ភាគ ១៣ ដាវនឿ ប៊ុនប្រាសិទ្ធ

320 21 6
                                    

" If softness was weakness, the flowers would never grow. "

" ដាំងស្ដាប់ពួកយើងបកស្រាយសិន.... " ប៉ននិយាយឡើងហើយប្រុសនឹងប៉ះដាំងយែអ្នកម្ខាងទៀតក៏គេចចេញ។

" បានហើយ! ខ្ញុំក៏ស្ដាប់មកច្រើនហើយតែវាមានស្អីពិតខ្លះ! " ដាំងនិយាយឡើងគេស្អប់ គេស្អប់ពួកអ្នកមានទាំងនេះ បងប្រុសគេនិយាយត្រូវគេមិនសមនឹងមកសងសឹកនោះទេ មនុស្សគេឆាប់ជឿមនុស្សពេកហើយ។

" ដាំង... " ជុងប្រុងនឹងនិយាយតែក៏ត្រូវដាំងនិយាយកាត់មុន។

" កុំហៅខ្ញុំបែបនេះ លោកគ្មានតម្លៃគ្រប់គ្រាន់នឹងហៅឈ្មោះនេះទេ ខ្ញុំមិនចង់ពាក់ព័ន្ធនឹងមនុស្សដូចជាពួកលោកទៀតនោះទេ ពួកយើងចប់គ្នាត្រឹមនេះចុះ " ដាំងនិយាយឡើងរួចនាយក៏ដើរចេញទៅតែភូវិនមិនព្រមដោះលែងនាយនោះទេ គេក៏លីដាំងចេញទៅដោយមិនខ្វល់ពីខ្សែរភ្នែករបស់អ្នកជុំវិញខ្លួននោះទេ។

" លែងទៅ! លែងខ្ញុំទៅអាមនុស្សចង្រៃ! អាមនុស្សហេងស៊យ! " ដាំងមិនធ្លាប់ជេមនុស្សមកពីមុននាយក៏មិនដឹងដូចគ្នាថាជេបែបនេះវាបានផលឬអត់។

" ស្ងាត់ទៅ! " ភូវិននិយាយព្រមទាំងទះគូទអ្នកម្ខាងទៀតមួយដៃយ៉ាងធ្ងន់ដៃដើម្បីអោយរាងស្ដើងឈប់រើបំរះ។

" មិនស្ងាត់ទេវើយ! " ដាំងនិយាយឡើងពេលនេះនាយក៏មានកំហឹងដូចគ្នា មនុស្សទាំងអស់នេះទុកគេជាមនុស្សល្ងង់បោកប្រាស់គេមករហូត។

ដាំងគិតចុះគិតឡើងនាយក៏យំឡើងតែម្ដង ព្រោះនាយមិនចង់ជឿនោះទេថាខ្លួន​ឯងទុកចិត្តមនុស្សខុសមករហូត មិនតែប៉ុណ្ណោះនាយនៅមានចិត្តអោយមនុស្សម្នាក់នោះទៀត នាយមិនសមជាមនុស្សនោះទេ ជាក្របីទើបសមអោយពួកអ្នកមានទាំងនោះបោកឡើងវិលក្បុង។

តែភូវិនក៏មិនបាននាំដាំងទៅកន្លែងណាឆ្ងាយនោះទេ នាយគ្រាន់តែនាំដាំងមកផ្ទះរបស់ដាំងវិញតែប៉ុណ្ណោះ ហើយក៏លើបីដាំងចូលផ្ទះដូចទីនេះជាផ្ទះរបស់នាយអញ្ចឹង។

" នៅអោយស្ងៀមបានហើយនៅ? " ភូវិននិយាយឡើហព្រមទាំងទាញថង់ថ្នាំដែលដាំងទុកលើតុនោះមកលាងរបួសអោយដាំងសារជាថ្មីព្រោះគេឃើញថារបួសរបស់ដាំងរហែកមុខទៅហើយ។

Beauty is a curse ( End ) Where stories live. Discover now