Part8: ខ្ញុំមិនឃ្លាន...គ្រូកៗៗៗ

766 62 5
                                    

" ម៉េចក៏ជាប..បង? " អ្នកហៅបងហ្នឹងដូចរៀងខ្សាវៗ

" បាទ ថាម៉េច? ស្ដាប់អត់សូវលឺ "
Hee ធ្វើជាដាក់ដៃផ្ទៀងត្រចៀកហើយឱនទៅជិតអ្នក អ្នកសម្លក់នាយសឹងតែចាប់បោចសក់

"គ្មានអីទេ" អ្នកឆ្លើយដោយសង្កត់សម្លេង
នាយក៏ដកខ្លួនមកវិញ ងក់ក្បាលយល់បែបឌឺៗ

"មានការអីមិនយល់ចង់អោយខ្ញុំពន្យល់ដែរទេ? មិនយល់កន្លែងណាសួរបាន" អ្នកនិយាយបែបសោះអង្គើយដាក់នាយ

"ប្រញាប់ទៅណា ពួកយើងញ៉ាំបាយសិនទៅ Y/n នៅមានពេលពន្យល់ខ្ញុំមួយល្ងាចពេញឯណោះ"
Hee និយាយធ្វើដូចធម្មតា

"រឿងពាក់ព័ន្ធជាមួយក្រុមហ៊ុនខ្ញុំពន្យល់តែមួយភ្លែត ប...បងក៏អាចយល់បានហើយ មិនពិបាកទេ"
"បាទ ចុះខ្ញុំមានអោយពន្យល់មួយល្ងាចពេញឯណា ខ្ញុំគ្រាន់តែថា Y/n មានពេលល្ងាចពេញសម្រាប់ពន្យល់ខ្ញុំ ហើយចង់ពន្យល់ពេលណាក៏បានដែរ បើខ្ញុំប្រាប់ Y/n ថាខ្ញុំចង់ស្ដាប់"

អ្នកលឺហើយឡើងជ្រួញចិញ្ចើមចូលគ្នា គេចង់បានន័យថាម៉េច? មួយល្ងាចពេញសម្រាប់ពន្យល់គេតែបើគេមិនចង់ស្ដាប់ទោះអ្នកពន្យល់គេពេលនេះក៏គ្មានបានការដែរមែនទេ?
បើចឹងមែនចប់ហើយ ត្រូវមកនៅជាមួយមនុស្សដែលអ្នកមិនចង់ឃើញ មិនចង់និយាយ មិនចង់នៅជាមួយ រហូតដល់មួយល្ងាចពេញ ហឺយអ្នកស្រមៃមិនចេញទេថាវាស្រ្តេសប៉ុណ្ណា!

អ្នកគ្មានដំណោះស្រាយទេត្រូវតែទ្រាំព្រោះយ៉ាងណាគេក៏ជាភ្ញៀវទៅហើយ មិនមែនភ្ញៀវធម្មតាតែជាភ្ញៀវពិសេស
បន្តិចក្រោយមកទៀតអាហារក៏មកដល់ អ្នករត់តុរៀបចំអាហារដែលនាយបានកម្មង់យកមកដាក់នៅលើតុ អាហារមានលក្ខណៈប្រណិតល្អ ស្ដង់ដារគួរអោយចង់ទទួលទាន ជាពិសេសស្ទេកសាច់គោ

"បាទ អរគុណ" នាយនិយាយបែបនេះនៅពេលដែលគេលើកអាហារមកដាក់លើតុអស់មុននឹងចេញទៅវិញ
Hee មិនសម្លឹងមើលអាហារទេ តែបែរជាមកសម្លឹងមុខអ្នកដែលកំពុងសម្លឹងទៅអាហារទៅវិញ

"ញ៉ាំទៅ អត់មានបានដាក់ថ្នាំរាគទេ" នាយសើចនៅដើមក បន្ទាប់មកក៏ចាត់ចែងអាហារនៅខាងមុខខ្លួន ដាក់ចូលមាត់បានពីរបីម៉ាត់ តែក៏មិនបានចាប់អារម្មណ៍ទៅណាឆ្ងាយក្រៅពីអ្នកនោះទេ អ្នកនៅតែសម្លឹងអាហារមិនព្រមញ៉ាំនោះទេ

បំណាច់ជាគូWhere stories live. Discover now