ជំពូក ៦: ចំណីភ្នែក

167 31 12
                                    


«ឯងដូចជាព្រហើនដល់ហើយ»

ព្រះបុត្រាភាំងស្មារតី ពេលដែលបើកទ្វារមក ជួប ប្រទះជាមួយមនុស្សដែលមិនចង់ជួបដូច្នេះ ហើយ អ្វីដែលកាន់តែគួរឲ្យអាម៉ាសមុខទៅទៀត គឺគេកំពុងឈរខ្លួនទទេ រកកន្សែងមួយមកបាំង ក៏គ្មាន នៅចំហរគ្រប់កន្លែងដោយមានលោក សេនា ប្រមុខឈរមើលទាំងមុខស្មើ។ ពេលនេះលោក ដោះអាវធំចេញ ហើយពាក់តែអាវយឺត ពណ៌ស គ្មានដៃធម្មតាមួយប៉ុណ្ណោះ។

«ឯងគិតថាខ្លួនឯងកំពុងធ្វើស្អី នៅក្នុងបន្ទប់យើង ហ្នឹង?» Yeonjun សួរដោយសំឡេងមុត ដូចទៅនឹងក្រសែភ្នែកទាំងគូ ដែលកំពុងសំឡឹង សភាពអាក្រាតរបស់អ្នកក្មេងជាងបែបនេះដែរ។

«ខ្ញុំ... អឺ..» Soobin ប្រញាប់យកដៃបិទបាំងផ្នែក ពិសេសខាងក្រោមរបស់ខ្លួន ទាំងមុខក្រហមដូច ប៉េងប៉ោះ។ «គឺងូតទឹកហ្នឹងណា! ដូចដែលឃើញ ស្រាប់ហើយ សួរធ្វើអីទៀត?»

«មិនមានអ្នកណាប្រាប់ឯងទេមែនទេ ថាទីនេះជា កន្លែងផ្ទាល់ខ្លួនរបស់យើង? ឬក៏អ្នកផ្សេងប្រាប់ ឯងស្តាប់មិនចូល ត្រូវការឲ្យយើងប្រដៅដោយ ផ្ទាល់?» លោកមេបញ្ជាការឈានជើងមួយជំហា នទៅមុខ ធ្វើឲ្យ Soobin ថយក្រោយចូលក្នុង បន្ទប់ទឹកវិញ។

«ក-កុំចូលមក.!» Soobin ប្រឹងធ្វើមុខមាំ មិនឲ្យ នាក់ម្ខាងទៀតដឹងថាខ្លួនកំពុងភ័យប៉ុណ្ណា។ ខួរ ក្បាលគេបកទៅគិតពីសុបិនដែលគេមានយប់មិញនោះ... តើវាជាប្រផ្នូលអ្វីមែនទេ? តើលោកមេ បញ្ជាការពិតជាមនុស្សខិលខូចបែបនោះឬ?

Soobin បន្តឈានជើងថយក្រោយរហូតខ្នងប៉ះ ជញ្ជាំងបន្ទប់ទឹក ហើយ Yeonjun ក៏ដើរមកកាន់ តែជិត ហើយយកដៃម្ខាងទៅដាក់ផ្អឹបនឹងជញ្ជាំង ជិតក្បាលអ្នកសក់ទង់ដែង។

«មកដើរស្រាតក្នុងបន្ទប់យើងបែបនេះ... ឯងពិត ជាចង់ខ្លាំងហើយត្រូវទេ?»

Soobin មុខក្រហមកាន់តែខ្លាំងនឹងសំឡេង ធ្ងន់និងគ្រលររបស់ Yeonjun តែក៏ភ័យមិនស្ទើរ ដែរ។

«ចង់ស្អី? ម-មិនចង់នោះទេតែ.. ខ្ញុំគ្មានជម្រើសទេ វាទាល់ច្រកហើយទើប... ទៅជាបែបនេះ»

«អ៊ីចឹងផង? ហើយចុះបន្ទប់ទឹកគេមានត្រឹមត្រូវ ឯងមិនចូលទៅ?»

ជុំរុំនរក ♛⚔︎ | YEONBIN Where stories live. Discover now