ភាគ៨

499 12 0
                                    


ហ្វ្រីន pov...

" ក្ដីស្រឡាញ់ គឺជាពាក្យដែលខ្ញុំព្យាយាមរត់គេចវាមករហូត តាំងពីជួបក្ដីស្រលាញ់ពេលនោះ ក្ដីស្រឡាញ់ដែលខ្ញុំដាក់ទុន ក្ដីស្រឡាញ់ដំបូង តែចុងក្រោយវាក៏ធ្វើឲ្យខ្ញុំជិតឆ្កួត.... "

ហើយអ្នកណាទៅស្មានដល់ថា ក្ដីស្រឡាញ់ដែលខ្ញុំប្រឹងរត់គេច ក្ដីស្រឡាញ់ដែលខ្ញុំមិនចង់ជួប វាបែរជាត្រឡប់មកជួបខ្ញុំម្ដងទៀត វាចាប់ផ្តើមឡើងតាំងពីរបានឃើញស្នាមញញឹមរបស់មនុស្សម្នាក់ មនុស្សដែលខ្ញុំមិនចូលចិត្តមុខ មនុស្សដែលខ្ញុំគិតថានាងជាមនុស្សឃើញតែលុយ...

ខ្ញុំអង្គុយនៅក្នុងបន្ទប់ផ្ទាល់ខ្លួន ដែលពេលមកទីនេះម្ដងៗខ្ញុំតែងតែមកនៅក្នុងបន្ទប់នេះ វាជាបន្ទប់ដែលខ្ញុំចូលចិត្ត....

នៅក្នុងបន្ទប់នេះពោរពេញទៅដោយ ឧបករណ៍គូរគំនូរដែលល្អបំផុត ខ្ញុំចូលចិត្តមកអង្គុយក្នុងនេះ ព្រោះវាធ្វើឲ្យខ្ញុំរំសាយ នឹងភ្លេចរឿងមិនល្អដែលកើតឡើង..

ពេលវេលាកន្លងមកច្រើនថ្ងៃដែលខ្ញុំនឹងនាងនៅទីនេះ ពេលដំបូងនាងតែងតែរកលេសចេញទៅខាងក្រៅបន្ទប់ ចាំទាល់តែគិតថាខ្ញុំគេងលក់ទើបចូលមក តែការពិតខ្ញុំមិនដែលគេងលក់ម្ដងណាទេ...

រហូតថ្ងៃមួយ ថ្ងៃដែលខ្ញុំសុំអង្វរឲ្យនាងមកគេងជាមួយគ្នា នាងក៏មិនដែលរកលេសចេញទៅខាងក្រៅទៀតដែរ ក្រៅពីពេលពួកយើងចេញទៅគេងមើលផ្កាយជាមួយគ្នា...

ហឹស... គិតហើយក៏ចង់សើចខ្លួនឯង តាំងពីរតូចដល់ធំមិនដែលចូលចិត្តមើលផ្កាយអីបន្ដិចទេ រហូតដល់ថ្ងៃមួយថ្ងៃដែលខ្ញុំបានទៅគេងមើលផ្កាយជាមួយនាង ផ្កាយដែលខ្ញុំគិតថាវាគ្រាន់តែជាផ្កាយដែលយើងមិនអាចគ្រប់គ្រងបាន...

វាបែរជាធ្វើឲ្យខ្ញុំត្រូវមកអង្គុយគូរគំនូរផ្កាយ ដើម្បីចង់ឲ្យនាងបានឃើញ ហើយចង់ឲ្យនាងសប្បាយចិត្តនឹងញញឹមនៅអ្វីដែលខ្ញុំខំធ្វើ ....

តុកៗៗៗ....

ប៊េក " អ្នកនាងហ៎ា ថ្ងៃត្រង់ហើយ ចេញមកញាំបាយសិនទេ"

ហ្វ្រីន " ចូលមកសិនមក "

ប៊េក " ខ្ញុំចូលទៅបានហ៎ "

My mafia Hubby ( Completed )Where stories live. Discover now