ភាគ ១៤ ស្រលាញ់សាច់ឈាមបង្កើត

397 27 3
                                    

" End things before it ends you "

ដាវនឿមិននិយាយអ្វីគ្រាន់តែសម្លឹងមើលមុខរបស់អ្នកម្ខាងទៀតក្នុងកែវភ្នែករបស់គេគ្មានអារម្មណ៍អ្វីច្រើននោះទេ គេដឹងច្បាស់ថាភូវិនមានពិធីជាច្រើនក្នុងការសម្លាប់ឬក៏ទម្លាក់អ្នកណា៎ម្នាក់ដែលគេចង់ ហើយគេក៏ នៅតែជាមនុស្សល្អក្នុងភ្នែកអ្នកដ៏ទៃជានិច្ច បើនិយាយពីការសម្ដែងគេមិនឈ្នះភូវិនននោះទេ តែបើនិយាយពីល្បិចវិញគេអាចធានាបានថាភូវិនតាមមិនទាន់គេនោះទេ ព្រោះបើនាយតាមទាន់ពិតមែនមិនមែនប៉ុន្មានឆ្នាំហើយនៅស៊ើបមិនដឹងពីរឿងដែលគេធ្វើនោះទេ។

" មុខរបស់បងមានអីឬ? " ភូវិនសម្លឹងមើលភ្នែករបស់ដាវនឿហើយគ៏សួរឡើងព្រោះគេឃើញដាវនឿសំឡឹងមើលក្នុងភ្នែកគេដោយមិននិយាយអ្វីទាំងអស់គេក៏ចង់ដឹងដូចគ្នាថាតើអ្នកចំពោះមុខកំពុងតែគិតអ្វីដូចគ្នា តែកែវភ្នែកមួយគូរនោះមើលយ៉ាងណាឲក៏មើលមិនធ្លុះដូចគ្នា។

" កំពុងមនុស្សដែរគិតថាខ្លួនឯងឆ្លាត ទាំងដែរកំពុងតែធ្វើខ្លួនល្ងង់ " ដាវនិយាយឡើងព្រោះគេមិនជឿនោះទេថាមនុស្សដូចជាភូវិនមានសម្ថភាពអាចឃាត់ដាំងបានបើនាយចង់ចូលមកក្នុងប្រទេស ព្រោះដំណឹងដែលគេបានមកគឺដាំងរឹងមាំគ្រប់គ្រាន់ហើយទើបនាយត្រឡប់មកវិញ។

" ​ដាវ និយាយត្រូវព្រោះបើបងឆ្លាតបងគួរតែចាត់ការដាំងតាំងពីយូរហើយ " ភូវិននិយាយឡើងព្រោះនាយនិងដាំងជាមនុស្សប្រភេទតែមួយជាពួកដែលចង់បានអំណាចទាស់ត្រង់គេជាមនុស្សចូលចិត្តអំណាច ចំណែកដាំងគឺត្រូវការមានវាដើម្បីតែការពារជុង។

" លោកនឹងធ្វើដូចដែលលោកធ្វើដាក់នាងមិនអញ្ចឹង ខ្ងុំពិតជាមិនយល់នោះទេភូវិន តើលោកមានបេះដូងទេ? " ដាវសួរឡើងព្រោះនាយមិនយល់នោះទេថាមនុស្សដូចជាភូវិនចង់់បានអ្វីអោយប្រាកដទៅ ព្រោះនាយតែងតែតាមបំផ្លាញគ្រប់យ៉ាងទាំងស្រីម្នាក់នោះ ទាំងផាភីម ទាំងដាំង សូម្បីតែគេក៏នាយព្យាយាមបំផ្លាញដូចគ្នា។

" បើខ្ញុំមានបេះដូងនាងក៏មិនស្លាប់ដែរមិនអញ្ចឹង " ភូវិននិយាយឡើងព្រោះគេជាអ្នកដែលសម្លាប់ស្រីម្នាក់នោះដោយផ្ទាល់ដៃ បើរាប់ថាគេមានបេះដូងមែនក៏បេះដូងរបស់គេស្លាប់តាមថ្ងៃដែលគេសម្លាប់នាងទៅហើយ។

Beauty is a curse ( End ) Where stories live. Discover now