ភាគ2

172 12 4
                                    

ណានីនិងមិត្តរបស់គេពីរនាក់ម្នាក់ឈ្មោះដាំង ម្នាក់ទៀតជាស្រីឈ្មោះស្តា។បន្ទាប់ពីដើរផ្សាហត់ពួកគេក៏បបួលគ្នាមកញុាំអាហារថ្ងៃត្រង់
" ស្តា ឯណាប្អូនឯងឃើញថាមកដែលមែនទេ " ដាំង
" បន្តិចទៀតមកហើយយើងទៅចាំទៅខាងក្នុងសិនទៅ " ស្តា
ពេលចូលមកក្នុងហាងមិនដឹងថានិស្ស័យឬកម្មទេ ឌៀវកំពុងអង្គុយញុាំបាយនៅទីនោះដែលជាមួយនឹង....
លើកនេះមិនមែនស្រីគឺជាប្រុស កាបូកនៅនឹងដៃបានគប់ទៅរកឌៀវដែលកំពុងតែរកទៅឱនថើបដៃប្រុសម្នាក់នោះ...
" ណានីអូនមកបានយ៉ាងមិច" ឌៀវ
" ខ្ញុំមកយ៉ាងមិចវាមិនសំខាន់ទេ " ណានី
" បងឌៀវនេះប្រពន្ធបងហ៎ " មីនដែលជាប្រុសស្នេហ៍ឌៀវនិយាយទាំងឱបដៃឌៀវជាប់
" អឺ " ណានី
" មុខមាត់ស្អាតដែលតើតែនៅតែបងឌៀវមករកយើង " មីន
"ឯង " ណានី និយាយហើយក៏ប្រុងវៃមីនតែត្រូវឌៀវឃាត់ជាប់ ហើយរាងតូចសុីមួយកំភ្លៀងដោយដៃរបស់មីន
" ឯងហ៊ានទះយើង " រាងតូចក៏ក្រឡាស់ខ្លួនពីឌៀវតែមិនទះមីនទេគឺបែមកទះឌៀវវិញ

ផាច់!

" នេះបងចាប់ខ្ញុំឲ្យវាទះផងហ៎ " ណានី
" អត់ទេណានី " ឌៀវ រាងតូចក៏បែមកទះមីន2-3ដៃហើយរុញក្បាលមីនចូលម្ហូបទាំងនោះតែត្រូវមីនរុញឲ្យដួលទៅលើឥដ្ឋ
" យ៉ាងមិចហើយឯង" ដាំងក៏រត់មកមើលណានីនៅលើឥដ្ឋ
" ស្តា " រាងតូចហៅឈ្មោះស្តាព្រោះមិនថាចូលទៅវៃមី នតាំងពីកាលទេឌៀវឃាត់ក៏មិនឈ្នះ មើលទៅស្តាចង់ក្តៅក្រហាយជាងណានីជាប្រពន្ធទៀត។
ណានីក្រឡេងឃើញកាំបិតក៏យកមកកាន់ហើយស្ទុះទៅរកមីន តែត្រូវដៃមាំចាប់ជាប់ទាញបង្វែរមកវិញធ្វើឲ្យជ្រុះកាំបិតហើយត្រូវមកបុកនឹងទ្រូងគេមួយទំហឹងអ្នកម្ខាងទៀតក៏ក្រសោបជាប់ ឱបបំណងលួងលោមឲ្យមានស្មារតីមកវិញ។ សកម្មភាពទាំងនេះធ្វើអ្នកដែលកំពុងវៃគ្នាបញ្ឈប់សកម្មភាពដូចគ្នា។
ដាំងក៏មកមើលស្តាដែលនៅម្ខាងចំណែកមីនពួននៅក្រោយឌៀវព្រោះរាងបាក់ស្បាតដែលនឹងហាស៎។
" លោក..." ណានី
" ចង់សម្លាប់មនុស្សឬយ៉ាងមិច " ស្កាយ ច្បាស់ណាស់អ្នកដែលចាប់ដៃណានីគឺជាស្កាយ

" បើមិនឈប់ថតទេខ្ញុំប្តឹងប៉ូលីសហើយ " ដាំងនិយាយទៅកាន់ភ្ញៀវនៅទីនោះព្រោះម្នាក់ៗលើកទូរស័ព្ទមកថតព្រៀត ធ្វើគ្រាប់គ្នាដាក់ទូរស័ព្ទចុះភ្លាមៗ

សង្រ្គាមស្នេហ៍🔥Where stories live. Discover now