វាជាថ្ងៃថ្មីនៅជុំរុំទ័ព ហើយគ្រាន់តែងើបពីគ្រែក៏ Soobin មិនចង់ងើបផង។ តែមិនដឹងធ្វើយ៉ាងម៉េច បើវាសនាតម្រូវឲ្យធ្លាក់មកដល់ទីនេះទៅ ហើយ។
ជាមួយនឹងចិត្តទើសទាល់និងធុញទ្រាន់បំផុត Soobin ក៏បង្ខំចិត្តខំប្រឹងហ្វឹកហាត់តាមគេតាម ឯង។ ពេលនេះគេកំពុងនៅទីលានហាត់បាញ់ កាំភ្លើងដងវែងនៅកណ្តាលថ្ងៃឡើងបើកញើស សស្រាក់។ ភ្នែកសម្លឹងតម្រង់ទៅភ្នែកគោល និង មនុស្សស្បូវដែលគេដាក់បញ្ឍរសម្រាប់ហាត់បាញ់ នៅចម្ងាយប្រហែល ១៥០ ម៉ែត្រពីកន្លែង ដែលគេកំពុងឈរ។
Soobin ព្យាយាមតម្រង់កាំភ្លើងមុននឹងបាញ់មួយគ្រាប់។ ប៉ាង់!
គ្រាប់កាំភ្លើងបញ្ឆិតខុសឆ្កុយ មិនទាំងប៉ះមនុស្ស ស្បូវនោះផង។ Soobin បាញ់ហើយបាញ់ទៀត តែគ្រាប់បញ្ឆិតបញ្ឆៀង មិនចំទីតាំងដែលគេប៉ង សោះ។
«គួរឲ្យខ្នាញ់ដល់ហើយ..» នាយខំបាញ់បន្តទៀត តែនៅតែមិនបានផលដដែល។ អ្នកដែលហាត់ ផ្សេងទៀត គេបាញ់ឡើងសុះស្បូវ ទៅសម្រាក អាហារថ្ងៃត្រង់ទៀតហើយ ឯ Soobin នៅតែ មិនអស់ចិត្តបើបាញ់មិនត្រូវ។
ប៉ាង់! ប៉ាង់!
«បាញ់ម៉ាកៗនេះ ខាតគ្រាប់អស់ហើយលោក» កំពុងតែធ្មឹងត្មាត ស្រាប់តែកាំភ្លើងត្រូវបានកញ្ឆក់ ពីដៃ Soobin បាត់។ «ឯងដឹងថាគ្រាប់កាំភ្លើង ថ្លៃប៉ុណ្ណាទេ?»
«ល-លោកមេ...»
Soobin គ្រាន់តែឃើញមុខ Yeonjun មកជិត គេក៏ថយពីរជំហានភ្លាម។ តែលោកសេនាប្រមុខ ក៏ចាប់គេមកវិញ។ «ឈរឲ្យស្ងៀមទៅ ចាំយើង បង្រៀន»
Yeonjun ក៏ដាក់កាំភ្លើងឲ្យ Soobin កាន់វិញ ហើយជួយតម្រឹមរបៀបឈររបស់គេ។
«កន្ទែកជើងជាងនេះបន្តិច ហើយបន្ទន់កែងដៃ បែបនេះ» លោកមេយកដៃទាញផ្នែកផ្សេងៗនៃ រាងកាយ Soobin ហើយឈរពីក្រោយគេដោយ យកដៃ ដាក់លើដៃ Soobin ដែលកំពុងកាន់ កាំភ្លើង ដើម្បីជួយតម្រង់ឲ្យចំគោលដៅ។
រីឯព្រះបុត្រាឯនេះវិញ រឹងខ្លួនដូចស៊ីម៉ងត៍ និងស្រៀវឆ្អឹងជាខ្លាំង ពេលដែលលោកមេបញ្ជាការនៅកៀកខ្លួនបែបនេះ។ រឿងយប់មិញ គេមិន ទាន់បាត់ខឹងផង អីឡូវហេតុអីក៏ Yeonjun មកធ្វើឲ្យជីវិតគេកាន់តែលំបាកបែបនេះ?
YOU ARE READING
ជុំរុំនរក ♛⚔︎ | YEONBIN
Fanficព្រះបុត្រាទីពីរមិនសូវខ្វល់ខ្វាយអំពីកិច្ចការរាជវង្សប៉ុន្មានទេ ទើបព្រះរាជាសម្រេចព្រះទ័យបញ្ជូនទ្រង់ទៅជុំរុំកងទ័ពដើម្បីហ្វឹកហាត់ក្បួនសឹកសង្គ្រាម។ នៅជុំរុំគ្មាន នរណាដឹងពីសមាសភាព ព្រះអង្គម្ចាស់ទេ ក្រៅពីលោកសេនាប្រមុខ។ តែចម្លែកណាស់ ជំនួសដោយការខ្លបខ្លាចអំណាច...