ភាគ ១២ ដាំង

350 28 1
                                    

I feel as I'm made to understand but not to be understood.

ប៉នបន្ទប់ពីមកដល់ក្រុមថេបវិញនាយក៏បញ្ជូនមនុស្សអោយស៊ើប មើលថាមានរឿងអីអោតប្រាកដកាលពីមួយឆ្នាំមុនហេតុអីសុខៗដាំង រើសចាកចេញបែបនេះ ដោយសារពីមុនគេគោរពការសម្រេចចិត្ត របស់ដាងទើបមិនដេញដោយ តែបើដាំងនៅរស់ហើយមិនទាក់ទងគេ បែបនេះនាយច្បាស់ណាស់ថាមិនមែនត្រឹមតែជាការចាកចេញធម្មតា នោះទេ។

" ហេតុអីទៅដាំង យើងធ្វើអ្វីខុសទៅហេតុអីឯងចាំបាច់ធ្វើបែបនេះ ដាក់យើងដែរ? " ប៉នសម្លឹងមើលរូបថតដែលនៅលើតុធ្វើការរបស់គេ នោះគឺជារូបរបស់គេ ភូវិន ហើយនឹងដាំង គេចាំបានបានពេលនោះជា ពេលវេលាដ៏ល្អបំផុតរវាងពួកគេទាំងបី។

" ពួកយើងពិតជាត្រូវចប់ត្រឹមនេះពិតមែនឬ? " ប៉ននិយាយឡើងព្រោះ នាយមិនអស់ចិត្តនោះទេ មិនអស់ចិត្តដែលត្រូវចប់បែបនេះព្រោះគេ ដឹងច្បាស់រវាងគេនិងលីត្រាមិនបានមានចិត្តអោយគ្នា លីត្រានាងមាន មនុស្សក្នុងបេះដូងរួចហើយតែអ្នកម្ខាងទៀតស្លាប់នៅពេលដែលនាង ស្រលាញ់បំផុតនេះជាដំបៅបេះដូងរបស់នាង ហើយគេក៏មិនខុសពី នាងព្រោះបើឆ្នាំនោះគេមិនគិតថាដាំងស្លាប់នោះទេ គេក៏មិនភ្ជាប់ពាក្យ ព្រោះគ្រួសារបែបនេះដែរ។

មិនយូរប៉ុន្មានឯកសារដែលទាក់ទងនឹងដានក៏ត្រូវបានបញ្ជូនមកដល់ ដាំរបស់ប៉ន រាងក្រាស់មើលលើរឿងដែលកូនចៅនាយស៊ើបបាន នាយកាន់តែមើលកំហឹងក្នុងចិត្តគឺកាន់តែកើនឡើងព្រោះនាយតែងតែ គិតថាបន្ទាប់ពីនាយហើយ ភូវិនជាមនុស្សដែលយល់ពីដាំងបំផុត តែ ភូមិនបានធ្វើអ្វី គេហែករបួសបេះដូងរបស់ដាំងម្តងហើយម្តងទៀត ប៉ន គេអាចនឹងបាត់បង់តែនាយមិនអាចទ្រាំមើលមនុស្សដែលគេ ស្រលាញ់ត្រូវមិត្តជិតស្និតរបស់គេជាន់ក្រោមជើងបែបនេះនោះទេ។

"វីននីបងផ្ញើក្រុមហ៊ុនផង បងមានការទៅក្រៅមួយរយះ "ប៉នទើប ទូរស័ព្ទខលទៅអ្នកដែលជាប្អូនជីដូនមួយហើយក៏ជាអនុប្រធានរបស់ ក្រុមហ៊ុន អោយជួយមើលក្រុមហ៊ុនជំនួសនាយ ដោយសារនាយ ចង់បានចម្លើយពីមាត់អ្នកម្ខាងទៀត នាយនឹងទៅរកចំម្លើយនោះ ដោយផ្ទាល់។

ដោយមិនចាំអោយអ្នកមកម្ខាងទៀតតបប៉នក៏បិទទូរស័ព្ទ ហើយក៏ ទាញ់អាចក្រៅរបស់នាយបើកឡានទៅរកភូវិនដែលទៅសម្រាក នៅផ្ទះម្តាយឪពុករបស់គេនោះយ៉ាងលឿន ព្រោះពួកគេជាមនុស្ស ដែលនៅក្នុងរង្វង់ជាមួយគ្នា ធ្វើធុរកិច្ចជាមួយគ្នាតាំងពីជំនាន់តាយាយ តិចតួចក៏ស្គាល់គ្នាច្រើនដែរ។

Beauty is a curse ( End ) Where stories live. Discover now