Part5: ចង់សងសឹក

734 73 10
                                    

“ហើយខ្ញុំញញឹមអីម្នាក់ឯងហ្នឹង?”

នាយទះថ្ពាល់ខ្លួនឯងតិចៗ ខណៈមើលរូបថតអ្នកហើយញញឹម

“ខ្ញុំញ៉ោះព្រោះស្រលាញ់ទេ”

<Hee: ចុះញ៉ោះហើយនាងស្លាញ់ឯងវិញទេ?>
អារម្មណ៍ល្អសុខៗស្រាប់តែអាចិត្តចង្រៃប្រល័យការ Delulu របស់ខ្លួនមករំខាន

“Y/n អាចនឹងស្រលាញ់យើងក៏ថាបានបើនាងគ្មាននាមជាប្អូនរបស់យើង” នាយនិយាយញោចមាចមាត់បែបអស់សង្ឃឹម
“Y/n ធ្លាប់មើលយើងខ្ញុំក្នុងកែវភ្នែកដែរទេ?”

...

ព្រឹកថ្ងៃថ្មី

រាល់ដងសម្រាប់អ្នកគឺជារឿងធម្មតាទេ តែថ្ងៃនេះរៀងពិសេសបន្តិច អ្នកក្រោកលឿនជាងមុន ខំប្រឹងធ្វើការអោយរួចរាលហើយមុនម៉ោងទាំងអស់ សូម្បីតែអាហារក៏រៀបចំរួចរាល់ហើយមុនម៉ោងដែរ គ្រាន់តែម៉ែដោះរៀបចំខ្លួនហើយចុះមកផ្ទះបាយ គ្រប់យ៉ាងរបស់អ្នកក៏សមលម្មអាចផ្ញើគាត់អោយជួយធ្វើខ្លះៗ

“ខ្ញុំសុំផ្ញើផងម៉ែដោះ ហើយអានេះរបស់ Hee ចំណែកអានេះរបស់ អ៊ំស្រី Lee គាត់ញ៉ាំគ្រឿងសមុទ្រមិនបានទេ” អ្នកនិយាយបែបប្រញាប់ៗ
គាត់ក៏ងក់ក្បាលយល់គ្រប់យ៉ាង អ្នករៀបដើចេញទៅបន្ទប់រៀបចំខ្លួនទៅធ្វើការ តែក៏បកមកក្រោយវិញ

“កុំអោយអ្នកណាប៉ះរបស់ Hee ណាព្រោះគេប្រាប់ខ្ញុំថាចង់ញ៉ាំអាហ្នឹង ចឹងទុកអោយគេតែម្នាក់បានហើយ”

អ្នកនិយាយធម្មតាទេ តែអ្នកស្ដាប់លឺហើយមានអារម្មណ៍ថាមិនធម្មតាទេ

“ចា៎ ម៉ែដោះដឹងហើយ ហើយចុះថ្ងៃនេះអ្នកនាងប្រញាប់ទៅធ្វើការម្ល៉េះ?”
“គឺខ្ញុំមានការងាត្រូវបន្ទាន់អោយឆាប់ចប់ ខ្ញុំទៅសិនហើយ”

ថាហើយអ្នករត់រ៉ុយទៅបន្ទប់រៀបចំខ្លួន ក្រោយងូតទឹកអីរួចរាល់ឃើញថាម៉ោងទើបតែ ៦ ១០ នាទីប៉ុណ្ណោះ អ្នកស្ពាយកាបូបបាញ់ទឹកអប់មុខកញ្ចក់ជាកិច្ចបង្ហើយ

“បើញ៉ាំហើយមិនរាគ ខ្ញុំនិងដាក់ទំនាយឯងអោយរាគជំនួសវិះ ហ៊ឹះ!” អ្ននិយាយហើយធ្វើមុខយក្សដាក់កញ្ចក់ ហើយក៏ចុះក្រោយចេញទៅធ្វើការបាត់
មានហេតុទើបមានផល

បំណាច់ជាគូWhere stories live. Discover now