Part 5

4 3 0
                                    

ទឺង!ទឺង ជាសូរសម្លេងជួងដែលបានបន្លឺថាដល់ម៉ោងចេញលេងហើយ សិស្សទាំងអស់នាំគ្នាទៅរោងអាហារដូចរាល់ដង ចំណែកសិស្សថ្មីទាំងពីរអ្នកនេះវិញពិចិត្តត្រូវបានសិស្សស្រីៗបបួលគេទៅរោងអាហារ ឯខៃណាវិញមិនមានអ្នកមកនិយាយជាមួយទេព្រោះគេមិនចូលចិត្តការតែងខ្លួនរបស់អ្នកកំឡោះ ពេលអង្គុយសុខៗក៏មានសិស្សមួយក្រុមដើរមករកគេគឺក្រុមបញ្ញានិងឯង

«អេ! សិស្សថ្មីមិនទៅហូបអាហារពេលព្រឹកទេ» រតនាគេចាប់ផ្ដើមសួរទៅខៃណាដែលអង្គុយដូចមនុស្សមានទុក
«គឺខ្ញុំមិនស្គាល់ទេ»
«ហេតុអីមិនសួរគេ»
«គឹមិនមានអ្នស្គាល់»
«ហ៊ើយ! បានហើយឈប់សួរគេទៅ មកទៅជាមួយគ្នាទៅ»    រតនៈដែលឃើញទាំងពីរអ្នកនិយាយដូចមិនចូលគ្នាក៏ទៅហាម
«អើរតោះឃ្លានណាស់» រតនា ទេវី ន៨ង បញ្ញាក៏ដើរទៅមុខ
«កុំទោះខ្វល់ជាមួយវាអានិងតែប៉ុនណឹងមកផុតបានហូបឥឡូវហើយ»
«បាទ» អ្នកទាំង៥ដើរទៅរោងអាហារជាមួយគ្នាតែពួកគេស្ថិតក្រោមក្រសែភ្នែកក្នុងរោងអាហារតែមិនមែនមើលអ្នកទាំងបួនទេ គឹមើលខៃណាដែលចម្លែកខុសគេ

«ឯងចង់ញ៊ាំអីហៅទៅ» ទេវីប្រាប់ទៅខៃណា
«បាទ មីងបាយសាច់ជ្រូកមួយ»
«មីងខ្ញុំ បាយសាច់ជ្រូកតែកុំដាក់ស្លឹកខ្ទឹមសុំទឹកស៊ុបផង»
«ទេវីឯងទិញអី»
«យើងមានអារម្មណ៍មិនឃ្លានទេ»
«សម្រកគីឡូ»
«អត់ទេមិនហេវ»
«ចឹងអង្គុយមើលមាត់យើងទៅ»
«ឆឺស»
«តោះរកកន្លែងអង្គុយ» ទាំងអស់គ្នាអង្គុយហូបបាយយ៉ាងឆ្ងាញ់លើកលែងតែទេវីដែលមិនហូប
«ពួកឯងចាំយើងមួយភ្លេតទៅនោះបន្តិច»
«កុំយូរពេកអាញ៉ា» គេក៏ដើរចេញទៅបន្តិចក្រោយមកដើរកាន់បបរមួយចានមកជាមួយ
«នេះទេវីរបស់ឯងហូបទៅតុចថាឈឺយើងមិនបានប្រាប់»
«បារម្មណ៍ពីយើង?»
«អត់ទេខ្ជិលស្ដាប់អ្នកខ្លះរអ៊ូថាឈឺក្រពះ»
«បានឆាប់ស៊ីឲ្យលឿនទៅ» រតនាគេថាឲ្យអ្នកទាំងពីរ
«និយាយធ្វើមើលតេសត្វ» ទេវីិនាងនិយាយព្រមទាំងសម្លក់រតនា
«ព្រោះសត្វវាខាំគ្នា អូយ!!!» គេនិយាយមិនបានយូរផងក៏ស្រែកតែម្ដង គឺបញ្ញាជាន់ជើងគេមួយទំហឹងតែម្ដង
«បិទមាត់ហើយអញ្ចើញពិសារឲ្យលឿនៗទៅ» រតនៈ និង ខៃណា ដែលមិននិយាយស្ដីបានាំគ្នាសើចពួកគេតិចៗ
«តោះទៅវិញ ពួកឯងជួយចេញលុយផងថ្ងៃនិងភ្លេចយកមក»
«ស្អីហាអារតនាលើកមុនមិនទាន់សងផងឥឡូវឲ្យពួកយើងចេញឲ្យទៀត» រតនៈគេនិយាយទាំងគ្រឺតឆ្មេញ
«កុំគ្រឺតពេកតិចបាក់ទៅធ្មេញនិង»
«អាចង្រៃ!»
«អើចាំខ្ញុំជួយចេញឲ្យ តែកុំភ្លេចសង» ខៃណាគេស្នាក់ចិត្តជួយចេញលុយឲ្យរតនា
«មើលទៅគេជាសិស្សថ្មីទើបចូលព្រឹកម៉ិញសោះសុខចិត្តឲ្យយើងខ្ជីមិនចូលឯងទេ! អរគុណហើយណាសិស្សថ្មី»
«កុំហៅសិស្សថ្មីអី ខ្ញុំឈ្មោះខៃណា@
«ចឹងអរគុណហើយខៃណា» រតនាគេនិយាយព្រមទាំងធ្វើភ្នែកម៉ក់ដាក់ខៃណា
«មកទៅវិញងងុយណាស់ចូលវិញផុតដេកហើយ» ទេវីនាងប្រាប់ទៅពួកគេព្រមទាំងញីភ្នែកចូលដាច់យប់ចឹង

__ក្នុងថ្នាក់__
«អាបញ្ញាឯងចូលរួមប្រកួតទេ»
«ចូល» មួយម៉ាត់យ៉ាងខ្លីតែមានន័យសម្រាប់រតនៈនិយាយគ្នាបានបន្តិច ពួកម៉ាក់រតនៈដែលរៀននៅថ្នាក់ផ្រេកក៏ដើរមករកគេ
«អាហុង មករកអញមានការអី?»
«មើលទៅយើងប្រហែលជាចាញ់ការប្រកួតជាមួយពួកវាអាទិត្យក្រោយនេះហើយ»
«ហេតុអី?»
«គឺអាកាននិងវាហាត់បាល់ម្សិលម៉ិញឥឡូវគ្រិចជើងទៅពេទ្យគាត់ថាជើងវាទាល់តែសម្រាកកន្លះខែទើបជា ហើយហាមហាត់បាល់ ឬ ធ្វើអីធ្ងន់ៗ»
«ធ្វើយ៉ាងម៉េចបានអ្នកណាមកជំនួសវា យើងមិនចង់ឲ្យវាឈ្នះទេ» គេនិយាយទាំងយកដៃច្រូងសក់ឡើង
«ខ្ញុំអាចចូលរួមបានទេ?» ខៃណាដែលអង្គុយក្រោយពីរតុក៏សួរទៅរតនៈ
«ឯងចេះលេងបាល់ដែរ»
«គឺខ្ញុំធ្លាប់លេងនៅស្រុក»
«ចឹងមកហាត់បាល់នៅក្លឹបយើងមក»
«ម៉ោងប៉ុន្មានដែរ»
«គឺម៉ោង៥ ៦ សាកសួរម៉ាក់ប៉ាឯងសិនក៏បនាដែរយើងមិនបង្ខំ»
«ហឹម»
«លោកគ្រូលោករៀនហើយ ឆាប់ចូលថ្នាក់ចូលតុរាងៗខ្លួន»
សម្លេងស្រួយស្រឹបរបស់កញ្ញាសក់ខ្លីត្រឹមក៏បានស្រែកឡើងធ្វើឲ្យកូនសិស្សដើរទៅរកកន្លែងអង្គុយរាងៗខ្លួន លុះល្ងាចឡើងដល់ម៉ោងទៅផ្ទះវិញរតនៈក៏ដើរមកសួរខៃណា
«យ៉ាងម៉េចឯងទៅហាត់ទេ»
«បាន ខ្ញុំប្រាប់ប៉ាម៉ាក់រួចហើយគាត់ថាឲ្យមកផ្ទះមុនម៉ោង៧»
«ចឹងទៅជាមួយគ្នាទៅឯងមិនដឹងផ្លូវដដែល»
«ចាំបន្តិចរៀបកាតាបសិន» បន្ទាប់ពីរួចហើយអ្្នកទាំងពីរក៏បបួលគ្នាទៅហាត់បាល់។ ទៅដល់ឃើញបញ្ញានិងគ្នាគេមួយចំនួនកំពុងហាត់រួចមុនទៅហើយ
«នែ!ពួកឯងមានសមាជិកថ្មី»
«អ្នកណាគេ»
«គឺខ្ញុំខៃណាជាអ្នកចំណូលថ្មី ជួយណែនាំផង»
«រីករាយដែលបានស្គាល់» អ្នកក្នុងក្រុមទាំងអស់សម្ដែកការរីករាយដែលបានស្គាល់ខៃណា។ពួកគេហាត់រហូលដលើម៉ោង6:40នាទីទើបឈប់ ខៃណាក៏ត្រឡប់ទៅផ្ទះវិញតែត្រូវបានបញ្ញា និង រតនៈជូនដល់ផ្ទះព្រោះមិនទុកចិត្តឲ្យជិះតែម្នាក់ឯង។

Lifelong friend💫Onde histórias criam vida. Descubra agora