ភាគ ៩ មិត្ត...

241 27 2
                                    

ជុងមិនតបនឹងសំណួររបស់ដាំងនោះទេ នាយគ្រាន់តែសម្លឹងមើលមុខរបស់ដាំងដោយខ្សែរភ្នែកត្រជាក់ស្រេបព្រោះនាយធ្លាប់គិតថាដាំងជាពន្លឺនៃជីវិតរបស់គេ តែស្របពេលជាមួយគ្នាដាំងក៏ជានរកមួយសម្រាប់គេដូចគ្នា ព្រោះមនុស្សម្នាក់នោះជាដើមហេតុដែលធ្វើអោយប្អូនស្រីក្រៅខោរបស់គេស្លាប់។

" ហេតុអីទៅ? " ជុងសួរឡើងទៅកាន់ដាំងព្រោះតែនាយពិតជាមិនយល់នោះទេថាផាភីម ទៅធ្វើអ្វីហេតុអីដាំងធ្វើបែបនេះដាក់នាង ព្រោះផាភីមពីដើមមកជាមនុស្សដែលល្អមែនទែនមិនត្រឹមតែជាព្រះអាទិត្យតូចរបស់ពួកគេនោះទេ ក៏ជាក្មេងស្រីតែម្នាក់គត់់នៅក្នុងផ្ទះទាំងពីរផងដែរ។

" ... " ដាំងគ្រាន់តែសម្លឹងមុខអ្នកម្ខាងទៀត តែនាយមិននិយាយឬបកស្រាយអ្វីទាំងអស់ ព្រោះទោះវាជារឿងដែលនាយមិនបានតាំងចិត្តក៏ដោយ តែនាយក៏ជាដើមហេតុនៃការស្លាប់របសផាភីម ដូចគ្នាដាំងក៏មិនអាចនិយាយពេញមាត់បានថានាយមិនពាក់ព័ន្ធ។

" លឺយើងសួរទេ! ហេតុអីក៏ជាឯង! " ជុងស្រែកឡើងធ្វើអោយដាំងភ្ញាក់យ៉ាងខ្លាំងហើយទឹកភ្នែកររបស់នាយក៏ស្រក់ចុះមកដោយហាមមិនបាន សភាពផ្លូវចិត្តរបស់ដាំងគឺមិនបានរឹងមាំដល់ថ្នាក់នឹងនោះទេ នាយឆាប់ភ័យខ្លាចនឹងរបស់និងមនុស្សជុំវិញខ្លួនជាខ្លាំង។

" សូម....សូមទោស.... " ដាំងមិនដឹងអ្វីដូចគ្នា នាយក៏និយាយសូមទោសឡើង វាជាទម្លាប់របស់គេក្នុងពេលដែលនាយមិនបានខុសអ្វីក៏ដោយ ក៏នាយសូមទោសដូចគ្នា។

" យើងមិនចង់បានពាក្យសូមទោសឯងទេ! យើងចង់ដឹងថាហេតុអី!ប្រាវ! " ជុងនិយាយរួចក៏លើដៃក្រវាស់លើតុធ្វើការរបស់ដាំងដែលនៅក្បែរនោះដែលធ្វើអោយថូផ្កាដែលដាំងស្រលាញ់បំផុតមួយនោះធ្លាក់បែបខ្ចាយតែម្ដង។

" អត់ទេ!!! " ដាំងដោយមិនខ្វល់ពីកំហឹងរបស់ជុង នាយក៏រត់ស្រវាទៅទទួលថូមួយនោះ តែយឺតមួយជំហ៊ានថូមួយនោះក៏ធ្លាក់លើដីតែម្ដង ដាំងស្រវារើសអំបែងទាំងនោះ ទាំងភ្នែករបស់នាយពោលពេញទៅដោយទឹកភ្នែកតែម្ដង។

" ភីដាំង មកគិតថាថូមួយនេះស្អាតទេ? "

" ភីម ទិញវាមកពីណាឬ? "

Beauty is a curse ( End ) Where stories live. Discover now