ភាគ ១០ អាត្មានិយម

257 25 2
                                    

" តែផាភីមជាប្អូនរបស់ហ្វូត...បើមិនសប្បាយចិត្តក៏ចាកចេញបានណា៎ " ដាំងអាចធ្វើជាមិនខ្វល់នឹងរឿងគ្រប់យ៉ាង តែរឿងដែលទាក់ទងនឹងផាភីមក្លាយជាករណីលើកលែងក្នុងបេះដូងរបស់គេទៅហើយ។

" ដាំង នេះបងចាត់ទុកសម្ដីខ្ញុំជាខ្យល់ឬ? រឿងផាភីមមិនបានពាក់ព័ន្ទនឹងបង បងក៏ព្យាយាមហើយមិនអញ្ចឹង កុំយកទោសរបស់អ្នកដ៏ទៃមកទម្លាក់លើខ្លួនឯងអី បងមិនមែនកូនបង្កើតមនុស្សម្នាក់នោះទេ បងមិនចាំបាច់ត្រូវទទួលទោសទាំងនោះជំនួសអ្នកណា " ហ្វូតនិយាយឡើងពីអាថ៌កំបាំងរបស់ដាំង សូម្បីអាថ៌កំបាំងដែរជុងនិងភូវិនក៏មិនដឹង។

" តែបើបងមិនស្គាល់ផាភីមវានឹងល្អជាងនេះ " ដាំងនិយាយឡើងនាយមិនប្លែកចិត្តទេ ព្រោះហ្វូតមិនបានមើលទៅធម្មតាតាំងពីដើមគ្រាន់តែនាយបិទភ្នែកបិទត្រចៀកទុកហ្វូតជាក្មេងធម្មតាតែប៉ុណ្ណោះ។

" ភីដាំង បងមានសិទ្ទសេពគប់មិត្ត មានតែមនុស្សម្នាក់នោះប៉ុណ្ណោះដែរគ្មានសិទ្ធមកបំពានបងនិងភីម បងជាជនរងគ្រោះ បងមិនបានខុសនោះទេ អ្នកដែរខុសពីជាមនុស្សម្នាក់នោះ " ហ្វូតនិយាយឡើងព្រោះនាយចង់អោយដាំងដើរចេញពីស្រមោលនៃការដាក់ទោសខ្លួនឯងមួយនោះ ដោយសារតែដាំងត្រូវមនុស្សជុំវិញខ្លួនបន្ទោសរហូតលាងខួរខ្លួនឯងគិតថាទាំងនេះសុទ្ធតែជាកំហុសនាយទៅហើយ។

" ​តែបងមិនគួរធ្វើវាមិនអញ្ចឹង បងគួរតែដឹងថាខ្លួនឯងស្ដិតនៅក្នុងសភាពបែបមិច តែបងនៅតែអាត្មានិយមស្រវាទាញនាងមកធ្លាក់ចុះជាមួយបងទៀត " ដាំងនិយាយឡើងព្រោះនេះជាការពិតគេក៏ដឹងថាគ្រួសារខ្លួនឯងបែបមិចតែនាយនៅតែសេពគប់នឹងផាភីម គេមិនខុសអីជាមនុស្សអាត្មានិយមនោះទេ ដឹងថាមិនអាចតែនៅតែចង់ស្រវាទៅមុខ។

" ភីដាំង បងមិនបានអាក្រក់ថ្នាក់នឹងទេ បងត្រូវរៀនទទួលដឹងលឺពីអ្នកជុំវិញខ្លួនឯង ខ្ញុំក៏ជឿថាផាភីមមិនដែលស្ដាយក្រោយដែលបានស្គាល់បងនោះទេ " ហ្វូតនិយាយឡើងព្រោះតាមចរឹករបសើផាភីមក្នុងពេលដែរនាងសេពគប់អ្នកណា៎នាងក៏អោយអស់ពីចិត្តកុំអោយតែក្បត់នាងទៅបានហើយ ហើយនេះជាអ្វីដែលដាំងមិនធ្លាប់ធ្វើដូចគ្នា។

Beauty is a curse ( End ) Where stories live. Discover now