន្ដអាក្រក់របស់នាយតែម្ដង។

" ភូ!មកលឿនម្លេះក្រែងថាយប់បន្តិចទើបដល់នោះអី? " លោកស្រីម៉ូលីសមិនបានចាប់អារម្មណ៍នឹងទឹកមុខដ៏ស្លេករបស់ដាំងនោះទេ លោកស្រីក៏ដើរទៅអោបភូវិនដែរជាកូនប្រុសរបស់លោកស្រីដោយការនឹករលឹកមានតែហ្វូតប៉ុណ្ណោះដែរចាប់អារម្មណ៍ឃើញថាទឹកមុខរបស់ដាំងមិនសូវជាល្អប៉ុន្មាននោះទេ។

ដាំងគ្រាន់តែឃើញមុខមនុស្សម្នាក់នោះភ្លាមខួរក្បាលរបស់គេហាក់ដូចជាត្រូវគេចុចបិទអញ្ចឹងគេមិនដឹងថាគួរតែធ្វើបែបមិចបន្ដនោះទេហេតុអីបងប្រុសបង្កើតរបស់ហ្វូតគឺជាភូវិនទៅវិញ គេរត់មកឆ្ងាយប៉ុណ្ណេះហើយ វាសនានៅលេងសើចនឹងគេខ្លាំងណាស់ មនុស្សដែរបំផ្លាញគេជាមួយនឹងមនុស្សដែរគេចង់ការពារបែរជាបងប្អូនបង្កើតគ្នាទៅវិញ។

ដាំងមិនដឹងនោះទេថាគេនៅញាំបាយនៅក្នុងផ្ទះនោះយ៉ាងមិចដឹងខ្លួនម្ដងទៀតគឺលោកស្រីម៉ូលីសអោយភូវិនជូនគេមកផ្ទះទៅហើយ ដាំងព្យាយាមធ្វើជាអ្វីក៏មិនដឹងទាំងអស់តែបើសង្កេតអោយច្បាស់ដៃរបស់គេពេលនេះសុទ្ទតែញើញ មុខរបស់គេក៏ស្លេកស្ទើរតែគ្មានឈាមទៅហើយ ដាំងព្យាយាមតាំងសតិរបស់ខ្លួនឯងតែគេធ្វើយ៉ាងណា៎ក៏មិនអាចហាមខ្លួនអោយបាត់ខ្លាចនោះទេ។

មកដល់ផ្ទះគេភ្លាមដាំងប្រញ៉ាប់ចុះពីលើឡានហើយរត់ចូលក្នុងផ្ទះរបស់គេ តែភូវិនមិនព្រមទៅវិញនោះទេគេដើរតាមពីក្រោយដាំងរួចក៏ទាញអ្នកម្ខាងទៀតអោយមកប្រឈមមុខនឹងគេ។

Beauty is a curse ( End ) Where stories live. Discover now