ផ្តើមរឿង
ផ្ទះវីឡាដ៏ធំស្កឹមស្កៃនៅចំកណ្តាលនៃទីក្រុកបាំងកក ដែលមនុស្សម្នារគ្រប់គ្នាស្គាល់ថាជាផ្ទះនៃត្រកូលជីរ៉ាវ៉ាត់ ដែលមានជាងគេនៅក្រុងបាំងកកនេះ។ លោក ឌៀវ ជីរ៉ាវ៉ាន់និងលោក ណានី ហិរ៉ូគីត បានស្រឡាញ់គ្នានឹងរៀបការរស់នៅជាមួយគ្នារយះពេល7ឆ្នាំហើយពួកគេមានកូនប្រុសម្នាក់ដែលជាចំណងដៃ។
7:30 am
ជើងតូចស្រឡូនបោះជំហ៊ានចុះពីកាំជណ្តើររេភ្នែកចុះឡើងរកអ្នកដែលមាននាមជាប្តីនឹងកូន គ្មានណាក្រៅពីណានីទេ។ កូនមួយក៏ពិតមែនតែសម្រស់វិញ18សុំចាញ់ (ស្អាតប៉ុណ្ណឹងដែលនៅតែប្តីមានស្រី🌚)
" អ៊ុំផា កូននុតនៅសាលាបាត់ហើយមែនទេ? " ណានី
" ចា៎អ្នកប្រុស អ្នកប្រុសញុាំអីសិនទេចាំខ្ញុំរៀបចំឲ្យ " អ៊ុំផា
" អត់ទេអ៊ុំ ខ្ញុំទៅងូតទឹកហើយប្រញាប់ទៅក្រុមហ៊ុន " ណានី
" ចា៎សអ្នកប្រុស "
និយាយចប់កាយតូចក៏ឡើងត្រឡប់ទៅវិញ
" ហឹម...អ្នកប្រុសរបស់អ៊ុំ ប្រហែលហត់ខ្លាំងហើយមើលកូនផង ដេញចាប់ស្រីប្តីផង អ្នកប្រុសធំក៏ចឹងទៀត អ្នកប្រុសស្អាតដល់ថ្នាក់នឹងហើយនៅមិនចេះគ្រប់គ្រាន់ទៀត " អ៊ុំផារអ៊ូម្នាក់ឯងតិចៗព្រោះដឹងថាណានីមិនទៅធ្វើការទេគឺទៅតាមប្តី។នៅក្រុមហ៊ុនឯងណេះវិញកំពុងមានមនុស្សប្រុសស្រីពីរនាក់កំពុងឱបថើបគ្នាយ៉ាងស្អិតរមួតប៉េះមិនចេញសំលេងថើបលាន់លឺពេញបន្ទប់ការរិយាល័យ ។ រាងតូចដែលនៅខាងក្រៅបើកទ្វាបន្ទប់ស្វាមីរបស់ខ្លួនមកឃើញគេកំពុងឈរថើបគ្នាជាមួយស្រីម្នាក់ដែលមាននាមជាលេខា...
ផូស!!
ប្រអប់បាយដែលកាន់នៅនឹងដៃត្រូបានហោះទៅរកមុខមនុស្សពីរនាក់នោះធ្វើឲ្យបែកចេញពីគ្នា ធ្វើឲ្យស្រីស្នេហ៍របស់ឌៀវ ស្រែកយ៉ៃព្រោះមួយតួខ្លួនសុតតែបាយនឹងសម្លស្រោចពីលើ ចំណែកឯឌៀវត្រូវបន្តិចបន្តួចទេព្រោះណានីគប់តម្រុងទៅរកម្នាក់ស្រីច្រើនជាងប្តីខ្លួន។ រាងតូចក៏ដើរចូលទៅតែក៏មិនបានធ្វើអ្វីដែល
" យើងទុកពេលឲ្យ2នាទីចេញពីទីនេះ " ណានីនិយាយទៅកាន់ស្រីស្នេហ៍របស់ប្តីខ្លួន គេមិនបានធ្វើអីនាងទេព្រោះគេដឹងថាបើទំពក់មិនទៅភ្នៅក៏មិនមកដែល។
" 1..." ណានី
" អត់ទេ ខ្ញុំទៅហើយអ្នកប្រុស " នាងតបហើយរត់ចេញយ៉ាងលឿន
" ណានី បង... " ឌៀវ
ផាច់!
" តើខ្ញុំត្រូវទះបងប៉ុន្មាដៃទៅដើម្បីឲ្យតណ្ហាបងវាចេញពីខ្លួនខ្លះ " រាងតូចនិយាយទាំងទឹកភ្នែករលីងរលោង
" បងសុំទោស អូនក៏ដឹងថាបងស្រឡាន់អូន អ្នកផ្សេងបងគ្រាន់តែយកមកកំដរមួយពេលៗតែបណ្ណោះ" ឌៀវ និយាយទាំងស្រវ៉ាឱបប្រពន្ធមកលួងលោម
" កុំប៉ះខ្ញុំ " ណានី
" បងសន្យាថាលើកនេះជាលើកចុងក្រោយហើយបងមិនធ្វើទៀតទេ " ឌៀវ
" បានហើយឌៀវអូនត្រូវស្តាប់ពាក្យកុហក់របស់បងប៉ុន្មានដងទៀត"ណានី
" 10ដង 100ដង 1000ដង ?? " ណានី
" បានហើយលែងអូនទៅ បងចង់ធ្វើអីក៏ធ្វើទៅអូនឈប់ហាមបងហើយ តែបើថ្ងៃមួយអូនស្រេចចិត្តដើរចេញពីបងហើយ គ្មានថ្ងៃដែលអូនត្រឡប់មកវិញទេ " ណានី
" ណានី...បង " ឌៀវ លែងពីការឱបប្តូមកចាប់ដៃព្រោះប្រយោកដែលរាងតូចនិយាយចាក់ចំបេះដូងគេពេកហើយ តែសួរថាឈប់លេងស្រីអត់ គឺគ្មានថ្ងៃឈប់ទេ
" អូនហត់ ហត់នឹងតាមចាប់ថាបងដេកជាមួយអ្នកណា ទៅជាមួយអ្នកណា រាល់ថ្ងៃនេះខ្ញុំហត់ខ្លាំងណាស់បងដឹងទេ ខ្ញុំចង់សម្រាក" ណានីនិយាយចប់ក៏ដើរចាកចេញទៅ គេពិតជាហត់ពិតមែនមិនមែនលើកទី1ទេដែលមកឃើញរឿងបែបនេះគឺវាដដែលៗពេកហើយ រាល់ថ្ងៃនេះបើកុំតែកូនគេមិនទ្រាំទេ។
រាងក្រាស់បានត្រឹមសម្លឹងមើលខ្នងប្រពន្ធដែលដើចាកចេញទៅ ។
" ចង់ចាកចេញពីបង! គិតថាបងព្រមឲ្យអូននឹងកូនទៅដោយងាយៗមែន?" ឌៀវ