+ព្រឹកឡើង🌄"អ្ហឹម...." ថ្ងៃរះចែងចាំងពន្លឺពេញបន្ទប់ទៅហើយតែគូរស្នេហ៍ដ៏ស្អិតរមួតមួយនេះបេះពីគ្នាមិនចេញសោះ រាងតូចក្រហឹមបំពង់កមុននឹងចាប់ផ្តើមកម្រើកដៃជើងម្ដងបន្ដិចព្រោះហាក់ដូចជានៅមានភាពឈឺចាប់លើដងខ្លួនជាពិសេសផ្នែកខាងក្រោមឈឺខ្ទោកៗស្ទើររហែកចេញពីគ្នា
"ហាស៎....??" ស្វាងបន្តិចនាងភ្ញាក់ខ្លួននៅពេលដែលឃើញរាងកាយអាក្រាតរបស់នាងនឹង minji នៅជាមួយគ្នាបែបនេះ ព្យាយាមវាយក្បាលខ្លួនឯងដើម្បីអោយចងចាំរឿងកាលពីយប់មិញ
"ឆ្កួតហើយ...ហឹុកៗ~" គ្រាន់តែនឹកឃើញរឿងរាវកាលពីយប់មិញអស់ហើយនាងស្រែកយំឮៗដោយមិនខ្វល់ពីអ្នកដែលកំពុងសំងំដេកនោះឡើយ មិនគួរណាខ្លួនឯងព្រមធ្វើរឿងបែបនេះជាមួយមនុស្សដែលជិតលែងលះជាមួយគ្នាសោះ
"អឹម... hanni...អា៎...អូន..យ៉ាងម៉េចហើយ?" រាងក្រាស់មមីមមើងើបឡើងទាំងគ្មានកម្លាំងក្នុងខ្លួន រាងតូចក៏ប្រញាប់ស្រវាចាប់យកភួយមកដើម្បីបិទបាំងរាងកាយយ៉ាងលឿនអត់ខ្វល់ថារាងក្រាស់ទទេស្អាតដែរទេ
"ចេញទៅ..ឆាប់ចេញភ្លាមទៅមនុស្សឆ្កួត!" នាងស្រែកខ្លាំងៗនៅពេលដែលឃើញរាងក្រាស់បម្រុងមកជិតនាង
"hanni ~ បងសុំទោស...គឺបង..."
"ឈប់និយាយជាមួយខ្ញុំភ្លាមទៅ...ខ្ញុំប្រាប់អោយឆាប់ចេញទៅ!!" នាងនៅតែបន្តស្រែកទាំងខឹងទាញភួយទាំងអស់មកគ្របដល់ក្បាលជិតឈឹងសម្ងំយំខ្សឹបខ្សួលតែឯង
"បងនឹងនិយាយរឿងនេះអោយច្បាស់ជាមួយអូនម្ដងទៀត..." ដោយមិនដឹងថាត្រូវធ្វើយ៉ាងម៉េចទើបរាងតូចបន្ថយកំហឹង រាងក្រាស់ក៏ងើបដើរចេញទាំងរាងកាយអាក្រាតទៅកាន់បន្ទប់ទឹកតែម្តង...ពេលនេះគឺមានតែស្ងាត់រៀងៗខ្លួនទៀតហើយ~~
#ភូមិគ្រិះlee
ច្រើនថ្ងៃហើយ haerin នៅតែបន្តជាប់ឃុំនៅក្នុងបន្ទប់ដដែលនោះនាងទទួលបានអាហារដ៏ល្អជារៀងរាល់ថ្ងៃសម្លៀកបំពាក់ស្អាតបាតនឹងអ្វីៗជាច្រើនទៀត ដោយគ្មាននរណាម្នាក់ធ្វើបាបនាងឡើយបម្រើគ្រប់សព្វធ្វើដូចនាងជាម្ថាស់ផ្ទះទៅហើយ...
YOU ARE READING
VENOM OF FLOWERS
Fanfiction"នាងកុំគិតថា អាចរត់គេចពីខ្ញុំបានអោយសោះ"ដរាបណាខ្ញុំនៅមានជីវិតខ្ញុំនិងតាមរកនាងដល់ទីបញ្ចប់...