ក្រាក! ក្រាក!
សម្លេងទាត់ទ្វារមួយទំហឹង ដែលវាស្រាប់តែធ្វើឲ្យអ្នកមានវត្តមាននៅខាងក្នុងបន្ទប់ភ្ញាក់ផ្អើលមួយរំពេច តែបើមើលទៅអ្នកដែលកំពុងតែលើកកែវស្រាក្រហមមកក្រេបបែរជាលួចញញឹមចុងមាត់ពេញចិត្តទៅវិញ" ឯងជាអ្នកណា? តើឯងមានដឹងខ្លួនថាកំពុងតែចូលមករញ៉េរញ៉ៃជាមួយអ្នកណាទេ? " បរុសវ័យកណ្តាលលេងបោះសម្តីទៅអ្នកដែលកំពុងតែចូលមករញ៉េរញ៉ៃទាំងលើកកាំភ្លើងសំដៅទៅរកគេទៀត
" ចាំបាច់ទេដែលយើងត្រូវឆ្លើយ? " Jungkook ងាកទៅសម្លឹងមិនដាក់ដោយកែវភ្នែកពិឃាតចំបរុសវ័យកណ្តាលម្នាក់នោះ ទាំងមិនខ្លាចរញីរញ័រនិងកាំភ្លើងដែល កំពុងតែបាញ់សំដៅមកកាន់ខ្លួន
" យល់ល្អឯងគួរតែអាសារមកលេងយើងបន្តិចទៅ.." Kangwi ឲ្យសញ្ញាទៅមនុស្យម្នាក់នោះ ថាគួរតែដាក់កាំភ្លើងចុះទៅ
" វាគួរឲ្យអាណិត.. " Kangwi ចង់សំដៅថាបើ JK ត្រូវមកស្លាប់ដោយសារតែមនុស្សអត់ដឹងពីគេបែបនេះវាពិតជាគួរអាណិតណាស់
" វាគួរឲ្យធុញណាស់វើយ " Jungkook តបទៅវិញទាំងសម្លេងសង្កត់តែភ្នែក បែរជាលួចសម្លឹងមើលជុំវិញហ្នឹង
" ហុឹម! កុំទាន់អាលមើល ខ្ញុំមានរឿងច្រើនណាស់ដែលចង់និយាយជាមួយឯង " Kangwi និយាយទាំងញញឹមស្រស់ដាក់ JK
" Su Kangwi! យើងមិនទំនេរមកស្តាប់រឿងអត់ប្រយោជន៍របស់ឯងទេ " JK សម្លេងមួយម៉ាត់ៗច្បាស់
" ហា៎! អត់ប្រយោជន៍? តែបើជាអាចនាំឯងឲ្យមកដល់ទីនេះបាន " Kangwi
" ថោកទាប " Jungkook និយាយទាំងសង្កត់ធ្មេញ ភ្នែកមើលទៅចំនិង Kangwi ទាំងខឹងសម្បា
" គ្រប់គ្រាន់ហើយ.. " Kangwi
" កុំបិសឆ្កួតពេក! អ្នកប្រុសទីពីរ Ling " Jungkook ស្រាប់តែចូលទៅនិយាយកាន់ Kangwi ទាំងសម្តីត្រជាក់" កុំប្រាប់ថាម្នាក់..ដែលខ្ញុំទើបតែភ្ជង់កាំភ្លើងមុននេះជា " បរុសវ័យកណ្តាលមុននេះ ដែលទើបតែលើកកាំភ្លើងទៅកាន់ JK ស្រាប់តែចាប់ភ័យខ្លួនឡើងមកតែម្តង
" ត្រូវហើយ " ម្នាក់ដែលក្បែរហ្នឹងខ្សឹបទៅវិញ ទាំងញញឹមបែរជាជឿជាក់ថែមទៀត
YOU ARE READING
អតីតកាល
Romance" បើលោកមិនទាំងអាចចេញពីអតីតកាលមួយនេះផង ពួកយើងក៏គ្មានអ្វីត្រូវនិយាយគ្នាទៀតដែរ... " Jungkook ព្យាយាមញញឹមទាំងដែលគេកំពុងតែរៀនទទួលយកការពិត ព្រោះថាគ្រប់យ៉ាងវាមិនអាចតាំងពីដំបូងមកម្ល៉េះ បើគេចេះល្ងង់ដូច Taehyung ណាស់ គេក៏មិនត្រូវមកទទួលបានអារម្មណ៍ឈឺចាប់ដែលពិតប...