Part បារម្ភ
រថយន្តសេរីទំនើបបញ្ជារដោយដៃជំនិតរាងក្រាស់ផ្ទាល់តែ លុប នាយមិនបានសួរនាំអ្វីទាំងអស់ រក្សាភាពស្ងៀមស្ងាត់ក៏ព្រោះតែមើលទៅ អ្នកប្រុសតូចខ្លួនហាក់ដូចជាកំពុងគិតអ្វីនិងស្លុងក្នុងការត្រិះរិះគិតអ្វីមួយនៅក្នុងពេលនេះ ។
កែវភ្នែកខ្មៅក្រឹបមានពន្លឺ តែមើលទៅPete គេកំពុងតែព្យាយាមទប់ចិត្តសម្រួលអារម្មណ៍ហាមមិនឱ្យគិតរឿងដែលកើតឡើងមកលើខ្លួនមុននេះ ម្រាមដៃតូចក្តោបចូលគ្នាប្រឹងត្រដុសទៅវិញទៅមកដោយគេពិបាក់ក្នុងខ្លួនមានអាការះចម្លែកៗក្នុងចិត្ត ក្រោយការរលឹកនឹកឃើញអ្វីម្យ៉ាងទឹកមុខប្រុសតូចក៏ទៅស្លេកស្លាំង បបូរមាត់ផ្តើមញ័រតិចៗ មិនយូរប៉ុន្មានដៃទាំងគូរក៏ត្រូវលើកយកមកក្រសោបរាងកាយខ្លួនឯងដោយភាពភ៏យខ្លាច ។
" ហឹស...ឈា...ឈាម...ហេតុអ្វីក៏មានឈាម តើមានរឿងអ្វីកើតឡើង " ដោយសារតែការផ្តោតអារម្មណ៍ក្នុងការនើកបបរទើប លុប មិនបានចាប់អារម្មណ៍និងអ្នកប្រុសតូចរបស់ខ្លួន ចំណែក Pete មានការភ័យព្រួយជាឋ្លាំងមិនដឹងទេថាខ្លួនទៅមានរបួសអ្វីតាំងពីពេលណា តែហេតុអ្វីខ្លួនមិនមានអារម្មណ៍ថាឈឺចាប់បែបនេះ ឬមួយក៏...។
" បងលុប បងប្រុស Vegas មានរបួសមែនទេ ? " Pete សួរដោយការសង្ស័យ បើខ្លួនមិនបានឈឺចាប់មុខរបួសអ្វីផង មានតែ Vegas ទេដែលមានរបួសជាប់ខ្លួននោះ ។
" បន្តិចបន្តួចទេ អ្នកប្រុសតូចកុំបារម្ភអី " លុប តបទាំងកែវភ្នែកលួចសម្លឹងមើលភីតតាមកញ្ចាក់ឡានបន្តិច ព្រោះគេក៏ដឹងដែលថាអ្នកប្រុសតូចម្នាក់នេះមានចិត្តលួចស្រលាញ់ចៅហ្វាយខ្លួន ជាធម្មតាទេមនុស្សដែលស្រលាញ់គេតែងតែព្រួយបារម្ភពីអ្នកម្ខាងទៀតបែបនេះហើយ ។
" មិនបានទេ បងជួយនាំខ្ញុំទៅរកបង Vegas វិញទៅ ខ្ញុំចង់មើលរបួសគាត់ " សម្លេងញ័ររបស់ប្រុសតូចទាំងបារម្ភ មិនខ្វល់ទេថារាងក្រាស់មិនពេញចិត្តខ្លួនក៏គេនៅតែចង់មើលថែនាយដែរ ។
" អ្នកប្រុសតូច កុំរំខាន់ចៅហ្វាយនៅពេលនេះអី ខ្ញុំមើលថែគាត់រួចរាល់ហើយ " លុបមិនដឹងទេថាអ្នកប្រុសតូចគេចង់គិតអ្វីឬធ្វើអ្វីនោះទេ តែគេបារម្ភពីផ្លូវចិត្តរបស់ចៅហ្វាយច្រើនជាង ហើយចៅហ្វាយគេមានរបួសក៏ព្រោះតែ Pete នេះហើយទើបទៅជាបែបនេះ ម្លោះហើយនៅស្ងៀមស្ងាត់រៀងៗខ្លួនគឺល្អបំផុតហើយ ។