PART 01

114 7 3
                                    

ក្រុមហ៊ុន KTH
ក្រដាសរាយប៉ាយពេញតែហ្នឹង!

" លោក Kim! យ៉ាងណាក៏លោកគួរតែមានហេតុផល សម្រាប់រឿងមួយនេះដែរ " Jungkook ឈរនិយាយទាំងក្ដាប់ដៃសងខាងរបស់គេដើម្បីទប់កំហឹងដែលកំពុងតែឆេះនៅក្នុងចិត្ត

" យើងមិនចូលចិត្តនិយាយដដែលឡើយ" Taehyung

" Kim Taehyung!! ..ផាំង! " Jungkook ស្រែកហៅឈ្មោះពេញ បូករួមទាំងទះតុដែលនៅនឹងមុខរបស់គេមួយកម្លាំងដៃ

" Jeon Jungkook! តើឯងគិតថាខ្លួនជាអ្នកណាដែលហ៊ានមកហៅឈ្មោះរបស់យើងបែបនេះ " Taehyung លេងស្រែកច្រឡោតដាក់វិញ ទាំងដៃចាប់ទាញក.អាវ របស់ Jungkook បើកែវភ្នែករបស់ពួកគេវិញសម្លឹងគ្នាស្ទើរតែចង់ស៊ីសាច់គ្នាហើយ

" ចុះលោក! ជាអ្នកណាដែល..ថាស្អីគ្មានក្បាលគ្មានកន្ទុយបែបនេះ " Jungkook

" តើឯងពិតជាចង់ដឹងខ្លាំងណាស់មែនទេ..ហេតុអ្វីបានជាយើងមិនចង់សហការជាមួយក្រុមហ៊ុនរបស់ឯង " Taehyung សម្លេងរាងស្រាលតែស្តាប់ទៅគួរឲ្យខ្លាច

".... " Jungkook មិននិយាយអីតែបែរជានៅស្ងៀមទាំងសម្លឹងទៅមើល Taehyung មិនដាក់ដោយភាពក្លាហាន

" យើងវាស្អប់មនុស្សម្នាក់ដែលនៅក្នុងក្រុមហ៊ុនរបស់ឯង " Taehyung និយាយហើយ គេក៏ច្រាន JK ចេញពីគេមួយទំហឹង ឡើងធ្វើឲ្យអ្នកដែលត្រូវបានគេច្រានស្ទើរតែទប់លំនឹងខ្លួនមិនចង់ជាប់

" ហា៎! នេះឬជាហេតុផលរបស់លោកនោះ " Jungkook នេះគេចង់តែសើចទេ ក្រោយដែលបានលឺនូវហេតុផលមួយនេះ

" តើត្រចៀករបស់ឯងមានបញ្ហាទេអី បានជាចូលចិត្តឲ្យយើងនិយាយពីរដងម្ល៉េះ "Taehyung

" ខ្ញុំថាខួរក្បាលរបស់លោកទៅវិញទេ ដែលជាអ្នកមាន បញ្ហា " Jungkook

" ក្រែងឯង..ជាអ្នកដែលថាចង់ដឹងពីមូលហេតុ ឥឡូូវយើង ប្រាប់ហើយតាស៎ " Taehyung

" ហុឹម! ខ្ញុំទុកពេលឲ្យលោកមួយអាទិត្យ..ត្រូវរកហេតុផលណាដែលត្រឹមត្រូវមកបដិសេធលើការសហការមួយនេះ " Jungkook បោះសម្តីដោយភាពប្រាកដប្រជា ហើយក៏បែរខ្នងចាកចេញទៅ ស្រាប់តែត្រូវឈប់ឈរស្ងៀមនៅមួយកន្លែងទៅវិញ

" មិនបាច់ចាំដល់មួយអាទិត្យទេ ព្រោះមនុស្សដូចយើងមិនចូលចិត្តនិយាយពីរដងឡើយ " Taehyung ញញឹមចុងមាត់បន្តិច ពេលដែលឃើញ Jk ងាកមកមើលមុខរបស់គេ ហើយបែរជាដើរចេញទៅ ទាំងមិននិយាយអ្វីទាំងអស់

អតីតកាល Where stories live. Discover now