Part2: ពៀររំងាប់ដោយការមិនចងពៀរ

858 74 6
                                    


មកដល់ម៉ោងចេញទៅផ្ទះ គេគ្រប់គ្នារៀបចំចេញពីថ្នាក់អស់ហើយ នៅឡើយតែអ្នកព្រោះត្រូវប្រធានថ្នាក់ធ្វើបាបអោយនៅលុបកា្តរខៀន និយាយទៅអ្នកត្រូវក្រុមប្រធានថ្នាក់ស្រីធ្វើបាបរហូតតាំងពីចូលរៀនមកព្រោះអ្នកមាត់មិនកគេប្រើអីចេះតែធ្វើតាមគេទៅ មិនដឹងពួកនាងកំរាមថានិងវ៉ៃអ្នក ដោយជាក្មេងស្រីមានតែខ្លួនមួយគេអោយធ្វើអីធ្វើហ្នឹងទៅដើម្បីជីវិតរស់នៅបន្ត

"នាងធ្វើអីម៉េចក៏យូរម្ល៉េះ" Hee ឈរមើលនាឡិការងចាំអ្នកឡើងឡានទៅផ្ទះជាមួយគ្នា ឈរចាំបន្តិចនាយលឺសម្លេងស្រីម្នាក់ហៅនាយពីខាងក្រោយ

"បង Heeseung! ចាំខ្ញុំយូរដែរទេ" នាយស្មានតែជាអ្នក នាយខំសប្បាយចិត្ត ព្រោះលើកទីមួយហើយដែលអ្នកហៅនាយផ្អែមមានជាតិ

"ចាំអត់យូរទេ" នាយឆ្លើយ ស្រាប់តែបែរមកជាអ្នកផ្សេងសោះ
"ខ្ញុំស្មានតែបងខឹងខ្ញុំបាត់ទៅហើយ ព្រោះខ្ញុំរវល់ទៅបន្ទប់ទឹក" Bitna ជាបងប្អូនស្រីជីដូនមួយរបស់ Wunbae

Hee រៀងច្របូកច្របល់បន្តិច នាងទៅណា មកលឿនឬយឺតពាក់ព័ន្ធអីជាមួយគេ នាយសើចដូចមិនសូវសម

"តោះចឹងពួកយើងទៅ" Bitna មកប៉ះកាន់ដើមដៃរបស់នាយ ពេលនាយមើលមុខនាងក៏ទម្លាក់ចុះវិញ
"ទៅណា?"
"ទៅផ្ទះ ក្រែងព្រឹកមិញខ្ញុំទៅថ្នាក់បង សុំបងដោយសារជាមួយ បងងក់ក្បាលយល់ព្រមហើយបងមិនចាំទេ?"

Hee រកនឹក នាយមិនទាំងបានដឹងផងថានាងសុំនាយ តែនឹកបន្តិចទៅដល់នាយងក់ក្បាលគឺប្រហែលជានាយនិយាយរឿងអ្នកជាមួយ Wunbae ទៅចាត់ការអាក្រុមនោះហើយ ទើបនាយមិនបានចាប់អារម្មណ៍ថានាងបានសុំនាង

"ហេតុអីមិនទៅវិញជាមួយ Wunbae?"
"ខ្ញុំដឹងថាគាត់ប្រញាប់ទៅផ្ទះណាស់ ដោយសារខ្ញុំចេញពីរៀនយឺតទើបខ្ញុំមកសុំបងទៅជាមួយវិញ"
"បាទចឹងមិនអីទេ ពួកយើងចាំទៅជាមួយគ្នា"
"បងនៅចាំអ្នកណាទៀតមែនទេ?"

"គឺ..." នាយងាកមុខពីការនិយាយឃើញអ្នកដើរមកជិតដល់ហើយ នាយក៏ញញឹមបន្តិច តែក៏ទម្លាក់ទឹកមុខចុះវិញពេលឃើញប្រុសម្នាក់រត់តាមអ្នកមកពីក្រោយ ប្រតិកម្មរបស់អ្នកគឺភ័យៗព្រោះអ្នកកំពុងតែខ្លាចមនុស្សប្រុសនៅសុខៗស្រាប់តែប្រុសម្នាក់នោះមកកេះអ្នក តាមពិតនាយចង់យកកាបូបប៊ិចមកអោយអ្នកតែប៉ុណ្ណោះ អ្នកក៏អោនក្បាលអរគុណនាយ ព្រមទាំងញញឹមដាក់នាយពេលដែលនាយដើរចេញទៅវិញ

បំណាច់ជាគូWhere stories live. Discover now