រីងៗៗៗៗ.......សម្លេងនាឡិការោទ៍នាម៉ផង7ព្រឹកដាស់តឿនថាពេលនេះដល់ម៉ោងទៅធ្វើការហើយ... រាងកាយលង់លក់កាលពីពេលយប់ បើកភ្នែកឡើងសន្សឹមៗ ដើម្បីទទួលពន្លឺនាពេលព្រឹក...
ខ្ញុំព្យាយាមបើកភ្នែកឡើង ដើម្បីឲ្យសមនឹងពន្លឺនាពេលព្រឹកនេះ ឈឺពេញខ្លួនហើយនៀក ពេលដែលនឹកឃើញរឿងពីរយប់មិញក៏ធ្វើឲ្យមុខខ្ញុំឡើងពណ៌ក្រហមម្ដងទៀត ខ្ញុំងាកទៅមើលមុខស្វាមីរបស់ខ្ញុំដែលកំពុងគេងខ្ជិលមិនព្រមក្រោក ត្រង់យប់មិញប្រាប់ឲ្យឈប់ក៏មិនឈប់ គួរឲ្យចង់វៃពិតមែន....
ប៊េក " ហ្វ្រីនហ៎ា... ក្រោកងូតទឹកបានហើយណា "
ហ្វ្រីន " ង៉ឺ...សុំ5នាទីទៀតណា"
គេនិយាយចប់ក៏ខិតមកឱបខ្ញុំកាន់តែណែន ហើយយកមុខមករុកចូលកររបស់ខ្ញុំដូចដើម...
ប៊េក " មិនបានទេ ថ្ងៃនឹងបងមានប្រជុំមិនចឹងហ៎ "
ហ្វ្រីន " មិនទៅបានអត់ ចង់គេងឱបប្រពន្ធ "
និយាយដល់រឿងនេះភ្លាម ស្វាមីឆ្កួតកាមរបស់ខ្ញុំក៏ងើបឡើងមកមើលមុខខ្ញុំ... បង្ហាញខ្សែភ្នែកក្បាលខូច ដែលបញ្ជាក់យ៉ាងច្បាស់ថាត្រូវការអី....
ប៊េក " មិនបាច់មកធ្វើមុខចឹងទេ បានហើយ អូនហត់"
ហ្វ្រីន " អូនមិនបាច់ធ្វើអីទេ គេស្ងៀម ចាំបងធ្វើខ្លួនឯង "
ប៊េក " វ៉ាយយ... ហ្វ្រីន.. ចេញទៅ"
គេឡើងមកគ្រងលើខ្លួនខ្ញុំ ហើយឱនមកថើបថ្ពាល់ខ្ញុំទាំងស្ដាំឆ្វេង... ខ្ញុំរារាំងកាយគេទុក រួចទាញភួយមកគ្របក្បាល....
ហ្វ្រីន " ភួយប៉ុណ្ណឹងគិតថាបិទបាំងបានហ៎"
ប៊េក " ឈប់ភ្លាមណា ទៅងូតទឹកទៅ"
ហ្វ្រីន " សល់ពេលឡើងច្រើន សុំមួយឲ្យត្រជាក់ចិត្តតិចមិនបានទេហ៎ "
ប៊េក " មិនបានទេ មិនរករឿងទេណា ទៅងូតទឹក"
ហ្វ្រីន " ប៊េកប៊េកហ៎... កុំធ្វើមុខចឹងមើល ដឹងមែនអត់ថាបងចាញ់ពេលអូនធ្វើមុខចឹង"
គេធ្វើមុខងរដាក់ខ្ញុំមុននឹងងើបឡើងទៅងូតទឹកយ៉ាងងាយស្រួលខ្ញុំមើលតាមពីរក្រោយគេ ក្រវីក្បាលញញឹមតិចៗ មុនននឹងងើបទៅត្រៀមអាហារពេលព្រឹកឲ្យគេ... បើទោះបីជាខាង សណ្ឋាគារគេមានអាហារសម្រាប់ពួកយើងក៏ខ្ញុំនៅតែធ្វើ... ព្រោះគេនិយាយថាចូលចិត្តបាយឆាគីមជិ ស្នាដៃខ្ញុំបំផុត...
YOU ARE READING
My mafia Hubby ( Completed )
Romanceស្នេហ៍មិនអាចបង្ខំបាន តែតួរអង្គតេីងនឹងទៅជាយ៉ាងណាបេីលោកប៉ាខ្លួនជ្រើសរើសទៅហើយ... តែយ៉ាងណាក៏ត្រូវមានអ្នកស្នងត្រកូលឲ្យបាន.... ហើយចុះឲ្យអ្នកណាស្នងទៅ បើកូនស្រីច្បងក៏មិនខ្វល់រឿងស្នេហា កូនប្រុសពៅក៏ស្រលាញ់ជីវិតនៅលីវ ចំណែកកូនស្រីកណ្ដាលវិញហ៎ មុខងាប់ សម្ដីអាក្រក...