part 5 : ខ្ញុំស្អប់នាង💔

380 27 8
                                    


#ព្រឹកស្អែក

+7:00

  ព្រឹកព្រលឹម danielle កំពុងតែនៅកន្លែងទិញសំបុត្រឡានក្រុងដើម្បីទៅកំពុងផែ មិនមែនឪពុកម្តាយរបស់នាងនៅទីនោះទេ ប៉ុន្តែនាងក៏មានផ្ទះនៅទីនោះដែរ គិតថាចង់ទៅលំហែអារម្មណ៍ ប្រហែលជាពេលឃើញខ្សាច់និងសមុទ្រ ប្រាកដជាបានបន្ធូរអារម្មណ៍ខ្លះៗហើយ នៅពេលដែលនាងទិញសំបុត្ររួចរាល់ នឹងឡើងទៅលើឡាន ស្របពេលនោះយើងក៏បានឃើញថា minji ក៏នៅម្ដុំៗនោះដែរ នាងបានឈប់ឡានហើយដើរចូលក្នុងហាងនំប៉័ងមួយនៅជិតកន្លែងលក់សំបុត្រឡានក្រុង បើមិនបានចាប់អារម្មណ៍នឹងឃើញវត្តមានរបស់ danielle ទេ បន្តិចក្រោយមក dani ក៏ក្រឡែកភ្នែកឃើញ minji នាងភ័យមិនស្ទើរទេ នាងក៏ខំលាក់ខ្លួន ដើម្បីកុំឲ្យអតីតសង្សារឃើញ ជាធម្មតា minji ខំតាមរកសង្សារនាងណាស់ និងទៅដល់ណាតែងតែមើលគ្រប់ជ្រុងជ្រោយ ព្រោះតែចង់រក dani ឱ្យឃើញ ប៉ុន្តែថ្ងៃនេះនាងមិនបានចាប់អារម្មណ៍នឹងរឿងនោះស្របពេលដែរពួកគេទាំងពីរនៅកន្លែងតែមួយ...

«ហេតុអ្វីបានជាឱ្យខ្ញុំបានឃើញបងម្ដងទៀត?» ដំណក់ទឹកភ្នែកទាំងសងខាងត្រូវបានស្រក់ចុះ ដានតាមថ្ពាល់ដ៏រលោងម៉ត់ខៃ ស្រមោលអតីតកាល បានជ្រៀតជ្រែកចូលមកក្នុងខួរក្បាលនិងបេះដូងរបស់នាង វាឈឺរកពាក្យថ្លែងមិនបានទេ នៅពេលដែលមនុស្សពីរនាក់ស្រឡាញ់គ្នាស្ទើរលេប សុខៗបែរជាមកជួបរឿងបែបនេះ.....

«តែ..គូដណ្ដឹងរបស់គាត់ ប្រហែលជាឈឺចាប់ជាងខ្ញុំ» នាងគិតក្នុងចិត្ត ជាមនុស្សស្រីដូចគ្នាមកជួបរឿងបែបនេះ ឈឺមិនចាញ់គ្នាប៉ុន្មានទេ ត្រូវគូដណ្ដឹងក្បត់ចិត្តមកជាច្រើនឆ្នាំ ពេលនេះទើបដឹង ប្រហែលជានាងឈឺចាប់ខ្លាំងណាស់ហើយ....

  នាងព្យាយាមឃាត់ខ្លួនឯងកុំឲ្យគិតកុំឲ្យខ្វល់អំពីរឿងនេះទៀតអី ឡានក្រុងបានធ្វើដំណើរចេញទៅ ផុតបានបន្តិចទើប minji ចាប់ភ្នែកក្រឡេកឃើញ តែក៏មិនបានចាប់អារម្មណ៍អីដែរ បន្ទាប់ពីនាងចូលទិញនៅក្នុងហាងនំបុ័ងនោះរួចរាល់ នាងក៏ចូលក្នុងឡានធ្វើដំណើរចាកចេញពីទីនេះ

#ភូមិគ្រឹះ Kim minji __

  hanni ក្រោកឡើងមិនបានឃើញប្ដីរបស់ខ្លួននៅក្នុងផ្ទះនោះទេ តែវាជារឿងធម្មតាទៅហើយ គាត់តែងតែជាងពីផ្ទះបាត់ៗរាល់ថ្ងៃ នាងបានត្រឹមប្រពន្ធ តែឈ្មោះ តែប៉ុណ្ណោះ

VENOM OF FLOWERS Where stories live. Discover now