ភាគ4

170 12 5
                                    

ច្រើនថ្ងៃកន្លងមកនុតនៅតែរក្សារឹកពារដដែល។ ចៃដន្យអីថ្ងៃនេះដាំងមកលេងផ្ទះណានីជាមួយស្កាយ ពេលមកដល់ផ្ទះមានសភាពស្ងាត់ ឃើញតែរាងតូចកំពុងលើកចំអាហារយកទៅឲ្យនុត។

" ណានី ក្មួយនុតបានធូរស្បើយខ្លះទេ " ដាំង
" នៅទេ គេមិនព្រមជួបមុខនិយាយជាមួយឌៀវទេ " ណានី
" មកចាំខ្ញុំជួយយកទៅឲ្យក្មួយនុត " ស្កាយ
" ថាកុំអីល្អជាង ខ្លាចមានបញ្ហា " ណានី
" មិនអីទេបងពីមុនខ្ញុំមកក៏ធ្លាប់មើលក្មេងដែលមានអាការៈដូចនុតចឹងដែល " ស្កាយ
" លោកប្រកដហើយ " ណានី
" មកទុកចិត្តលើខ្ញុំចុះ " ស្កាយ និយាយចប់ក៏ទទួលថាសអាហារពីដៃរាងតូច
" បើលឺសម្លេងក្មួយនុតយំតែបន្តិចឯងចប់របស់យើងហើយ" ដាំង
" ចាំតែមើលទៅ " ស្កាយដែលកំពុងឡើងកាំជណ្តើរនោះក៏ងាកមកនិយាយជាមួយដាំងយ៉ាងជឿជាក់។

" នុត នុត ចាំពូបានទេ " ស្កាយ
" ពូ..." នុត
" ពូស្កាយ ណាយើងធ្លាប់ជួបគ្នានៅមន្ទីពេទ្យ " ស្កាយ
" អ៎ចាំហើយ "
" ថ្ងៃនេះពូមកនាំទៅដើរលេងណា "
" មិនទៅទេ "
" ហេតុអី "
" Daddy អូនឈប់ស្រលាញ់អូនហើយ គាត់មានអ្នកថ្មី ហើយ"
" កុំនិយាយបែបនេះគាត់មិនបានឈប់ស្រឡាញ់នុតទេ ពេលនុតធំឡើងនុតនឹងយល់ហើយ"
" ឈប់ខឹងdaddyទៅ បើគាត់មានថ្មីនុតត្រូវតែរឹងមាំ រឹងមាំដើម្បីmommy នុតមិនចង់ឃើញគាតសប្បាយចិត្តទេហ៎"
" បើធ្វើឲ្យmommyសប្បាយចិត្តអូនឈប់ខឹងក៏បាន"
"តែពូស្កាយត្រូវសន្យានឹងនុតថានឹងជួយមើលថែmommyជាមួយនុតណា"
" បាទពូសន្យា"
" ថ្ងៃនេះជូនអូនដើរលេងណា"
" ចឹងញុាំបាយនេះឲ្យអស់ណាក្មេងឆ្លាត"
" បាទ "
ចំណែកឯងដាំងនឹងរាងតូចក៏អង្គុយនិយាយគ្នានៅខាងក្រោមនៅមិនសុខប៉ុន្មានទេព្រោះខ្លាចស្កាយធ្វើមិនបានតែមានឯណាមិនដល់20នាទីផងស្កាយចុះមកវិញជាមួយនឹងនុតនៅក្នុងដៃគេពរដើរមកយ៉ាងរំភើយ។
" នេះញុាំអស់ពីចានហ៎"ណានី
" បាទ វាឆ្ងាញ់ខ្លាំងណាស់mommy " នុត និយាយដូចការពីមុន រួសរាយរាក់ទាក់ ញញឹមញញែម ឡើងគួឲ្យស្រឡាញ់។
" Mommy អូនសុំទោសដែរធ្វើឲ្យmommyពិបាកចិត្តដោយសារអូន " នុត
" មិនអីទេmommyមានពិបាកចិត្តឯណា លើកក្រោយកស្ងាត់បែបណា សន្យាមក " ណានី
" បាទអូនសន្យា " នុត
" អៃស្កាយឯងនិយាយអីខ្លះជាមួយនុត " ដាំង
" ជារឿងសម្ងាត់ " ស្លាយ
ដាំងនៅតែមិនអស់ចិត្តសួរជីកឬសជីកគល់ពេញនឹងកុំតែណានីឃាត់ទេ។ ចំណែកឯណានីគេមិនសូវចាប់អាម្មណ៍ទេថាស្កាយនិយាយអីទើបកូនគេមកដូចដើមវិញគឺគេសប្បាយចិត្តណាស់ហើយ។

ស្កាយនិយាយអីណ៎បានកូនណានីមកធម្មតាវិញចឹងណ៎??

" Mommy អូនចង់ដើរលេង " នុត
" ទៅឥឡូវនឹងមែនទេ " ណានី
" បាទ ពូស្កាយទៅជាមួយអូនណា " នុតនិយាយទងកាន់ដៃស្កាយ
" អាវ នេះជួបគ្នាមិនទាន់បានមួយម៉ោងផងស្និតគ្នាបាត់ហើយ " ដាំង
" អៃស្កាយឯងដាក់ស្នេហ៍ក្មេងទេដឹង " ដាំង
" យើងសង្ហាប៉ុណ្ណឹងដែរ មិនបាច់ប្រើស្នេហ៍ក៏ក្មេងលង់ដែរមែនទេក្មួយនុត" ស្កាយ
" បាទ" នុត
" អ៊ាក...ចង់ក្អួត" ដាំង
" អាៗ បានហើយយើងប្រញាប់ទៅៗ " ណានី

ពួកគេទាំងបួនដើរលេងសប្បាយបើនុតវិញជិះខ្នងស្កាយផងជិះកផងមើលទៅមានក្តីសុខណាស់។ បើណានីវិញសើចបិទមាត់មិនជិតទេ ឯងដាំងវិញលើកទីមួយហើយដែលឃើញមិត្តខ្លួនមានក្តីសុខបែបនេះពេលនៅជាមួយស្កាយ។

***

7:00pm

នៅក្នុងផ្ទះឯងណាវិញឌៀវមកពីធ្វើការវិញមិនឃើញប្រពន្ធនឹងកូនក៏សួរអ៊ុំផាពេលដឹងថាគេនាំគ្នាចេញទៅដើរលេងអស់ក៏ឡើងទៅបន្ទប់ធ្វើការតែយូៗទៅកាន់តែយូទៅគេមកតាំងពី4:30នាទីមកដល់ពេលនេះម៉ោង7ហើយមេឃងងឹតនៅមិនទាន់មកទៀត។ចាប់ផ្តើមនៅលែងសុខចង់ទៅតាមតែមិនដឹងទៅរកនៅឯណា តេក៏មិនចូលទៀត។

មួយសន្ទុះក្រោយមកឡានពណ៍ខ្មៅមួយគ្រឿងបើកចូលមកក្នុងបរិវេណផ្ទះគឺឡានរបស់ស្កាយនឹងហើយតែមានតែបីនាក់ទេព្រោះដាំងដល់ផ្ទះចុះម៧នបាត់ហើយ។ស្កាយដើរមកទៃងពរនុតនៅក្នុងដៃឯណានីដើរពីមុខ
" Daddy ជម្រាបសួរ " នុតនិយាយតាមធម្មតាដូចពីមុនធ្វើឲ្យឌៀវប្លែកចិត្ត
" បងមកយូរហើយឬនៅ " ណានី
"យូរហើយ អូនទើបមកពីណា " ឌៀវ
" ពួកយើងទើបមកពីដើរលេង " ស្កាយ
" យើងសួរប្រពន្ធយើងមិនបានសួរឯង " ឌៀវ
" តែខ្ញីពេញចិត្តឆ្លើយជំនួស " ស្កាយ
" បានឈប់ប្រកែកគ្នាទៅស្កាយខ្ញុំពឹងឲ្យនាំកូននុតទៅបន្ទប់ឲ្យខ្ញុំផង " ណានី
" បាទ "
" មិនបាច់ "ឌៀវ និយាយទាំងយកនុតពីដៃស្កាយ
" ឯងត្រឡប់ទៅវិញបានហើយ " ឌៀវ
" តែ..." ស្កាយ
" ស្កាយទៅវិញសិនទៅ " ណានី
"ក៏បានចាំជួបគ្នាទៀតណា " ស្កាយ
" បាទ" នុត
"អូនក៏ទៅដូចគ្នាឆាប់មក"ឌៀវ និយាយទាំដៃម្ខាងពរកូនម្ខាងកាន់ដៃប្រពន្ធចូលផ្ទះចំណែកស្កាយបានត្រឹមឈរមើលគ្រួសារគេបីនាក់ឪពុកកូនមើលទៅសមគ្នាណាស់។

****

រាងភ្លាវបន្តិចហើយណាព្រោះសរសេរយកៗតាមតែនឹកឃើញ🤧🤧

________________________

To be continued









សង្រ្គាមស្នេហ៍🔥Where stories live. Discover now