PART 07

48 7 0
                                    

*បន្ទប់គេង
10 នាទីក្រោយ...

" មនុស្សដែលទើបតែវះកាត់រួចបែបនេះ គួរណាតែសម្រាកឲ្យបានច្រើន " លោក Meng ជាគ្រូពេទ្យប្រចាំរបស់គ្រួសារ KiM

" វះកាត់? " Taehyung គេនិយាយឡើងទាំងភ្ញាក់ផ្អើល ព្រោះគេមិនដឹងថា JK គេទើបតែវះកាត់ស្អីនោះទេ

" ត្រូវហើយ! ថ្នាំដែលគេលេបនោះមិនមែនធម្មតានោះទេ..តែមិនអី ក្មេងម្នាក់នេះគេលែងអីហើយឲ្យសម្រាកនិងលេបថ្នាំឲ្យបានទៀងទាត់ទៅលេងអីហើយ " លោក Meng ណែនាំហើយ គាត់ក៏រៀបចំខ្លួនចេញទៅវិញ

" ...... " Taehyung ហាក់ដូចជាស្ងាត់មិននិយាយអ្វីទាំងអស់ ព្រោះគេកំពុងតែគិតដល់សម្តីដែលលោក Meng និយាយទាក់ទងនិងថ្នាំ អ្វីដែលពិសេសជាងនេះទៅទៀត ហេតុអីគេមិនដឹងសោះថា Jk គេវះកាត់?

" លោក Meng! ខ្ញុំឲ្យមនុស្សជូនលោកទៅវិញ " លោក Meng ងក់ក្បាលជំនួសឲ្យការឆ្លើយព្រមនិង Hwajin
ហើយគាត់ក៏ដើរចាកចេញទៅ

" ចៅហ្វាយ.. " Hwajin

" ហេតុអីបានជា Jungkook គេស្រាប់តែចេញទៅ
ក្រៅ? " Taehyung គេស្រាប់តែសួរឡើង ដោយទឹកមុខ ច្បាស់លាស់ជាមួយសំណួរ ដូចជាគេចង់ដឹងឲ្យលំអិតនូវដំណើររឿងមួយនេះ

" លឺមកថាមានការងារបន្ទាន់ត្រូវការឲ្យអ្នកប្រុស Jungkook ទៅដោយផ្ទាល់ " Hwajin ឆ្លើយទាំងលួចមានការសង្ស័យមកជាមួយគ្នា

" ការងារបន្ទាន់! " Taehyung គេថាវាមិនមែនត្រឹមតែរឿងការងារតែមួយនោះទេ រឿងដែល រាងតូច ស្រាប់តែចេញទៅក្រៅទាំងប្រញាប់បែបនេះ វាគួរតែមានទាក់ទងនិងការវះកាត់របស់ Jk ច្រើនជាង តែហេតុអ្វីរឿងនេះត្រូវបានគេលាក់ទៅវិញ?

" Hwajin! ឯងឲ្យមនុស្សទៅស៊ើបមើលទៅ ជាពិសេស នៅថ្ងៃដែលយើងមានរឿងជាមួយ Kangwi តើវាមានអ្នកផ្សេងចូលមកពាក់ព័ន្ធដែរទេ? " Taehyung គេនិយាយទាំងសម្លឹងទៅមើលអ្នកដែលកំពុងតែសន្លប់គ្មានស្មារតី មើលតែគេបានទាយទុកហើយ គ្រាន់តែគេត្រូវការបញ្ជាក់ បន្ថែមទៀត ព្រមទាំងហេតុផល

" បាទចៅហ្វាយ.. " Hwajin

" ត្រូវហើយ! ភ្លើងនៅក្នុងបន្ទប់មិនចាំបាច់បិទទេ " Taehyung គេបោះសម្តីឲ្យ Hwajin រួច គេក៏ដើរចេញទៅឡើងធម្មតា តែ Hwajin គេស្រាប់តែលេចចេញសញ្ញាសួរពេញតែហ្នឹង (ព្រោះអូនគេខ្លាចងងឹត-.-)

You've reached the end of published parts.

⏰ Last updated: Jun 14 ⏰

Add this story to your Library to get notified about new parts!

អតីតកាល Where stories live. Discover now