Part : មនុស្សរបស់យើង
" ពេលនេះយើងបានរកឃើញហើយថាអ្នកដែលហ៊ានដេញថ្លៃខ្ពស់ជាងគេគឺជាលោក..." សម្លេងពិធីករ.ប្រកាស់ប្រាប់ឱ្យគ្រប់គ្នាដឹងថាពេលនេះការដេញថ្លៃយប់នេះគឺត្រូវបានបញ្ចប់ហើយដោយសារតែមានអ្នកមានលំដាប់ហា៊នឲ្យថ្លៃប្រុសតូចដល់ទៅ100លាន$ ។
" មកនេះ..." រាងខ្ពស់ស្រលះដើរចូលមកជិតពិធីករដែលធ្វើឲ្យនាយមានការភ័យខ្លាចញ័រឈរស្ទើរមិនជាប់ទៅហើយ កែវភ្នែកមុតស្រួចបញ្ជេញពន្លឺនៃអំណាចធ្វើឲ្យគេឯងខ្លប់ខ្លាច រាងខ្ពស់ដែរទៅលើបីប្រុសតូច ធ្វើឲ្យគ្រប់គ្នាដែលនៅក្នុងពិធីនោះតាមមើលគេមិនដាក់ភ្នែក ។ រាងតូចនៅក្នុងរង្វង់ដៃមាំកែវភ្នែកសម្លឹងមើលមុខអ្នកបីខ្លួន ស្របទឹកភ្នែកប្រុសតូចហូរកាត់ផែនថ្ពាល់មិនឈប់ ។
" ប្រាវ...." សម្លេងបោកប្រាស់របស់ជាច្រើនដោយកំហឹងធ្វើឲ្យកូនចៅដែលនៅក្នុងបន្ទប់មានការភ័យខ្លាចញ័រខ្លួនអស់ហើយ ។
" អ្នកណា អ្នកណាបញ្ជារពួកឯងឲ្យធ្វើរឿងនេះ " សម្លេងស្រែកគ្រហឹមដូចសម្លេងរាជសីហ៍កំពុងតែគម្រាមដល់គូរសត្រូវ ។
" គឺៗៗ...អ្នកៗ..នាងអ៊ូរី ចា៎ "
" ពិតៗមែនហើយ គឺអ្នកនាងអ៊ូរីជាអ្នកបញ្ជារ ឱ្យខ្ញុំនាំគេទៅក្នុងពិធីដេញថ្លៃ លោកម្ចាស់ " មិនថានារីជាកូនចៅបម្រើក្នុងក្រុមទេ សូម្បីតែក្រុមអង្គរ័ក្សដែលត្រូវនាងបញ្ជារក៏ព្រមសារភាពតាមត្រង់ដូចៗគ្នា គ្មាននរណាម្នាក់ដែលមិនដឹងថាចៅហ្វាយគេស្អប់អ្នកណាកុហកណាស់ ។ រាងក្រាស់អង្គុយនៅលើកៅអីទាំងមិនស្រណុកក្នុងចិត្ត នាយចោលភ្នែកក្រហមច្រាលមុតស្រួចស្ទើរហែកសាច់ស្រស់ស្រីអ៊ូរីស៉ីទៅហើយ ។
" នាងមានអ្វីត្រូវនិយាយទេ " សម្លេងសង្គ្រឺតតាមជើងធ្មេញ មើលទៅនេះមិនមែនជាអ្វីដែលនាយចង់ផ្តល់ឱកាសឱ្យនាងនោះទេ ។
" ខ្ញុំៗ...សុំទោសលោកម្ចាស់ គឺៗ...ថាខ្ញុំធ្វើតាមតួនាទីទេ លោកម្ចាស់ សូមលោកម្ចាស់ទុកឱកាសឱ្យខ្ញុំផង " អ៊ូរី តបទាំងលើកដៃសុំក្តីមេត្តាពីក្រាស់ ។
" តួនាទី តួនាទីនាងគឺជាអ្នកបម្រើការងារខុសត្រូវលើកកាប៉ាល់នេះ មិនមែនឱ្យនាងធ្វើអ្វីតាមតែចិត្តនោះទេ " ចុងកាំភ្លើងយកមកលើកចង្ការនាងក្រមុំធ្វើឲ្យអ៊ូរីនិងអ្នកដែលជាប់ពាក់ព័ន្ធក្នុងរឿងនាំ Pete យកទៅដាក់ក្នុងពិធីដេញថ្លៃនោះ កំពុងបន់ក្នុងចិត្តសុំឲ្យរួចជីវិតក្នុងគ្រានេះផង ។