តើង!តើង សម្លេងសារបានបន្លឺឡើងក្នុងទូរស័ព្ទ
«គ្នាយើងថ្ងៃនិងលោកគ្រូមិនបានបង្រៀនទេអាចត្រឡប់ទៅផ្ទះវិញបាន» សារលោកគ្រូ English
«Wow!ថ្ងៃនិងគ្រូអត់រៀនទេ» សម្លេងសិស្សក្នុងថ្នាក់ស្រែកហូរយ៉ាងខ្លាំង ព្រោះកម្រណាស់ដែលគាត់ឈប់«គ្រូអត់រៀនទេឯងចង់ទៅផ្ទះឬទៅណា?» បញ្ញាសួរទៅកាន់ទេវីដែលកំពុងរៀបចំកាតាប
«យើងចង់ទៅផ្ទះព្រោះថ្ងៃនិងប៉ាយើងគាត់មកពីរបន្ទាយវិញ»
«អឹម!តោះឲ្យលឿនទៅ»
«អើ!ដឹងហើយ» បន្ទាប់ពីទេវីរៀបចាំសម្ភារៈដាក់កាតាបរួចក៏នាំគ្នាទៅវិញ«មកដល់ហើយចុះទៅ»
«ដឹងហើយកុំស្រែកទៅមើល ទៅវិញជិះឲ្យស្រួលបួលណា»
«យ៉ាងម៉េចបារម្ភឬ?»
«មិនបានបារម្ភ យើងខ្លាចស្អែកគ្នានអ្នកដឹក»
«ពិតទេថាមិនបារម្ភ»
«អាមិត្តឆ្កួត អេ!ឈប់សិន» ពេលបញ្ញារៀបនិងឡើងម៉ូតូក៏ត្រូវទេវីឃាត់
«វាស្អីឯងទៀតហើយ»
«ចេញពីផ្ទះយើងឯងទៅហាត់បាល់ នៅតារាងរតនៈមែន»
«ម៉េចឯងដឹង? អាសក់ឆេះប្រាប់»
«Yeah! ឯងហាត់យូរឬនៅ»
«ទើបនិងហាត់ទេ ប្រហែល៥ ៦ខែនិងឯង»
«ចុះឯងចូលរួមប្រកួតទេ?»
«មិនដឹង!»
«ហីយ៉ា! ចូលរួមទៅយើងចង់ឃើញឯងចូលរួមប្រកួត យើងនិងធ្វើជាអ្នកលើកទឹកចិត្តឯង»«យើងគិតមើលសិន bye bye »
«bye bye » ទេវីនៅឈរមើលបញ្ញាចេញទៅផុតកន្ទុយភ្នែកទើបនាងចូលផ្ទះវិញ។ មកដល់ក្នុងផ្ទះឃើញប៉ាខ្លួនកំពុងអង្គុយមើលទូរទស្សន៍ នាងក៏រត់ទៅអោបលោកឪពុកទាំងទឹកភ្នែកទឹកសំបោរ«ប៉ាមកវិញហើយដឹងទេកូននិងប៉ាណាស់» នាងយំបណ្តើររៀបរាប់បណ្ដើរ ឳពុកឃើញបែបនេះក៏អង្អែលក្បាលកូនស្រីទុកជាការលួងលោម
«យ៉ាប់មែនកូននេះប៉ាទៅធ្វើការរកលុយចិញ្ចឹមកូនស្រីប៉ានិងហើយនេះប៉ាទៅតែមួយអាទិត្យសោះដូចប៉ាទៅរាប់ខែអីចឹង បានហើយឈប់យំទៅ»
«ឈប់យំក៏បានប៉ាមានទិញអីឲ្យកូនទេ» ឈប់យំភ្លាមទារបស់ភ្លែត«ប្រកដជាមាននេះនែរ» គាត់លើកបន្តោងសោរពីរមួយជារូបឳពុកនិងកូន ចំណែកមួយទៀតគឺរូបទាហ៊ានកាន់កំភ្លើង។ ទេវីឃើញអំណោយឳពុកក៏ឆ្ងល់ទើបសួរ
«ហេតុអីប៉ាឲ្យរបស់នេះជាអំណោយកូន»
«កូនគិតមើលទៅ» គាត់ហុចបន្តោងសោឲ្យទៅនាង។
ទេវីទទួលមើលទាំងសញ្ចឹងគិត បានមួយសន្ទុះនាងក៏និយាយ
«កូនដឹងហើយរូបនេះគឺដំណាងឲ្យឳពុកនិងកូនដូចជាកូននិង
ប៉ា ហើយរូបនេះវិញដំណាងឲ្យបុរសក្លាហានហ៊ានការពារទឹកដីទឹកមុខមុខបញ្ជាក់ពីការតស៊ូព្យាយាមត្រូវទេប៉ា?»«កូនស្រីប៉ាឆ្លាតមែន រូបនេះប៉ាឲ្យកូន ហើយរូបទាហាននេះប៉ាទុកឲ្យកូកឲ្យទៅមនុស្សដែលអាចការពារកូនបានជាមិត្តមួយជីវិត ហើយគេជាមនុស្សតស៊ូមិនបោះបង់
កូនគិតចង់ឲ្យរូបនេះទៅអ្នកណា»
«គឺបញ្ញា»
«បញ្ញាកូនសុវណ្ណឬ? ហេតុអីទៅ?» គាត់សួរទៅនាងទាំងឆ្ងល់កូនស្រីគាត់មិនគិតទេឬថាគាត់ចង់បានន័យយ៉ាងម៉េច«ព្រោះគេជាមនុស្សតែម្នាក់ដែលកូនស្គាល់តាំងពីតូច ហើយគេជាអ្នកការពារកូនគ្រប់យ៉ាងជាអ្នកគាំទ្រលើកទឹកចិត្តហើយគេក៏សាសមនិងទទួលបានវា» នាងនិយាយទាំញញឹម ឳពុកកូនទាំងពីរនិយាយគ្នាពីនេះពីនោះរហូតដល់អ្នកម៉ាក់ចេញមកហៅទៅហូបបាយ
«មកបានហើយទាណងពីរអ្នកទៅហូបបាយកុំភ្លេចលាងដៃផង»
«ចា៎ម៉ាក់/ទទួលបញ្ជាទាន» អ្នកទាំងបីទទួលទានអាហារពេលល្ងាចយ៉ាងរីករាយ។ងាកមកមើលតារាងបាល់ក្នុងទីក្រុងភ្នំពេញបញ្ញាកំពុងហាត់បាល់យ៉ាងស្វិតស្វាយព្រៀបដូចជាការប្រកួតមែនទែនអីចឹង
«បញ្ញាឯងអីក៏ប្រឹងហាត់ម្ល៉េះៗហា៎?» រតនៈដែលអង្គុយមើលជាយូរក៏ហើបមាត់សួរគេហាត់តាំងពីមកដល់រហូតដ់ពេលនេះមិនព្រមឈប់សោះទាំងដែលអ្នកផ្សេងគេសម្រាក២ ៣ដងហើយ
«យើងចង់ហាត់ទើសក្បាលឯងឬ?» ឮមិត្តសួរបែបនេះគេក៏សម្រាកបន្តិចទៅព្រោះគេហាត់យូរហើយដែរ
«មិនទើសក្បាលតែទើសភ្នែក ឯងហាត់ម្លឹងៗសម្រេចថាប្រកួតទេ?»
«Okay»
«និយាយលេង ឬមែន?»
«ឯងចង់បានពាក្យពិតឬកុហក?»
«ពាក្យកុហក»
«យើងនិយាយលេង»
«ឯងចូលរួមប្រកួតមែន តើកត្តាអ្វីដែលនាំឲ្យឯងចូលរួចប្រកួត»
«យើងប្ដូរចិត្តហើយ»
«អូហូយ!និយាយលេងទេកុំធ្វើចឹងមើល» គេនិយាយថែមទាំងផ្អែកស្មាបញ្ញាទៀត ឃើញបែបនេះបញ្ញាក៏ហក់ឡើងចេញភ្លាមធ្វើឲ្យរតនៈស៉ី ស្មៅតែម្ដង
«នែវើយ ឡើងក៏មិនប្រាប់បាក់ធ្មេញ បែកមុខហើយមិនដឹង» គេយកដែរអង្អែលមុខខ្លួនឯងតិចៗ
«កុំភ័យមុខឯងនេះទោះគេកាប់ក់មិនខូចដែរ»
«អាចង្រៃ! យប់នេះយើងប៉ាវឯងស៉ីអី»
«អត់ទេរវល់ទៅសិនហើយ» គេដើរទៅរៀបអីវ៉ាន់រួចចេញបាត់ទៅ
«ហ៊ើយ!អានេះដូចខ្មោច» រតនៈរអ៊ូរង៉ូវៗគេងាកទៅក្រោយមួយភ្លែតសោះងាកមកវិញបញ្ញាទៅបាត់