ជំពូក ១១: អ្នកជំនួស

221 36 21
                                    

Taehyun បាននាំ Soobin ទៅដល់ជុំរុំខាងក្នុងដែល មានលោកសេនាប្រមុខកំពុងឈររង់ចាំដោយមុខស្មើ។ មកដល់ហើយ Taehyun យកដៃដាក់ចុងចញ្ចើមជា ការគោរព។ ឃើញដូចនេះ Soobin ប្រញាប់ធ្វើតាម។

«អស់ភារកិច្ចហើយទៅវិញទៅ» Yeonjun ប្រាប់ទៅ ទាហានសក់ខ្មៅ។ «ចំណែកឯង... មកតាមយើង»

Soobin មើល Taehyun ដើរចេញទៅទាំងមិនស្ងប់ ចិត្ត។ គេមិនចង់នៅម្នាក់ឯងតែពីរនាក់ជាមួយនឹងលោក មេបញ្ជាការនោះទេ ជាពិសេសបន្ទាប់ពីអ្វីដែលគេបាន ប្រទះឃើញកាលពីយប់មុន។ កាលដែលហៅមកនេះ Soobin ភ័យថាអាច នឹងទាក់ទងនឹងរឿងនោះ តែចេះ តែបន្លប់ខ្លួនឯងថា Yeonjun មិនបានដឹងថាគេជាអ្នកលបមើលទេ អ៊ីចឹងគ្មានអីត្រូវភ័យទេ។

Yeonjun នាំ Soobin ទៅដល់បន្ទប់អូហ្វីសរបស់ខ្លូន ធ្វើឲ្យ Soobin កាន់តែព្រឺក្បាលថែម។ ភ្នែកគេសម្លឹង ទៅតុឈើទ្រវែងនៅផ្នែកខាងមុខនៃបន្ទប់។ វាជាតុតែ មួយដែល Yeonjun និងអ្នកគ្រូពេទ្យ...

«ឯងដឹងខ្លួនហើយថាយើងហៅមកធ្វើអី ត្រូវទេ?» Yeonjun ចាប់និយាយបន្ទាប់ពីបិទទ្វារពីក្រោយ Soobin។

នាយតូចលេបទឹកមាត់ និងប្រឹងនិយាយដោយមិនញ័រ សំឡេង។ «បាទ កាលដែលខ្ញុំគេចម៉ោងហាត់ ក៏ព្រោះតែ អស់កម្លាំងពេក ហើយត្រូវការសម្រាក។ ខ្ញុំសុំទោស និងមិនឲ្យមានលើកទីពីរទេ ទាន» គេនិយាយយ៉ាងម៉ើងម៉ាត់។

Yeonjun សើចបែបហួសចិត្តតែបន្តិចក៏គោះដៃផាំងទៅ លើតុយ៉ាងឮ ទឹកមុខមាំមកលម្អលើផ្ទៃមុខគេម្តងទៀត។

«កុំមកធ្វើភ្លើជាមួយយើងឲ្យសោះ»

«ខ្ញុំ... មិនដឹងលោកមេនិយាយពីអីទេ។ គ្រាន់តែគេច ហាត់មួយភ្លែតសោះ លោកខឹងខ្លាំងម្លេះ?»

«ឯងគិតថាយើងភ្លើមែនទេ? គិតថាឯងអាចយករួចខ្លួន ដោយជាគ្មានរឿងអ្វីកើតឡើងឬ?»

Soobin មើលចុះក្រោម មិនហ៊ានសម្លឹងមុខលោកមេ ចំទៀតនោះទេ។ «ខ្ញុំមិនដឹងអីពិតមែន»

«យប់មិញឯងទៅណា?» Yeonjun សួរដេញដោល។

«ខ្ញុំនៅតែក្នុងបន្ទប់ទេ» Soobin ដោះសារ។

«កុហក!»

«កុហកយ៉ាងម៉េច? លោកមិនទាំងដេកជាមួយខ្ញុំផង ម៉េចនឹងដឹងថាខ្ញុំចេញពីបន្ទប់នោះ?»

ជុំរុំនរក ♛⚔︎ | YEONBIN Where stories live. Discover now