Part : កំហឹង
" មើលទៅឯងដូចជាយកចិត្តទុកដាក់ក្មេងម្នាក់នេះដល់ហើយ " សម្លេងរាបស្មើមិនចាប់អារម្មណ៍និងការបាត់ខ្លួន Pete ប៉ុន្តែនាយបែរគេចាប់អារម្មណ៍លើមិត្តខ្លួនទៅវិញ Nakondan លើកកែវស្រាមកចឹបតិចៗរួចសម្លឹងមុខមាំអ្នកក្បែរខ្លួនមិនតប.ត.អ្វី ប៉ុន្តែដៃមាំប្រឹងក្រសោបចូលគ្នាហាក់ទប់កំហឹងក្នុងខ្លួន ។" យើងហៅឯងមកធ្វើការ មិនមកឲ្យចេះដឹងរឿងយើងទេ " សម្លេងរឹងមាំមិនពេញដែលមិត្តមកចេះដឹងរឿងផ្ទាល់ខ្លួនទាំងដែលគេមិនចង់ប្រាប់ ថាចប់រាងក្រោកបំរុងដើរចេញ ។
" របស់ល្អ ឈប់ប្រើពេលណា share ឱ្យយើងប្រើផង " ដាន់នៅតែនិយាយទាំងញញឹមដាក់មិត្តខ្លួនមិនខ្វល់ឡើយថា Vegas គេខឹងឬអត់នោះ ។
" សមត្ថភាពដូចឯង មិនខ្វះមនុស្សស្រីត្រូវការទេ " Vegas ចូលមកចាប់កញ្ឆក់ក.អាវនាយក្រាស់កែវភ្នែកមុតមាំស្ទើរហែកនាយជាចំរៀកៗទៅហើយ ។
" តែយើងចង់ប្រើរបស់ដែលពីឯង...ហាស់ៗ..." Vegas មិនយល់ពីអ្វីដែរមិត្តខ្លួននិយាយពេលនេះទេ ប៉ុន្តែក្នុងចិត្តគេពិតជាមិនចង់ឲ្យអ្នកមក
រវល់និងប្រុសតូចឡើយ រាងក្រាស់រុញដាន់ឱ្យខ្ទប់និងបង្អែកសាឡុងវិញទាំងមិននិយាយអ្វី ទើបដើរចេញមកខាងក្រៅទុកឲ្យដាន់គេតាមមើលផែនខ្នងក្រាស់ ។ ដាន់សើចទាំងហួសចិត្តដែលមិត្តគេខឹងនិងសម្តីខ្លួនច្បាស់ណាស់ថា ក្មេងដែលបាត់ទៅគឺសំខាន់សម្រាប់ Vegas ពិតមែន ។" ចង់ដឹងណាស់ថា តើឯងទ្រាំបានដល់ពេលណា អាសម្លាញ់ ហាស់ៗ..." វាដូចជាក្តីសុខរបស់នាយអញ្ចឹងដែរបានឃើញ Vegas មិនស្រណុកក្នុងចិត្តធ្វើអ្វីមិនត្រូវព្រោះក្មេងទើបតែជួបមិនបានប៉ុន្មានថ្ងៃតាមដែលឮកូនចៅនិយាយមកល្ហៀងៗ ។
ចំណាយពេលស្ទើរតែកន្លះថ្ងៃទៅហើយការតាមរករាងតូចក៏មិនឃើញទៀត Vegas ក៏នៅមិនសុខនាយដើរទៅដើរមកនៅក្នុងបន្ទប់រង់ចាំដំណឹងពីកូនចៅដូចគ្នា ទឹកមុខមុតមាំចញ្ចើមចងចូលគ្នា កែវភ្នែកឡើងសសៃក្រហមរវៀម គេដើរចេញមកខាងក្រៅដោយមិននិយាយអ្វីជាមួយកូនចៅបន្តិចសោះ ។