ភាគ៩

409 7 0
                                    


បន្ទាប់ពីត្រឡប់មកពី ហាន់នីមូន វិញ ខ្ញុំនឹងគេក៏កាន់តែស្រលាញ់គ្នាជាងមុន គេចូលទៅជួយប៉ាធ្វើការនៅក្រុមហ៊ុន ចំណែកខ្ញុំក៏មកដើរម៉ូដដូចដើម ប៉ុន្តែគេនឹងជាអ្នកទទួលការងារជំនួសខ្ញុំ ការងារណាត្រូវស្លៀកឈុតស៊ិចស៊ីមិនទទួល ដើរម៉ូដគូរ ក៏មិនទទួល...

រាល់ថ្ងៃនេះ ខ្ញុំធ្វើជា ព្រីសិនតើ ប្រម៉ូដចំណីសត្វ ខ្ញុំទទួលការងារតិចជាងមុន ព្រោះប៉ុន្មានខែខាងមុខទៀត ប៉ារបស់គេ(ប៉ាហ្វ្រីន) មានគម្រោងឲ្យខ្ញុំនឹងគេហោះទៅក្រៅប្រទេស ដើម្បីធ្វើ Gift (បង្កើតកូន) តែខ្ញុំក៏សុំពេលធ្វើការសិន ព្រោះចង់នៅធ្វើការនៅឡើយ..

ហើយក្រោយពីពួកយើងបានសារភាពស្រលាញ់គ្នារួចមក គេក៏ដូចជាតាមចិត្តខ្ញុំជាងមុន បើទោះបីជាមិនសូវសម្ដែងភាពផ្អែមល្ហែមក្ដី តែគេក៏ព្យាយាមមាត់ដាចឲ្យតិចជាងមុន មានភ្លេចខ្លួននិយាយខ្លះ នៅពេលប្រច័ណ្ឌ ហួងហែង រឿងឈុតដែលខ្ញុំពាក់ដើរម៉ូដ រហូតដល់ធ្លោយនិយាយមិនល្អដាក់បងអាយរីន ខ្ញុំតែងតែជេរ បន្ទោសគេ ហើយគេចមកគេងខុនដូរ...

អាចរឹកមាត់ឆ្កែនេះ កែមិនចេញសោះ... ចូលចិត្តប្រើអំណាច គ្រប់គ្រងជីវិតអ្នកដទៃ ដល់ពេលខ្ញុំខឹង គេក៏លួង តែលួងនៅក្នុងរបៀបរបស់គេ... គឺ...

ហ្វ្រីន " ចេញមកនិយាយគ្នាណា ប៊េកគី!!"

ប៊េក " អត់ទេ អ្នកនាងត្រឡប់ទៅវិញទៅ ខ្ញុំមិននិយាយជាមួយមនុស្សចូលចិត្តប្រើអារម្មណ៍ "

ហ្វ្រីន " កុំឲ្យខ្ញុំត្រូវទម្លុះចូលទៅណា "

ប៊េក " អារម្មណ៍ល្អពេលណាចាំមកនិយាយគ្នា "

ហ្វ្រីន " ប៊េកគី!! ចេញមក!!"

ប៊េក " អត់ទេ អ្នកនាងគ្មានហេតុផល ចូលចិត្តប្រើអំណាច ការងារគឺការងារ.."

ហ្វ្រីន " ok ខ្ញុំព្រម ចេញមកនិយាយគ្នាបានទេ "

ប៊េក " អ្នកហ៊ានស្បថអត់ ថាពេលខ្ញុំចេញទៅ អ្នកនាងនឹងមិនធ្វើអីខ្ញុំ.."

ហ្វ្រីន " បាន ខ្ញុំស្បថ ខ្ញុំមិនធ្វើអីនាងទេ "

ខ្ញុំមិនបានជឿទេណា តែទោះបីជាខ្ញុំមិនចេញទៅ គេក៏រកវិធីចូលមកទាល់តែបាននឹង ខ្លាចទ្វារបាក់ ទើបខ្ញុំព្រមបើកទ្វារចេញមក តែជើងនៅមិនទាន់ចេញផុតពីរទ្វារផង មនុស្សក្បាលខូចដូចជាគេ ក៏រុញខ្ញុំចូលទៅក្នុងបន្ទប់វិញ ចាក់គន្លឹះទ្វារជាស្រេច មុននឹងចូលមកជិតខ្លួនខ្ញុំ....

My mafia Hubby ( Completed )Where stories live. Discover now