ងើបឡើងពីលើគ្រែ មិនបានខ្វល់អីច្រើន hyein ស្រវេស្រវាយករបស់របរ របស់នាងហើយចាកចេញ សំដៅទៅឡានដើម្បីបើកចេញពីទីនេះ ទៅកាន់ condo របស់នាង ដើម្បីសម្អាតខ្លួនចេញ....
#skip
ងាកមកមើលនាយ jaehyun ដែលគេទុកចោលនៅក្នុងក្លឹបតែម្នាក់ឯងនេះវិញ ពេលដែលនេះភ្ញាក់មកមិនបានឃើញនរណាគេនៅទីនេះទេ មានតែនាយម្នាក់ឯង នៅកន្លែងផឹកកាលពីយប់មិញតែប៉ុណ្ណោះ ម៉េចក៏ដាច់ចិត្តម្ល៉េះ? នេះគ្មានអ្នកណាគេ ខ្វល់ពីគេសោះ ចាំមើលណា ជួបគ្នាលើកក្រោយ ធ្វើស៊ីពីរនាក់ហ្នឹងម្ដង..... នាយស្វាងស្រាហើយប៉ុន្តែក៏នៅវិលមុខខ្លះៗ ចឹងហើយក៏បើកឡានចេញទៅខាងក្រៅសំដៅទៅម៉ាត រកអីផឹកអីស្វាងបន្តិចសិន ចាំត្រឡប់ទៅផ្ទះវិញ.....
នៅពេលដែលមកដល់ម៉ាតហើយ នាយចុះពីលើឡាន ថាបម្រុងនឹងដើរចូលទៅខាងក្នុង ស្រាប់តែមានក្មេងប្រុសរត់មកពីណាមិនដឹងមកបុកងាយមួយទំហឹង សឹងតែផ្ងាក្រោយទៅហើយ មួម៉ៅទាំងព្រឹកម៉ង ហើយក្មេងចង្រៃណាស់មកកៅឆាយទាំងព្រលឹមហ្នឹង?
«អូ៎ សុំទោសផងៗ ខ្ញុំប្រញាប់ពេក ទើបមិនបានមើលផ្លូវ» ក្មេងនោះព្យាយាមនិយាយសុំទោសយ៉ាងលឿន ទាំងមិនបានមើលមុខសាមីខ្លួនគេផង ហើយប្រុងនិងរត់ទៅបន្តទៀត
«អេឈប់សិន! រត់បុកយើងហើយចង់ទៅងាយៗចឹងមែន?» នាយបានចាប់ដៃក្មេងប្រុសនោះ ហើយនិយាយខ្លាំងៗ នេះមនុស្សណា ចង់បុកក៏បុកតាមចិត្តយ៉ាងម៉េចកើត
«ខ្ញុំសុំទោសលោកហើយតើ ពេលនេះខ្ញុំប្រញាប់គ្មានពេលតវ៉ាទេ ពេលខ្ញុំទៅខ្ញុំប្រញាប់ទៅធ្វើការ» ក្មេងនេះព្យាយាមរើបម្រាស់ចេញពីដៃរបស់ jaehyun មើលទៅគេប្រហែលជាមកធ្វើការយឺតហើយ
«សុំទោសហ្នឹងស៊ីបានមែន?» មនុស្សសាំធ្វើអីនៅតែសាំចឹង អាគេសុំទោសហើយនៅខុសទៀត(🙄)
«ចង់បានអីទៀត? ខ្ញុំប្រាប់ហើយថាខ្ញុំប្រញាប់ទៅធ្វើការ លែងខ្ញុំទៅ...» គេអស់ភាពអត់ធ្មត់មែនទែនហើយ និយាយមិនចេះស្ដាប់គ្នាសោះ អាសូរតែរឿងអីធំដុំ
«រត់បុកយើងហើយនៅតមាត់បានទៀត?» នែបើថានៅស្រវឹងទេឆាប់ទៅរកអីផឹកភ្លាម! កុំមករករឿងក្មេង
YOU ARE READING
VENOM OF FLOWERS
Fanfiction"នាងកុំគិតថា អាចរត់គេចពីខ្ញុំបានអោយសោះ"ដរាបណាខ្ញុំនៅមានជីវិតខ្ញុំនិងតាមរកនាងដល់ទីបញ្ចប់...