special episode

453 10 3
                                    

4 ឆ្នាំកន្លងផុតទៅ.....

គ្រឺតៗៗៗ....

សម្លេងជាន់ហ្វ្រាំងឡានទំនើបបានបន្លឺឡើង ដោយសារមានជើងស្រឡូននៃនារីរាងខ្ពស់ជាន់ទុក ដើម្បីបញ្ឈប់ឡាន នាពេលបានមកដល់កន្លែងថត នៃបរិវេណផ្ទះរបស់ខ្លួន...។

រាងខ្ពស់ស្រឡូនបានឈានជើងចុះពីរឡានទំនើប ដៃក៏មមាញឹកចាប់យកកាបូបមកស្ពាយ.... ដៃម្ខាងទៀតក៏កាន់សៀវភៅទំហំធំបន្ដិច ដើរបោះជំហានចូលទៅក្នុងផ្ទះ....។

ង៉ែតតត....

Aiden " Daddy...."

គ្រាន់តែទ្វារបានបើកឡើងបង្ហាញខ្លួននារីរាងខ្ពស់ស្រឡះនេះភ្លាម ក្មេងតូចដែលកំពុងអង្គុយផាត់ពណ៌រូបភាពតួរអង្គ adventure បានងើបឡើងឈរពេញកម្ពស់ នឹងប្រញាប់រត់ចូលមករក អ្នកជា ឪពុក...។

ហ្វ្រីន " អ៎ា.យ៉ាងមិចដែរច៎ាស..ដេនដេន ( denden ) "

រាងខ្ពស់បន្ទាបខ្លួនឲ្យអង្គុយលុតជង្គង់ដើម្បីត្រៀមទទួលកូនប្រុស ដែលរត់មកឱបខ្លួន....

Aiden " កូននឹក Daddy ណាស់... Daddy ទៅណាយូរម្ល៉េះ "

ក្មេងតូចថើបថ្ពាល់អ្នកជាឪពុក សងខាង មុននឹងងាកមកចោទសំណួរ....

ហ្វ្រីន " Daddy ក៏មឹកជិនជិនដែរច៎ាស ថ្ងៃនេះការងារ Daddy ច្រើនពេក ទើបត្រឡប់មកយឺត..."

រាងខ្ពស់ឆ្លើយតប ព្រមទាំងកាន់ដៃកូនប្រុសទៅអង្គុយត្រង់សាឡុងដែលកូនប្រុសកំពុងផាត់ពណ៌រូបអម្បាញ់មិញ....

ហ្វ្រីន " អ៎ា អេដេន ថ្ងៃនេះ Daddy បានទៅជួបអ៊ំគ្រីសដែរណា ហើយគាត់បានផ្ញើសៀវភៅនេះមកឲ្យកូនដែរ.."

រាងខ្ពស់និយាយព្រមទាំងហុចសៀវភៅគំនូរសរខ្មៅនោះទៅឲ្យកូនប្រុស... ព្រមជាមួយប្រអប់ទឹកពណ៌ជាច្រើន....

Aiden " Wow... រូបលូយៗដល់ហើយ Daddy..."

ហ្វ្រីន " ច៎ាស អ៊ំគ្រីសប្រាប់ថា គាត់តាំងចិត្តទិញមកសម្រាប់កូនតែម្ដងណានៀក "

Aiden " យ៉ា..កូនពេញចិត្តណាស់ Daddy តែកូននឹកអ៊ំគ្រីស នឹង មីងហ្វាយណាស់ ហេតុអីពួកគាត់មិនមកលេងពួកយើងសោះចឹង Daddy"

ប្រុសតូច និយាយថែមទាំងធ្វើមុខតូចចិត្ត... ហ្វ្រីនឃើញដូច្នោះក៏ញញឹម ហើយលើកដៃទៅអង្អែលក្បាលកូនថ្នមៗ ដោយភាពខ្នាញ់....

My mafia Hubby ( Completed )Where stories live. Discover now