ពិភពលោកដូចជាក្រឡាប់ចាក់។ ទាហានសឹងមួយរយនាក់ដើរចុះដើរឡើង តែពុំមានអ្នកណាខ្វាយខ្វល់ពី Soobin សោះ។ គ្រប់យ៉ាងពិតជាខុសដាច់ស្រឡះពីរស់នៅក្នុងវាំង ដែលរាល់ដងតែងតែមានអ្នកបម្រើ សេនា ដើរតាម ខ្វាយខ្វល់ ជួយជ្រោមជ្រែងគ្រប់ជំហាន តែឥឡូវ...
វាហាក់ដូចជាព្រះអង្គនៅឯកាតែឯង ក្នុងពិភពពោរពេញដោយមនុស្ស។ Soobin មានអារម្មណ៍ជូរចត់ ហើយគិតថា បើពួកគេដឹងពីសមាសភាពពិតប្រាកដរបស់គេនោះ ម្នាក់ៗមុខជាអោនក្បាលដល់ដីមកថ្វាយបង្គុំគេមិនខាន។
ស្តាយណាស់ដែលមិនអាចទម្លាយរឿងនេះបាន។
មួយរំពេចនោះ ក៏មានសំឡេងមួយហៅរកទ្រង់
«Soobin!»
Soobin ងើបមុខឡើង ចេញពីការគិតរបស់ខ្លួន ក៏ប្រទះនឹងមុខមនុស្សម្នាក់ដែលធ្វើឲអារម្មណ៍ល្អជាងមុន។ អ្នកទាំងពីរមិនទាន់ស្និទ្ធស្នាលអីប៉ុន្មានទេ តែមានតែគេម្នាក់ប៉ុណ្ណោះដែលនិយាយរកគេ និងចាត់ទុកគេជាសមាជិកថ្មីនៅទីនេះ។
«Kai! ខ្ញុំខំដើររកឯង»
មិនទាន់បានសំណេះសំណាលគ្នាផង លោកមេបញ្ជាការក៏ចូលមកដល់។ ទាហានទាំងអស់ចូលអង្គុយតុបាយយ៉ាងមានរបៀប។ ពេលនោះលោកក៏ងាករក Soobin។ ដោយមានសក់ពណ៌ទង់ដែងនិងស្បែកភ្លឺជាងគេ វាគ្មានអ្វីពិបាកក្នុងការកគេនោះទេ។ ពេលភ្នែកទាំងពីរគូប្រទះគ្នាហើយ Yeonjun យកដៃបក់ធ្វើជាសញ្ញាឲ្យព្រះបុត្រាមកជិតខ្លួន។
Soobin មើលមុខ Kai បែបមានសំនួរ តែអ្នកក្មេងជាងក៏រុញគេឲ្យប្រញាប់ទៅ។
លុះ Soobin បានមកឈរជិតលោកសេនាប្រមុខហើយ ការណែនាំសមាជិកថ្មីក៏បានចាប់ផ្តើម។
«ចាប់ពីថ្ងៃនេះទៅ ជុំរុំរបស់យើងនឹងបន្ថែមទាហានមួយរូបទៀត» Yeonjun និយាយ ហើយក៏ងាកមក Soobin ដែលនៅឈរធ្មឹងៗជិតខ្លួន «ឆាប់ណែនាំខ្លួនទៅ»
«អឺ...»
កែវភ្នែកទាហានប្រមាណមួយរយនាក់សម្លឹងមកកាន់ Soobin។ គេលេបទឹកមាត់ ហើយក៏ចាប់ផ្តើមណែនាំខ្លួន ដោយចាំក្នុងចិត្តថាមិនអាចនិយាយទម្លាយថាខ្លួនជាប់ខ្សែរាជវង្សនោះទេ។
YOU ARE READING
ជុំរុំនរក ♛⚔︎ | YEONBIN
Fanfictionព្រះបុត្រាទីពីរមិនសូវខ្វល់ខ្វាយអំពីកិច្ចការរាជវង្សប៉ុន្មានទេ ទើបព្រះរាជាសម្រេចព្រះទ័យបញ្ជូនទ្រង់ទៅជុំរុំកងទ័ពដើម្បីហ្វឹកហាត់ក្បួនសឹកសង្គ្រាម។ នៅជុំរុំគ្មាន នរណាដឹងពីសមាសភាព ព្រះអង្គម្ចាស់ទេ ក្រៅពីលោកសេនាប្រមុខ។ តែចម្លែកណាស់ ជំនួសដោយការខ្លបខ្លាចអំណាច...