Part7: ភ្ញៀវពិសេស

666 59 14
                                    

“ខ្ញុំសុំមិនទៅបានទេ?”
“ហេតុអីទៅកូន?”
“ចា៎ ព្រោះថ្ងៃអាទិត្យក្រោយខ្ញុំមានណាត់ជាមួយភ្ញៀវ”

Hee គ្រាន់តែលឺភ្លាមនាយញញឹមភ្លែត

“ចឹងស្ដាយណាស់ អ៊ំចង់អោយក្មួយទៅជាមួយគ្នាដែរអោយបានស្គាល់គេឯងច្រើន”
“ខ្ញុំក៏ស្ដាយដែរអ៊ំ”

<Hee: ពិនសម្ដែងម៉េស!>
នាយសើចនៅដើមកតែម្នាក់ឯង

“ចឹងខ្ញុំសុំទៅបន្ទប់សិនហើយ”
អ្នកដើរចេញទៅតែក៏ត្រូវឈប់វិញព្រោះ
“Y/n សុំច្បាប់គេទៅកូន អោយរកអ្នកផ្សេងជំនួសទៅ?”
<Y/n: ហើយចាំបាច់អីអោយខ្ញុំទៅដែរ?> អ្នកសឹងតែបោកខ្លួនយំ
“ចា៎ ចាំខ្ញុំគិតមើលសិន” អ្នកឆ្លើយដោយមុខស្រស់ ហើយក៏ប្រញាប់ឡើងទៅបន្ទប់លើ

អ្នកក៏ដើរចូលបន្ទប់ទាំងធុញថប់ មិនមែនថាអ្នកមិនចង់ទៅស្គាល់មនុស្សថ្មីៗ កន្លែងល្អៗលំដាប់ៗនោះទេ តែទៅធ្វើអីបើទៅនៅជាមួយមនុស្សដែលគាត់ស្អប់អ្នកដដែលហ្នឹង វាមានតែចាតនឹងខាត មិនសប្បាយហើយកើតទុក្ខលើសដើម ជាពិសេសឥឡូវមានមេតាមរករឿង Lee Heeseung ទើបតែចេញមុខក្រឡុកអ្នកមួយរយៈនេះទៀត អ្នកត្រូវដើរតាមអ៊ំប្រុស លី ដូចនេះក៏មានវត្តមានគាត់ទាំងពីរដែរ មិនដឹងថានឹងត្រូវរងសម្ពាធយ៉ាងណាទេ គ្រាន់តែគិតហ្នឹងក៏ចង់បែកសន្ទះខួរដែរ

“ហឺយ!“

អ្នកដាក់ខ្លួនទម្រេតដេកលើពូកទាំងអស់កម្លាំង ភ្លាមៗស្រាប់តែក៏ទទួលបានសារពីមេរបស់អ្នក

*“Y/n ខ្ញុំភ្លេចប្រាប់ឯងអោយឈឹង ដោយសារមានភ្ញៀវពិសេសម្នាក់គេចង់មកបណ្តាក់ទុកក្នុងក្រុមហ៊ុនយើង តែគេត្រូវការអ្នកពន្យល់គេច្បាស់លាស់ពីការងារ ឯងពូកែនិយាយយ៉ាងនេះថ្ងៃស្អែកម៉ោងបាយថ្ងៃត្រង់ទៅជួបជាមួយគេ ១ ល្ងាចបានទេ?”*

អ្នកគ្រាន់តែឃើញសារនេះភ្លាមអ្នកញញឹមឆ្លើយតបទទួលវិញភ្លែត

“ចា៎ស បានលោកប្រធាន ចាំខ្ញុំទៅជួបជាមួយគេ តើចង់អោយខ្ញុំទៅគេជួបនៅកន្លែងណា?”

*”ថ្ងៃស្អែកទើបគេប្រាប់ ឯងគ្រាន់តែរៀបចំខ្លួនអោយស្អាតមកបានហើយ”
“ចា៎ ចុះខ្ញុំត្រូវរៀបចំឯកសារអីខ្លះ?”
“មិនបាច់រៀបចំអីទេ ឯងគ្រាន់តែរៀបចំខ្លួនអោយស្អាតមកបានហើយ”

បំណាច់ជាគូWhere stories live. Discover now