.........
គ្រួសារ Ling និង KiM ជាមិត្តរួមត្រកូលជាមួយគ្នា វាកើតឡើងនៅក្នុងជំនាន់លោកតា Ling ពេលចូលមកដល់សម័យជំនាន់លោក Ling ស្រាប់តែមានបញ្ហារវាងត្រកូលគ្រួសារទាំងពីរឡើងមក បញ្ហាវារឹតតែខ្លាំងឡើងមកនៅក្នុងជំនាន់អ្នកប្រុស Lingទើបបានជាមុននឹងលោកតា KiM ស្លាប់ទៅ គាត់បានទុកនូវបណ្តាំចុងក្រោយដល់អ្នកគ្រប់គ្រងគ្រួសារបន្តថារវាងគ្រួសារទាំងពីរត្រូវតែឲ្យកូននៃគ្រួសារពួកគេម្នាក់រៀបការជាមួយគ្នា
*អ្នកគ្រប់គ្រងគ្រួសារបន្ត:
- គ្រួសារ Ling គឺ Jungkook
- គ្រួសារ KiM គឺ Taehyungចំពោះរឿងនៃគ្រួសារ Ling វារាងអាថ៌កំបាំងបន្តិច ចាប់តាំងពីពេលដែលលោកតា Ling បានស្លាប់មកម្ល៉េះ សូម្បីតែសមាជិកគ្រួសារ
*មួយឆ្នាំមុន
" មកដល់ហា៎! " លោកតា KiM និយាយឡើង ពេលដែលបានដឹងពីការមកដល់នូវវត្តមានរបស់មនុស្សដែលគាត់កំពុងតែរង់ចាំ
" ...... " Jungkook មិននិយាយអី តែបែរជានៅស្ងាត់ជំនួសវិញ
" ឯងក៏ដឹងហើយថា Taehyung គេនៅក្មេង គេបាត់បង់ប៉ាម៉ាក់តាំងពីគេមានអាយុ 10 ឆ្នាំ...គេអាចនឹងឆេវឆាវ គ្មានហេតុផលបន្តិចហើយ " លោកតា KiM
" លោកតា..តើគោលបំណងរបស់លោកតាចង់ឲ្យខ្ញុំមើលថែគេឬអ្វី? " Jungkook មានអាយុបង Taehyung ប្រាំមួយឆ្នាំ តែបើមុខរបស់គេគ្មានអ្នកណាជឿថាគេមានអាយុខ្ទង់ 24 ឡើយ
" ន័យរបស់យើងត្រូវបានឯងមើលដឹងតាំងពីដើមហើយ គ្រាន់តែរឿងរបស់នាងវាធ្វើឲ្យគេក្លាយទៅជាមនុស្សគ្មានដឹងអីបាត់ទៅហើយ ចុះទម្រាំតែអនាគត ពេលដែលគ្រួសារ KiM ត្រូវបន្តឲ្យទៅគេពេញសិទ្ធិ " លោកតា KiM និយាយទាំងមានកង្វល់
" លោកតាកុំបារម្ភអី ខ្ញុំនិងយកទំនាក់ទំនងរវាងគ្រួសារទាំងពីរឲ្យមកដូចដើមវិញ " Jungkook
" យើងសង្ឃឹមលើឯងនិង Taehyung ហើយណា៎ " លោកតា KiM, ព្រោះគាត់មើលឃើញនៅអ្វីដែលអ្នកដទៃមិនអាចមើលឃើញបាន ' ទំនាក់ទំនងរវាងពួកគេទាំងពីរនិងក្លាយទៅជាចំណុចនូវការបញ្ចប់បញ្ហារវាងគ្រួសារទាំងពីរ '
*ភូមិគ្រិះ Ling
បញ្ហាមួយមិនទាន់និងដោះស្រាយចប់ស្រួលបួលផង ឥឡូវមកមានបញ្ហាថ្មីចូលមកទៀត
YOU ARE READING
អតីតកាល
Romance" បើលោកមិនទាំងអាចចេញពីអតីតកាលមួយនេះផង ពួកយើងក៏គ្មានអ្វីត្រូវនិយាយគ្នាទៀតដែរ... " Jungkook ព្យាយាមញញឹមទាំងដែលគេកំពុងតែរៀនទទួលយកការពិត ព្រោះថាគ្រប់យ៉ាងវាមិនអាចតាំងពីដំបូងមកម្ល៉េះ បើគេចេះល្ងង់ដូច Taehyung ណាស់ គេក៏មិនត្រូវមកទទួលបានអារម្មណ៍ឈឺចាប់ដែលពិតប...