ជំពូក១២: ស្នាមជាំ

166 30 17
                                    


«យើងចង់ដឹងណាស់ ថារសជាតិកូនស្តេច វាខុសគ្នាពី ជនសាមញ្ញយ៉ាងម៉េច...»

«លែង!»

តែផ្ទុយស្រឡះ Yeonjun មិនព្រមលែងហើយថែមទាំង សង្កត់ក្បាល Soobin ទៅនឹងតុថែមទៀតផង។

«រើតាមចិត្តទៅ កម្លាំងខ្សោយដូចជាឯងធ្វើអីយើងមិនកើតទេ» ថាហើយ លោកសេនាប្រមុខក៏ឱនទៅឈ្ងប់ក Soobin ធ្វើឲ្យគេស្រៀវនិងភ័យជាខ្លាំង។ បន្ទាប់មក គេក៏ខាំជញ្ជក់សាច់កន្លែងនោះ ធ្វើឲ្យជាំខៀវមួយរំពេច។

«ឈប់ទៅ... កុំធ្វើបែបនេះ» Soobin យកដៃគោះតុ ឮៗ ប្រៀបដូចជាសញ្ញាចុះចាញ់ដើម្បីឲ្យ Yeonjun ងើបចេញ។

«មើលស្នាមនេះចុះ... វាត្រូវនឹងសាច់សខ្ចីរបស់ឯងណាស់» Yeonjun សើច ហើយយកដៃមកប៉ះកន្លែងជាំដែលគេបានខាំ។ «វាជាស្នាមដែលយើងដៅទុក ដើម្បីបញ្ជាក់ថាឯងជារបស់យើង»

Soobin រើដៃមិនរួចក៏ធាក់ជើង Yeonjun មួយទំហឹង យករករួចខ្លួនបានសម្រេច។ គេងើបពីតុហើយបែរមកច្រានមេចេញនិងថែមជូនមួយកំផ្លៀងទៀត។

«គ្មានថ្ងៃទេ!»

ព្រះបុត្រាស្រែកហើយក៏រត់ចេញពីអូហ្វីសនោះ យ៉ាងលឿនតាមដែលអាចធ្វើបាន។ ទ្រង់មិនហ៊ានសូម្បីតែងាកក្រោយ គឺរត់ផះក្រញ៉ាំទៅបន្ទប់ជាកន្លែងសុវត្ថិភាព ហើយក៏ចាក់សោរដកដង្ហើមមិនចង់ដល់គ្នា។

«មុននេះ... វា...»

អ្វីដែលគេបានខ្លាចបំផុតទីបំផុតក៏កើតឡើងមែន។ គេមិនគិតថា លោកមេបញ្ជាការជាមនុស្សអាក្រក់ដូចដែលនៅក្នុងសុបិនទេ តែជាក់ស្តែង...
នាយស្រវេស្រវ៉ាយកភួយដ៏ស្តើងមកដណ្តប់ប្រាណ ព្យាយាមលុបបំបាត់រឿងអម្បាញ់មិញនេះចេញពីខួរតែ វាឥតប្រយោជន៍សោះ។ គេដឹងថាត្រូវតែរត់ចេញពីទីនេះមុនពេលស្ថានភាពកាន់តែយ៉ាប់ តែមិនដឹងថាគួររត់ដោយរបៀបណាឡើយ។

ពេញមួយថ្ងៃ Soobin មិនចេញទៅណាទាំងអស់ នៅតែក្នុងបន្ទប់សូម្បីតែម៉ោងអាហារក៏មិនខ្ចីចេញ។ បើចេញទៅដឹងតែជួបមនុស្សម្នាក់នោះ ហើយ Soobin មិនដឹងគួរដោះស្រាយជាមួយគេរបៀបណាទេ។

ដោយបាត់មុខយូរ មិត្តតែម្នាក់គត់របស់ Soobin ក៏ដាច់ចិត្តមករកគេដល់បន្ទប់។

ជុំរុំនរក ♛⚔︎ | YEONBIN Where stories live. Discover now