ភាគ ៨ រាត់ឆាវ៉ាឌី

305 31 8
                                    

ជីវិតរបស់ដាំងក៏ប្រែមកស្ងប់ស្ងាត់ដូចដើមក្រោយបដិសេធនឹងជុងរួច ហើយក្រោយមានទំនាស់ជាមួយនឹងភូវិនមកនាយក៏មិនដែលមករកដាំងទៀតដូចគ្នា មានតែហ្វូតប៉ុណ្ណោះដែលមករកគេរាល់ថ្ងៃដូចដើម ហើយជីវិតរបស់ដាំងក៏ល្អឡើងដូចគ្នា ជាងមួយខែមកនេះដាំងក៏ជួយបង្រៀនហ្វូតច្រើនដូចគ្នាហើយថ្ងៃនេះជាថ្ងៃដែលពិន្ទុប្រឡងរបស់ហ្វូតចេញមកហើយ ក្រោយបិទហាងរួចដាំងក៏នាំគ្នាអ៊ុតពិន្ទុជាមួយនឹងហ្វូត។

" ភីដាំង បើសិនជាជាប់និទ្ទេសA តើខ្ញុំអាចសុំអ្វីក៏បានមែនទេ? " ហ្វូតសួរឡើងជាការបញញចាក់មុននឹងវាយឈ្មោះរបស់គេនិងអត្ថលេខIDរបស់គេចូលក្នុងកុំព្យូទ័រ។

" បានគ្រប់យ៉ាងបាទ " ដាំងនិយាយឡើងព្រមទាំងអង្អែលក្បាលហ្វូតតិចៗកុំអោយនាយភ័យពេលដែលឆែកពិន្ទុព្រោះពេលនេះដៃរបស់ហ្វូតចាប់ផ្ដើមញ៍រតិចៗដូចគ្នា។

ហ្វូតចុចបញ្ចួនរួចនិទ្ទេសរបស់គេក៏លោតមក ហ្វូតទទួលស្គាល់ថាមួយជីវិតរបស់គេមិនដែលភ័យបែបនេះនោះទេ គេខ្លាចថាខ្លួនឯងធ្វើមិនបានល្អដូចការគិត រឹតតែខ្លាចថានឹងធ្វើអោយដាំងខកចិត្តតែក្នងពេលជាមួយគ្នាគេក៏ចង់ដឹងដូចគ្នាថាគេធ្វើវាបានឬអត់។

" ជាប់...ជាប់Aហើយភីដាំង!!!! " ហ្វូតហក់អោបដាំងយ៉ាងរីករាយគេមិនធ្លាប់រីករាយបែបនេះពីមុនមកនោះទេ គេក៏មិនគិតដូចគ្នាថាខ្លួនឯងអាចដើរមកដល់ចំណុចនេះបាន ហ្វូតសើចសុខៗគេក៏ហូរទឹកភ្នែកតែម្ដងព្រោះគេ​មិនគិតថាខ្លួនឯងនឹងធ្វើបាននោះទេចំណែកឯដាំងគេក៏រីករាយជំនួសហ្វូតដូចគ្នា ព្រោះគេដឹងថាហ្វូតពូកែគ្រាន់តែអ្នកម្ខាងទៀតមិនសូវជាមានទំនុកចិត្តលើខ្លួនឯងតែប៉ុណ្ណោះ។

" ឯងចង់បានកាដូរអ្វី? សិស្សនិទ្ទេសA " ដាំងសូរឡើងដោយស្នាមញញឹមព្រមទាំងលើកដៃជួយជូតទឹកភ្នែកអោយហ្វូតដូចគ្នា ព្រោះក្មេងចំពោះមុខគេនេះគួរអោយស្រលាញ់ពេកហើយ។

" ភីដាំងបើខ្ញុំនិយាយហើយបងពិតជាអូខេពិតមែនឬ? " ហ្វូតសួរបញ្ចាក់ព្រោះគេមិនច្បាស់នោះទេថាអ្វីដែលគេសុំនោះដាំងអាចនឹងយល់ស្របជាមួយនឹងគេ។

Beauty is a curse ( End ) Where stories live. Discover now