បន្ទាប់ពីការប្រកួតចប់បញ្ញានិងទេវីមិនសូវបាននៅជិតគ្នាដូចមុនបញ្ញាព្យាយាមហាត់ជាមួយក្រុងគេសម្រាប់ការប្រកួតក្រោយៗ ថ្ងៃនេះទេវីក៏មករោងអាហារម្នាក់ឯងមិត្តនាងរវល់គ្រប់គ្នាតែម្ដង
«ហ៊ើយ!ធុញណាស់ពួកអាមិត្តអស់នោះមិនមកកំដរយើងញ៊ាំបាយសោះដឹងទេថាការដែលបាយម្នាក់ឯងនុងវាឯកា»
«សុំអង្គុយរួមតុជាមួយផង» សម្លេងប្រុសម្នាក់និយាយជាមួយទេវី ធ្វើឲ្យមាងរហ័សងាកទៅមើលគេម្នាក់គឺពិចិត្រ
«ពិចិត្រទេហេស មិនអីគេអង្គុយមកជាមិត្តរួមថ្នាក់និងគ្នាសោះ» នាងញញឹមគួរសមដាក់គេ អ្នកទាំងពីរញ៊ាំអាហារជាមួយគ្នាយ៉ាងស្ងៀមស្ងាត់បំផុតម្នាក់មិននិយាយអ្វីទេ
«មាត់នាងប្រឡាក់ហើយ» ពិចិត្រមិនត្រឹមតែនិយាយតែយកដៃជូតមាត់ឲ្យថែមទៀត ទង្វើនេះធ្វើឲ្យទេវីភ្ញាក់ផ្អើលជាខ្លាំងមួយសន្ទុះនាងក៏ឈប់ភ្លឹក«អ៎!អរគុណ មិនអីទេខ្ញុំអាចជូតខ្លួនឯងបាន»
«បាទ!សុំទោស»
«អត់អីទេ»
«នាងនិងបញ្ញាស្គាល់គ្នាយូរហើយឬនៅមើលទៅអ្នកទាំងពីរស្និតគ្នាណាស់»
«យើងជាមិត្តនិងគ្នាតាំងពីតូចៗហើយគេជាមិត្តម្នាក់ដែលយល់ចិត្តគ្នាបំផុត»
«បើគេស្រឡាញ់លើសពីមិត្តនាងគិតយ៉ាងម៉េច»
«មិនដឹងទេតែខ្ញុំមានអារម្មណ៍ថាចូលចិត្តគេ ហើយមិនចូលចិត្តមនុស្សស្រីមករញ៉េរញ៉ៃជាមួយគេ»
«បើមានអ្នកមកសារភាពដាក់គេ»
«គឺមានអារម្មណ៍ថាអន់ចិត្ត តែបើគេស្រឡាញ់អ្នកណាក៏ខ្ញុំមិនខឹដែរ» ពួកគេបន្តនិយាយពីនេះពីរនោះរហូតដល់ម៉ោង«តោះទៅវិញ»
«ចា៎! ពិចិត្រខ្ញុំប្រាប់លោករឿងមួយគឺថាបើលោកមកស្និតស្នាលជាមួយខ្ញុំដើប្បីបញ្ឈឺគេខ្ញុំដាស់តឿនលោកឲ្យទៅប្រាប់ឆាយវិញទៅថាមិនបាច់ធ្វើចឹងទេ» នាងនិយាយព្រមជាមួយដៃដាក់លើស្មា។ ឯពិចិត្រគេឈរភ្លឹកហេតុអីនាងដឹ សុខការគិតរបស់គេក៏នឹកឃើញថាមានមនុស្សលួចស្ដាប់គេនិយាយគ្នា
«គឺថ្ងៃដែលអ្នកទាំងពីរនិយាយគ្នាចំពេលដែលខ្ញុំលាងបន្ទប់ទឹកទើបឮការជជែកគ្នាទើបដឹងរឿង មុនដំបូងខ្ញុំមិនគិតថាមិនមែនពិចិត្រទេតែក្រោយមកឃើញឯងមកជិតស្និតនិងខ្ញុំពេកទើបប្រកដក្នុងចិត្ត មិនបាច់មើលមុខឆ្ងល់ទេ» នាងដើរបណ្ដើនិយាយបណ្ដើរ«ម្យ៉ាងវិញទៀតនារីដែលឯងលួចស្រឡាញ់នាងក៏ជាមិត្តភក្តិដ៏ល្អរបស់ខ្ញុំដែរ នាងធ្លាបសារភាពដាក់បញ្ញាដែរឯងដឹងហើយ តែពេលដែលត្តូវគេបដិសេធនោះនាងក៏បានប្រាប់ខ្ញុំថានាងធ្លាប់លួចស្រឡាញ់មិត្តខ្លួនឯងតែមិនហ៊ានសារភាពតែខ្ញុំមិនដឹងថាជាអ្នកណាទេនាងមិនបានបង្ហាញឈ្មោះ តែពេលដែលខ្ញុំស្ដាប់ការសន្ទនានោះចប់ក៏ដឹងថាមិត្តដែលនាងលួចស្រឡាញ់គឺពិចិត្រឯង» ដើរជិតដល់ថ្នាក់នាងក៏ហុចក្រដាសើមួយសន្លឹកឲ្តទៅពិចិត្រដែលកំពុងគិត
«នេះខ្ញុំឲ្យ ភ្លេចប្រាប់ឲ្យឈឹង អាទិត្យក្រោយជាខួបកំណើតខ្ញុំកុំភ្លេចហៅវិឆាយមកចូលរួមផង» ប្នទាប់ពីផ្ដែរផ្ដាំនាងក៏ដើរចេញទៅ ។ ពេលឃើញនាងដើរទៅបាត់គេក៏បើកមើលក្រដាសើនោះវាជាFB និងសាលារៀនរបស់នារី គេក៏ចម្លែកចិត្តបន្តិចដែរតែមិនខ្វល់សំខានបានទីតាំនារី
ВЫ ЧИТАЕТЕ
Lifelong friend💫
Любовные романыប្តូរពីមិត្តភក្តិទៅអ្វីផ្សេងបានទេ? ღ'͈ ᵕ '͈ )♡⃛('͈ ᵕ '͈ ღ