Part1: ក្មេងកំព្រា

1.6K 103 11
                                    

ព្រឺកថ្ងៃច័ន្ទគឺជាថ្ងៃដែលមនុស្សម្នាគ្រប់គ្នា មានរស្មីពន្លឺស្រូបយកថាមពលល្អជាកម្លាំងកាយចិត្តសម្រាប់បន្តថ្ងៃដំបូងនៃសប្តាហ៍ថ្មី

ក្នុងភូមិគ្រឹះត្រកូល លី

គ្រួសាររបស់ពួកគេកំពុងទទួលទានអាហារពេលព្រឹកជុំគ្នានៅបន្ទប់អាហារដែលជាប់ជាមួយផ្ទះបាយ មានលោក Lee, លោកស្រី Lee និងកូនប្រុសគាត់គឺ Lee Heeseung ដែលមានអាយុ ១៨ ឆ្នាំរៀនឆ្នាំទី ១ ផ្នែកជំនួញដែលនឹងត្រូវបន្តវេនពីប៉ានាយ។

"ញ៉ាំអោយច្រើនៗទៅកូន នេះបង" គាត់ដួសម្ហូបដាក់អោយកូននិងប្ដីជាមួយស្នាមញញឹមមើលទៅមានក្ដីសុខខ្លាំងគ្រួសារតូចមួយជុំគ្នាញ៉ាំបាយ ដូចទៅតាមអ្វីដែលគាត់តែងតែស្រមៃមុននឹងរៀបការ

"ម៉ាក់ក៏ដូចគ្នា នេះញ៉ាំទៅម៉ាក់ នេះប៉ា" នាយកម្លោះចាប់សាច់ជ្រូកបំពងដាក់អោយម៉ាក់ប៉ានាយ
តែប៉ានាយមិននិយាយអីច្រើនទេគឺញ៉ាំធម្មតាមិនខ្វល់ជាមួយម្ដាយកូនគេសោះ ទឹកមុខគាត់មាំមិននិយាយអីរហូតធ្វើអោយប្រពន្ធអន់ចិត្តបន្តិចដែរ តែកម្លោះតូចមិនបានចាប់អារម្មណ៍ទេព្រោះគិតតែញ៉ាំអាហារ
ទឹកមុខរបស់លោក លី ត្រូវបានផ្លាស់ប្រែញញឹមក្រោយក្មេងស្រីម្នាក់ចុះពីលើផ្ទះដើរចូលមកក្នុងផ្ទះបាយ

"កូន Y/n មកញ៉ាំអាហារពេលព្រឹកមកកូន" គាត់ញញឹមពព្រាយដាក់អ្នក អ្នកក៏ញញឹមដាក់គាត់បន្តិចដែរតែត្រូវទម្លាក់ទឹកមុខចុះវិញយ៉ាងលឿនព្រោះប្រពន្ធគាត់កំពុងតែសម្លក់អ្នក ខុសពីក្មេងប្រុសម្នាក់ដែលកំពុងតែមើលមកអ្នកជាមួយអារម្មណ៍ច្របូកច្របល់ចង់ញញឹមតែខ្ជិលញញឹម

"ទទួលទានអោយឆ្ងាញ់ចុះអ៊ំប្រុស អ៊ំ...ស្រី ខ្ញុំមិនទាន់ឃ្លានទេ ខ្ញុំចាំញ៉ាំនៅសាលាវិញ" អ្នកអោនចង្កេះដាក់ពួកគាត់បន្តិចហើយដើរហួសទៅជិតចង្រាន្ត មានម៉ែដោះហើយនិងកូនកាំបិតម្នាក់ទៀតដែលកំពុងរៀបចំចាត់ចែងអាហារ

"ថ្ងៃនេះមានសាច់ជ្រូកបំពង ស៊ុប..." ម៉ែដោះរៀបរាប់មិនទាន់អស់ផងអ្នកក៏និយាយកាត់
"ខ្ញុំសុំតែបាយហើយសាច់ជ្រូកមួយដុំបានហើយអ៊ំ" Y/n
"អ្នកនាងតូចបែបនេះរហូតញ៉ាំអីមិនសូវមានជីវជាតិសោះ" គាត់ច្រត់ដៃនៅចង្កេះម្លឹងអ្នក ចំណែកអ្នកវិញបានត្រឹមញញឹមហើយលើកដៃកុំអោយគាត់និយាយលឺពេកព្រោះខ្លាចអ៊ំប្រុសលឺ

បំណាច់ជាគូWhere stories live. Discover now