LasVegas
LasVegas សហរដ្ឋអាមេរិក
LasVegas គឺជាបេះដូងនៃតំបន់ទីប្រជុំជន LasVegasVelley និងជាទីក្រុងធំបំផុតនៅក្នុងវាលខ្សាច់ Mojaveទី7។
LasVegas គឺជាទីក្រុងរមណីយដ្ឋានដ៏សំខាន់មួយដែលត្រូវបានគេទទួលស្គាល់ថាជាអន្តរជាតិសម្រាប់ការលេងល្បែងស៉ីសង អាហារឆ្ងាញ់ៗនិងការកម្សាន្ត ។
LasVegasVelley គឺជាមជ្ឃមណ្ឌលហិរញ្ញវត្ថុពាណិកម្ម និងវប្បធម៌ឈានមុខគេបង្អស់នៃរបស់រដ្ឋ Nevada ។
LasVegas គឺជាទីក្រុងមួយដែលគេទទួលស្គាល់ថាគឺជាទីក្រុងដែលមានជាងគេនៅក្នុងប្រទេស ហើយក៏ជាតំបន់សំបូរទៅដោយកំពូលទៅដោយអ្នកមាន ហើយក៏សំបូរទៅកន្លែងលេងល្បែងស៉ីសងផងដែរ ព្រមទាំងមានរឿងក្តីសម្លាប់មនុស្សជាច្រើនដោយសារតែការលេងល្បែងភ្នាក់ដាក់ជីវិត អ្នកខ្លះដាក់ផ្ទះសម្បែង ដាក់ប្រពន្ធកូន ឱ្យមកធ្វើការដោះបំណុល ហើយក៏មានអ្នកខ្លះទៀតសម្រេចចិត្តលោតសម្លាប់ខ្លួនព្រោះគ្មានប្រាក់សងម្ចាស់បំណុល ។
នៅក្នុងបន្ទប់ធំដែលមានការរៀបចំឡើងប្រណិតបញ្ចាក់បានពី អត្តសញ្ញាណរបស់ម្ចាស់បន្ទប់មួយនេះថាគេមានមុខងារធ្វើអ្វី បន្ទប់ធំរៀបចំឡើងដោយស្បៃវាំងននពណ៌ខ្មៅលាយនិងពណ៌ត្នោតក្រមៅ ហាក់ដូចបិតបាំងពីពន្លឺចាំងចូលមកខាងក្នុង ។
" កុតៗ...លោកម្ចាស់ ក្រុមប៉ូលិសបានមកទៀតហើយ ទាន " បុរសរាងខ្ពស់មាឌមាំឈរឱនគំនាបទៅកាន់បុរសម្នាក់ដែលនៅអង្គុយកៅអីផ្អែកគង់ទាក់ខ្លាមើលទៅទេសភាពខាងក្រៅតាមផ្ទាំងកញ្ចក់ ។
" ពួកវាពិតជាគ្មានការងារធ្វើពិតមែន ព្រូស...បិតមាត់វាទៅ " សម្លេង
ក្រលរមាំបន្លឺទាំងការហួសចិត្ត រាងក្រាស់ដែលកូនចៅប្រសប់ឈ្មោះជាចៅហ្វាយបោះលុយមួយដុំនៅលើតុសម្រាប់ការបិតមាត់ពួកគេក្នុងរឿងក្តីមួយទើបតែកើតឡើងថ្មីៗនេះ ។
ដោយមានបុរសម្នាក់មិនមានលុយសម្រាប់សងម្ចាស់បំណុល គេជំពាក់លុយកាស៉ីណូនេះអស់រយះពេល1ឆ្នាំមកហើយ ទាំងដើមនិងការប្រហែលជាជិត10ម៉ឺនដូល្លាទៅហើយ ពេលវេលាក៏ដល់ថ្ងៃកំណត់នៃការសង់ប្រាក់ដូចគ្នា បុរសម្នាក់នោះធ្លាបយកកូនស្រីដែលអាយុ17ឆ្នាំមកដោះដូរនិងលុយដែរគេបានជំពាក់លើកមុន កន្លងទៅបាន1ឆ្នាំគេក៏លង់ខ្លួនក្នុងល្បែងស៉ីសងម្តងទៀតតែលើកនេះក៏ធ្ងនខ្លួនព្រោះលុយដល់តែ10ម៉ឺន$ ក្នុងរយះពេលមិនដល់5ខែផង តើឱ្យគេរកលុយឯណាមកសងបាន បើកូនស្រីធ្វើការដោះបំណុលចាស់មិនទាន់ទាំងរួចផង បំណុលថ្មីក៏ចូលមកទៀត ឯប្រពន្ធក៏រត់ចោលព្រោះតែគេមិនចង់ជាប់ខ្លួនជាមួយមនុស្សដែលញៀនល្បែង មួយថ្ងៃៗមិនគិតរកស៉ីអ្វីរំពឹងតែការលេងល្បែងស៉ីសង គិតថាសំណាងនឹងបានមកដល់ខ្លួន លេងឈ្នះបានលុយស្រោចស្រង់ពីមួយថ្ងៃទៅមួយថ្ងៃ តែវាមិនដូចការគិតរំពឹងទុកគេនោះឡើយ គឺវាមានតែការវិនាសនិងវិនាសតែប៉ុណ្ណោះ ទើបថ្ងៃនេះគេដាច់ចិត្តលោតសម្លាប់ខ្លួនពីអាគារ កាស៉ីណូ មួយនេះតែម្តង ។