02

235 34 3
                                    


         Part 02 បង្ខំ

អាហារពេលល្ងាចដែលត្រូវបានរៀបចំដោយមីឆៀលម៉ែដោះហើយក៏ជាចុងភៅចំណានម្នាក់ផងដែរ ហើយនៅតុអាហារក៏ដូចដើមមានតែលោកស្រីណារ៉ូនិងកូនប្រុសច្បង វេហ្គាស នេះឯង ។

“ ប្រុសតូចមិនមកញាំបាយទៀតហើយឬ? ”  ទឹកមុខចងដោយភាពមិនស្រលះក្រោយវត្តមានកូនប្រុសតូចរបស់ខ្លួនមិនចូលរួមអាហារពេលល្ងាចនេះ ហើយក៏មិនមែនត្រឹមតែថ្ងៃនេះនោះទេ គឺតាំងពីមានវត្តមានបងប្រុសធំចូលមកផ្ទះនេះមកម្ល៉េះប្រុសតូចតែងតែជុំលៀសខ្លួនចេញពីនាយជៀសវាងអាចបង្កមានជំលួសដូចថ្ងៃមុនទៀត ។

“ ចា៎ លោកស្រី ថ្ងៃនេះអ្នកប្រុសតូច មានពិធីជប់លៀងជាមួយមិត្តភក្តិ ប្រហែលជាយប់បន្តិចទើបមក ច៎ា ” ម៉ែដោះតបដោយការគោរពឱនលំទោនតាមតែច្បាប់របស់អ្នកបម្រើ ។

“  នេះកូនល្អទៅណាមកណាមិនប្រាប់ម៉ាក់អញ្ចឹងឬ ? ” សម្លេងមាំបន្លឺចាក់ដោតទៅលោកស្រីណារ៉ូ ទាំងគេនៅដួសអាហារដាក់ចាន ។

“ Pete បានប្រាប់ម៉ាក់រួចហើយ តែប្រហែលម៉ាក់មិនចាំខ្លួនឯង ” លោកស្រីណារ៉ូ
ងក់ក្បាលទទួលដឹងឮពីម៉ែដោះ ព្រោះដូចចាំបានហើយថាប្រុសតូចបានសុំការអនុញាតពីគាត់ តែប្រហែលជាការចង់ចាំមិនច្បាស់របស់ខ្លួន ។

“Vegas មា៉ក់មានរឿងចង់និយាយជាមួយកូន ” នៅបន្ទប់ទទួលភ្ញៀវ រាងក្រាស់កំពុងអង្គុយមើលទូរទស្សន៍ ស្រាបសម្លេងអ្នកម៉ាក់បន្លឺនៅខាងក្រោយខ្នងទើបនាយងាករកប្រភពសម្លេង ។

“ ម៉ាក់មានអ្វីចង់និយាយ ក៏និយាយមកចុះ !! ”  Vegas តបទាំងរំកិលខ្លួនឲ្យអ្នកម៉ាក់ចូលមកអង្គុយជិតគេ ។

“ Vegas ម៉ាក់ចង់ឱ្យកូនរៀបការនិងប្រុសតូច ”

“ មា៉ក់ !!!! ”

“ កូនស្តាប់មិនច្រឡំទេ ម៉ាក់ពិតជាចង់ឲ្យកូនរៀបការនិងPete ពិតមែន ” លោកស្រីណារ៉ូ ក្រសោបប្រអប់ដៃធំដោយបញ្ជាក់ច្បាស់ពីគោលបំណងរបស់ខ្លួន ។

“អត់ទេ ខ្ញុំមិនរៀបការនិងក្មេងម្នាក់នោះទេ ម៉ាក់ក៏ដឹងថាខ្ញុំស្អប់វាប៉ុនណាដែរ ហើយនេះម៉ាក់នូវចង់ឱ្យខ្ញុំរៀបការនិងវាទៀតឬ គ្មានផ្លូវទេ ” រាងក្រាស់ប្រកែកដោយដាច់ខាតតែម្តង នេះមិនមែនទើបតែលើកទី1ដែលអ្នកម៉ាក់និយាយរឿងរៀបការនិងខ្លួនទេ តែម្តងនេះមើលទៅគាត់ហាក់ដូចប្រាកដប្រជាណាស់ ។

         ទាសីសណ្តំស្នេហ៍🌼Where stories live. Discover now