ភាគខ្លីៗ
.....«ក្មេងម្នាក់នេះមានរឿងជាមួយយើងកាលពីព្រឹកមិញ» នឹកឃើញភ្លាមក្ដៅឆែវ ភ្លែតម៉ង
«បុគ្គលិកយើងទៅធ្វើអីឯង?» នាងជ្រួញចិញ្ចើមឆ្ងល់
«គេមករត់បុកយើង ឡើងមួយទំហឹងហើយ មិនគិតចង់ប៉ះពៅទៀត»
«ឆ្កួតទេហេស៎? ឱ្យគេប៉ះពៅអីទៀត ហើយឯងនៅខ្វះអី បុគ្គលិកយើងមិនមែនអត់សីលធម៌ទេ គេប្រាកដជាសុំទោសឯងរួចហើយ តែឯងនៀកវារឿងច្រើន...» នាងគ្រឺតពេក ដាក់ក្បាលមួយដៃទៅ
«គ្រាន់តែសុំទោសនឹង? អាឡាក់អាឡើក រត់មិនមើលមនុស្ស» ពីរនាក់មិត្តគេនិងអោយតែជួបគ្នា គ្មានថាអត់ឈ្លោះគ្នាមួយថ្ងៃទេ
«ហើយឯងចង់បានស្អីទៀតឡប់មែន កុំគិតចង់រករឿងបុគ្គលិករបស់យើងអោយសោះ» ចង្អុរមុខគម្រាមអោយហើយ
«ស្អីឯង?អីក៏ take care សម្បើមម្ល៉េះ?» នាយពេបមាត់ពេបមាត់ ពេលឃើញចៅហ្វាយការពារកូនចៅ
«មកពីឯងជាមនុស្សហួសហេតុ!»
«អ្នកណាហួសហេតុ?» នាយដំឡើងសំឡេង
«ឯងនិង! អត់ប្រយោជន៍មែន រឿងចឹងក៏ខលហៅយើងមកអោយខាតពេលដែរ»
«សម្រេចថាឯងជួយយើងដែរអត់?»
«ជួយស្អីឯង?»
«អោយក្មេងម្នាក់នោះ យកឯកសារទាំងអស់នេះ មកជួបយើង!...» នាយនិយាយ ហើយក៏សម្លឹងទៅឯកសារដែល hyein យកមក
«ប្រសៃប្រសាទទេដឹង? ឯកសារនៅកណ្ដាលមុខហើយ ចង់ឱ្យអ្នកណាយកមកទៀត នេះយើងខំមកដល់ផ្ទាល់ហើយ» នាងរញ៉េរញ៉ៃម្ដងៗ ចង់តែហក់ទៅច្របាច់ក អាមិត្តម្នាក់អោយស្លាប់នៅនិងកន្លែងទេ
«ធ្វើតាមតែយើងទៅ» តាមពិតទៅបិិុនិងចង់ សងសឹកកូនគេទេ
«កុំចង់មកលេងល្បិច ធ្វើបាប woonhak ឱ្យសោះយើងមិនព្រមទេ» នាងនិយាយផ្ដាច់ការ
....
«យើងមិនចង់អូដក្រឡាយូរទេ 50 លានវ៉ុន យ៉ាងម៉េចដែរ?» នាយប្រែទឹកមុខដូចម៉ាហ្វៀភ្លាមៗ ហើយក៏និយាយឡើង
«និយាយស្អីឯង?» នាងបើកភ្នែកធំៗឆ្ងល់
«បើក្មេងនោះអាចមកជួបយើងនៅទីនេះ យើងនិងឱ្យឯង 50 លានវ៉ុន» sugar daddy🤑

YOU ARE READING
VENOM OF FLOWERS
Fanfic"នាងកុំគិតថា អាចរត់គេចពីខ្ញុំបានអោយសោះ"ដរាបណាខ្ញុំនៅមានជីវិតខ្ញុំនិងតាមរកនាងដល់ទីបញ្ចប់...