ពេលល្ងាចម៉ោង៤ ជាពេលវេលាប្រកួតដ៏ក្តៅគគុកក្នុងសមរភូមិបាល់ទាត់រវាងក្រុងទាំអពីរគឺក្រុមBlack Dragon និងក្រុមបក្សីចាំក្រុងដែលជាក្រុមបញ្ញា
«ទាំងអស់គ្នាដល់ពេលប្រកួតហើយ» រតនៈ
«យើងត្រៀមរួចហើយ/ខ្ញុំរួចហើយ/ពួកប្រុងប្រៀបហើយ» កីឡាករទាំងអស់និយាយ ព្រមគ្នា
«ល្អជិតដល់ពេលហើយ បើទៅមិនរួចកុំបង្ខំអីចាញ ឬ ឈ្នះមិនមានបញ្ហាទេ» រតនៈនិយាយទាំងដៀងភ្នែកមើលខៃណា នាយដឹងថាគេទើបនិងចូលចឹងបើចាញ់ប្រាកដជាមានអារម្មណ៍ថាខ្លួនមិនល្អ។ ការប្រកួននេះមានអ្នកចូលរួមមើលជាច្រើនគ្រួសារបញ្ញាគឺមកលើកទឹកចិត្តគេទាំងអស់រួមទាំងទេវី និង មិត្តក្នុងថ្នាក់ទាំងអស់ មិនយូរប៉ុន្មានការប្រកួតក៏ចាប់ផ្ដើមឡើងដោយមានរតនៈជាអាញ្ញារកណ្ដាល និងសិស្សសាលាម្នាក់ទៀត ការប្រកួតអស់ពេលជាយូរក៏រកឃើញក្រុមអ្នកឈ្នះគឹ ក្រុមបក្សីចាំក្រុង ២ទល់៣។«ហូររររ! អស្ចារ្យណាស់ឈ្នះហើយ» អ្នកគាំទ្រខាងបក្សីចាំក្រុងនាំគ្នាហូរយ៉ាងខ្លាំងជាមួយជ័យជម្នះនេះ
«ពូកែណាស់បញ្ញា» ទេវីរត់ទៅយកទឹកឲ្យបញ្ញាថែមទាំងហក់អោបក៏គេទៀត
«លែងយើងដាច់ខ្យល់ឥឡូវហើយ»
«អោបប៉ុនណឹងធ្វើមើលតែយើងនិងសម្លាប់ឯង»
«កុំធ្វើមុខចឹងចាសើអស់ហើយ»
«បានហើយប្រកែកគ្នាយើងទោះជប់លៀងល្អទេ?» រតនា
«ចាំស្អែកទៅខ្ញុំអស់កម្លាំងណាស់» ខៃណា
«ចឹងក៏បានតែចង់ធ្វើបែបណាទៅ?»
«បែបBBQ ទៅ» ទេវី
«ហើយធ្វើនៅផ្ទះអ្នកណា» រតនា
«បញ្ញា» ទេវី
«ឯងយល់ស្របទេ» រតនា
«គ្នានបញ្ហា» បញ្ញា
«ស្អែកថ្ងៃអាទិត្យជួបគ្នាម៉ោង ២រសៀល ពួកឯងស្គាល់ផ្ទះយើងហើយចុះខៃណាទៅជាមួយអ្នកណា?»
«យើងអ្នកទៅយកគេ» រតនៈមិនដឹងផុសចេញពីណាក៏ស្នើខ្លួនអ្នកទទួល
«ចឹងក៏បានសម្រេចតាមនិងទៅចុះ» បញ្ញានិយាយរួចអ្នកទាំងអស់គ្នាក៏បំបែកគ្នាទៅផ្ទះរាងៗខ្លួន__ស្អែកឡើង__
ទិដ្ឋភាពមានក្រុមមនុស្សជំទង់មួយក្រុមកំពុករៀបចំអបអរការឈ្នះរបស់ខ្លួន ទាំងអស់គ្នាគឺជាមិត្តភក្តិបញ្ញា
«មកជុំគ្នាឬនៅ» បញ្ញាដែលពាក់អៀបធ្វើជាចុងភៅដើរចេញមកជាមួយកាំបិតក្នុងដៃ
«នៅរតនៈ និង ខៃណា» ហុង
«ចឹងរៀបចំអាំងសាច់ទៅ យើងទៅមើលស៊ុបសិន»បញ្ញាគេដើរទៅខាងក្នុងក៏មានអារម្មណ៍ឈ្ងៀមអ្វីខ្លោចចូលក៏ឃើញថាទេវីកំពុងពាក់អាវភ្លៀងហើយថែមមួកមារពារទៀតផង
«កាវី ឯងធ្វើស្អី»
«គឺយើងចង់ធ្វើស្តេកសាច់គោតែឥឡូវវាក្លាយជាធ្យូងសាច់គោ»
«ហ៊ើយ!យ៉ាប់មែនខ្ទិចចង្រ្កានយើងអស់ហើយ បានហើយចេញទៅយើងអ្នកធ្វើ»
«យើងសូមទោស»
«កុំគិតអី ចេញសិនទៅយើងសម្អាតសិន»
«ok»បន្ទាប់ពីសម្អាតរួចបញ្ញាក៏ចាប់ផ្ដើមរៀបចំកន្លែងហូបអាហារ មួយសន្ទុះធំទើបមានសមាជិកមកគ្រប់។ ទាំងអស់គ្នាញ៊ាំអាហារយ៉ាងរីករាយពួកគេមិនផឹកសុរាទេគឺផឹកទឹកក្រូច។ ទាំងអស់គ្នាលេងGame កំសាន្តផ្សេងៗ នាំគ្នាច្រៀងរាំ រហូតដល់ម៉ោង7 8ទើបនាំគ្នាទៅវិញ តែមុននិងទៅពួកគេនាំគ្មជួយលាងចានរៀបចំអ្វីៗឲ្យដូចដើមវិញ។ ទេវីវិញនាងមិនបានទៅផ្ទះវិញទេគឺស្នាក់នៅផ្ទះបញ្ញា នាងគេងជាមួយកល្យាលបងបញ្ញា ជាធម្មតាទៅហើយសម្រាប់នាងព្រោះនៅតូចពេលគ្រួសារនាងមានកម្មវិធិតែងយកមកផ្ញើនៅផ្ទះបញ្ញា