Part 2

16 3 0
                                    

«នែ!ប្រូបញ្ញាចាំគ្នាផង» ទេវីរត់ចេញពីថ្នាក់យ៉ាងលឿនទៅតាមបញ្ញាគេទៅចោលនាងទៀតហើយ រតើតាមសុខៗបញ្ញាក៏ឈប់ធ្វើឲ្យទេវីបុកក្បាលនិងខ្នងគេមួយទំហឹង

«អូយ!ឈប់ក៏មិនប្រាប់ដែរយ៉ាប់មែន» នាងយកដៃញីក្បាលខ្លួនទិចៗទាំមុខជូហួញសង្ស័យពកហើយមិនដឹង

«យ៉ាងម៉េចឯងរត់មិនបើកភ្នែកទេ យើងខ្ជិលចាំកន្តឿដូចឯងណាស់» ថារួចគេក៏ដើរចេញទៅទុកឲ្យនាងខឹងជាលើកទី2

«នែ!អាត្នោតចាំផង» ថារួចក៏រត់តាមគេម្ដងទៀតបើមិនតាមគឺដឹងតែអត់បានម៉ូតូជិះទៅផ្ទះហើយ។ បន្ទាប់ពីរត់តាមគេទាន់ហើយអ្នកទាំងពីរក៏នាំគ្នាទៅផ្ទះវិញ។ បញ្ញាតែងជូនទេវីមកផ្ទះរាល់ថ្ងៃ

«មកដល់ផ្ទះហើយមានអារម្មណ៍ស្រស់ស្រាយ» គ្រាន់ទេចុះពីម៉ូតូភ្លាមទេវីហក់លោកក្រវីក្រវាត់ខ្លួនដូចក្ដីសុខណាស់ចឹង ឯបញ្ញាឃើញក៏មាននាងយ៉ាងខ្លាំង

«មើលស្អី»
«មើលជ្រូកពុលបាយ»
«ហ៊ើយ!អាត្នោតអ្នកណាជាជ្រូកពុលបាយ» ទេវីងាកមកសម្លក់គេថ្លែ។ អ្នកទាំងពីរនៅឌឺដងផ្លែផ្កាគ្នារហូតម៉ាក់ទេវីដើរមក

«មកវិញហើយ មកញ៉ាំបាយទាំងពីរអ្នកនិងមក» គាត់ដើរមកហៅអ្នកទាំងពីរទៅហូបបាយព្រោះឃើញជជែកគ្នាយូរពេក
«បាទអ្នកមីង/ចា៎ម៉ាក់»
«កុំភ្លេចលាងដៃផង» ថារួចគាត់ក៏ដើរចូលក្នុងផ្ទះឯអ្នកទាំងពីរនេះតែឌឺគ្នា

«អូហូ!ឆ្ងុយណាស់ម៉ាក់នេះមានអីខ្លះទៅ ឆាមីសួរ ម៊ាំចំហុយ តុងយ៉ាំទៀត មាន់ស្ងោរ ហេតុអីម៉ាក់ធ្វើច្រើនមុខម្ល៉េះថ្ងៃនេះ?» នាងសួរទាំងឆ្ងល់ព្រោះរាល់ដងគាត់ធ្វើម្ហូបតែពីរមុខអស់ហើយ
«ប៉ាឯងគាត់ត្រឡប់មកពីបន្ទាយវិញថ្ងៃនេះ»
«ចុះគាត់ថា១អាទិត្យទៀតទើបមកដល់»
«ម៉ក់មិនដឹងទេសំខាន់ប៉ាឯមកវិញ ឆាបើនាំគ្នាញ៊ាំទៅ» អ្នកទាំងបីហូបបាយជាមួយគ្នាដូចគ្រួសារតែមួយ បញ្ញាតែងតែមកហូបបាយនៅផ្ទះទេវី មួយអាទិត្យ៣ ៤ ម៉ាម៉ាក់អ្នកទាំងពីរជាមិត្តនិងគ្នាតាំងពីនៅតូចៗម្ល៉េះ បន្ទាប់ពីរហូបបាយរួចអ្នកទាំងពីរក៏រៀបចំខ្លួនងូតទឹកអាលនឹងទៅរៀន

«បញ្ញា ទេវីហើយឬនៅកូនដល់ម៉ោងហើយ»
«រួចហើយម៉ាក់ ទៅហើយមកឲ្យលឿន»
«អើដឹងហើយ» ទាំងពីរអ្នកបណ្តើរគ្នាចុះមកដូចសង្សារអ្នកមិនដសងប្រហែលគិតថាជាសង្សាគ្នាហើយបើទៅណាជាមួយគ្នារហូតបែបនេះ តែសម្រាបើអ្នកស្គាលើពួកគេទាំងពីរគឺថាពីរអ្នកនេះដើរជាមួយគ្នាតាំងពីររឿបថ្នាក់ទី៥មក
«ជិះឲ្យស្រួលបួលណា»
«បាទអ្នកមីង ខ្ញុំសិនហើយជម្រាបលា»
«ម៉ាក់ជម្រាបលា»
«ជិះម៉ូតូឲ្យស្រួលកុំលឿនពេក»បន្ទាប់ពីរួចរាល់ហើយក៏នាំគ្នាតៅសាលា។ មកដល់ថ្នាក់មិនមានសិស្សមកច្រើនទេមានតែពីរបីនាក់ប៉ុណ្ណោះ

Lifelong friend💫Where stories live. Discover now