Part : ឯងមានសំណាងពន្លឺរស្មីនៃព្រះអាទិត្យចែងចាំងចូលមកកាន់ដែនដីនៃផែនភ័សធា ដាស់អស់មនុស្សលោកឱ្យនិរទ្រាក្រោកមកបំពេញកត្តាកិច្ចខ្លួនជាបន្ត ។ ផ្ទៃបន្ទប់ធំអបដោយពន្លឺអំពូលពណ៌លឿងស្រាលបញ្ចាំងឲ្យឃើញនៅរាងកាយតូចស្តើងកំពុងលង់លក់ក្នុងការគេងដែរហត់ល្វើយកម្លាំងក្នុងរាងកាយ ដោយសារបន្ទប់មួយនេះមិនមានបង្អួចកញ្ចក់ធ្វើឱ្យពន្លឺខាងក្រៅចេញចូលបានទើបមើលទៅវាងងឹត ភ្លឺបានដោយពន្លឺអំពូលអេឡិចត្រូនិកនោះឯង ។
" អឺម...អូយឈឺ...ហេតុអ្វីក៏នៅតែមានអារម្មណ៍ឈឺ មិនល្អបែបនេះទៅវិញ អឺ...បងប្រុសទៅណាហើយ ឬក៏..." Peteព្យាយាមកម្រើកត្របក់ភ្នែកតិចៗដើម្បីឱ្យសុំានិងពន្លឺភ្លើងអំពូល រាងតូចរើបំរាស់ខ្លួនតិចៗដោយអាការះឈឺចាប់ផ្សាមិនទាន់បាត់ កែវភ្នែកខ្មៅមូលក្រឡង់រំពៃសម្លឹងមើលរកម្ចាស់បន្ទប់តែយ៉ាងក៏មិនបានឃើញនាយដើម ។ Peteសម្លឹងមើលទៅនាឡិកានតាំងនៅលើតុម្ខាងនៃក្បាលគ្រែទើបដឹងថានេះម៉ោង9ជាងថ្ងៃត្រង់ទៅហើយ គេយកដៃមកអង្អែពោះខ្លួនឯងដែលកំពុងតែកូគ្រូកៗនោះ ប្រុសតូចធ្វើមុខឡើងស្អុយហើយព្យាយាមក្រោកដើរចូលទៅក្នុងបន្ទប់ទឹកទាំងនៅឈឺផ្សាត្រង់ច្រកស្នេហ៍ខ្លួន ។ ហើយក៏ដូចដើមរាងកាយតូចត្រូវរាងក្រាស់បន្សល់ស្លាកស្នាមជាំជាច្រើនមកលើខ្លួន ប្រុសតូចបានត្រឹមតែអាណិតខ្លួនឯងដែរមិនខុសអីពីពួកប្រុសលក់ខ្លួនឬកូនបំណុលទាំងនោះទេ នាយសន្យាថានិងថ្នាក់ថ្នមហើយក៏ប្រាប់ថាតែបន្តិច ប៉ុន្តែគ្រប់យ៉ាងមិនដូចមាត់នាយនិយាយឯណា ។ ស្លាកស្នាមចាស់ថ្មីបន្សល់ទុកឲ្យភីតចងចាំទាំងបេះដូងខ្លួនក៏ចុកចាប់ទៀត គេមិនចង់គិតច្រើនទៀតទេសុំត្រឹមឱ្យតែដល់ថ្ងៃត្រឡប់ទៅផ្ទះវិញភីតនិងលែងរង់ទុក្ខទាំងផ្លូវចិត្តនិងផ្លូវកាយទៀតហើយ ខ្លួននិងសុំអ្នកម៉ាក់ទៅរៀនបន្តនៅក្រៅប្រទេសដើម្បីគេចចេញពីមនុស្សឃោរឃៅម្នាក់នេះ រហូតនាយឬខ្លួនឯងអាចរកអ្នកណាចូលមកក្នុងជីវិតគេបាន ។ រាងកាយតូចស្តើងដើរចេញពីបន្ទប់ទឹកដោយមានត្រឹមអាវស្តើងលើភ្លៅបន្តិចបញ្ចេញសាច់ជើងសខ្ចីស្រលូន ដៃវែងលុបផុតម្រាមដៃព្រោះនេះគឺជាអាវរាងក្រាស់នេះឯង ភីតដើរមកឈរនៅមុខកញ្ចក់មើលផ្ទៃមុខខ្លួនឯងដោយបាតដៃទាំងសងខាងក្រសោបផ្ទៃមុខតូចស្រទន់ ។