ភាគ8

113 14 3
                                    


នៅក្នុងមន្ទីរពេទ្យ dunk sky កំពុងអង្គុយចាំមើលnaniដែលដេកលើគ្រែអ្នកជំងឺនោះ។ តែយើងមិនឃើញវត្តមានរបស់dewទេ ព្រោះគេដឹងច្បាស់ថាnaniមិនទាន់ទទួលយកបានក្នុងការជួបមុខរបស់គេទេ។

Morning 🌄

" ទឹក ទឹក " nani
" បងដឹងខ្លួនហើយហ៎ " sky
" ត្រូវការទឹក " nani
" នេះទឹក " sky គេបានហុចទឹកឲ្យរាងតូច យប់មិញគេគេងកំដររាងតូចឡើងមួយយប់ព្រោះdunkប្រញាប់ទៅខនដូ
" ភ្ញាក់ហើយហ៎ " dunk ក៏ទ្វាចូលមក
" ញុាំបបរទេយើងទិញមកផ្ញើរ " dunk
" អឹម."nani

Dunkក៏ចាក់បបរដាក់ចានយកមកឲ្យnaniរួចក៏និយាយជាមួយsky

" ឯងត្រឡប់ទៅផ្ទះសម្រាកសិនទៅ ខាងណេះទុកឲ្យយើងជាអ្នកមើល " dunk
" ឯងហត់ពេញមួយយប់ហើយ " dunk
" អេ ឈប់យប់មិញលោកនៅមើលខ្ញុំមែនទេ " nani
" មែនហើយ " sky
" បើមានការអីខលមករកបានណា ពេលរសៀលខ្ញុំនឹងមកម្តងទៀត" sky

បន្ទាប់ពីskyចេញទៅបាត់dunkក៏សួរnani
" មានរឿងអីកើតឡើង " dunk
Naniស្រាប់តែទម្លាក់ស្លាបព្រាចុះហើយរុញចានបបរចេញងាកមកមើលមុខdunk ទាំងកែវភ្នែកក្រហម
" ហ្អឺ...បើប្រាប់មិនបានក៏មិនបាច់ប្រាប់យើងក៏បាន"dunk
ពេលនោះគេក៏និយាយចេញមកទាំងភ្នែកស្រក់
" Star ដេកជាមួយប្តីរបស់យើង " nani
" ហាស៎!!!!!!! " Dunk បើកភ្នែកធំៗទាំងស្មានមិនដល់
" ជាមិត្តនឹងគ្នារាប់ឆ្នាំវាហ៊ានយកប្តីរបស់មិត្តខ្លួនឯង " dunkនិយាយទាំងក្តៅក្រហាយ
" គេប្រាប់ថាថ្ងៃដែលdewបាត់ខ្លួននៅថ្ងៃរៀបការព្រោះទៅដេកជាមួយគេ" nani
" ហើយម្សិលមិញគេក៏បានទៅណាត់ជួបគ្នានៅឈៀងម៉ៃយើងទៅឃើញផ្ទាល់ភ្នែក " nani
" ហ្អើយ ពិតជាអាក្រក់ទាំងគូរមែន " dunk
" នេះមែនទេដែលជាមូលហេតុដែលឯងដេកពេទ្យ" dunk
" អឹម" nani
" ឯងOk ឬអត់ " dunk
" ដល់ដំណាក់កាលនេះហើយទោះមិនok ក៏ត្រូវតែokដែល " nani
" ចាំមើលណាពីមិត្តចង្រៃ ជួបពេលណាប្រលះសាច់វាម្តង" dunk
"កុំទៅរវល់នឹងគេអី រស់នៅរាងខ្លួនទៅ"nani
" ឯងថាគិតវាព្រមនៅរាងខ្លួនមែន វានឹងមកតោងទាមប្តីរបស់ឯងណា" dunk
" បើគេចង់បានណាស់ឲ្យគេយកទៅ " nani
" បានហើយយើងចង់សម្រាក " nani
" អឺឆាប់គេងទៅ កុំគិតច្រើនអី " dunk

Naniគេងមិនទាន់បានប៉ុន្មានផងdewក៏ចូលមកដល់ព្រោះទើបមកពីជូននុតទៅសាលាហើយក៏មកមន្ទីពេទ្យនឹងឯង
" គេទើបតែគេងម្តងទៀតមិញទេ " dunk
" អគុណហើយដែលជួយមើលគេឲ្យខ្ញុំ " dew
" មិត្តរបស់ខ្ញុំ ខ្ញុំត្រូវតែមើលថែចឹងហើយ ព្រោះលោកវាគ្មានបានការ "dunk
" លោកធ្លាប់គិតដល់អារម្មណ៍Naniខ្លះទេ " dunk
" លោកមានស្រីឯណាក៏គេមិនដល់ថ្នាក់ដេកពេទ្យចឹងដែរមានតែពួកមីស្រីអស់នឹងជាអ្នកដេកពេទ្យវិញ តែនេះមើលមិត្តខ្ញុំចុះ និយាយមួយៗដូចមនុស្សវិកលចរិតចឹង សមចិត្តហើយមែនទេ ចាំមើលទៅបើnaniនឹងលោកលែងគ្នានៅពេលណា ខ្ញុំនឹងជប់លៀងឲ្យផ្អើលប្រទេសថៃនេះតែម្តង " dunkឈរស្តីឲ្យdewញ៉ែតៗហើយក៏ដាក់ខ្លួនអង្គុយលើសាឡុងទាំងសម្លក់ ឯdewគ្មានតមាត់អីទេទាញកៅអីមកអង្គុយក្បែរគ្រែរបស់រាងតូច ធ្វើមិនដឹង
" មិនចូលត្រចៀកបន្តិចទេហេស៎ ខ្ញុំខំនិយាយហត់ណាស់ហាស៎" dunk
" ចូល តែកុំនិយាយច្រើនពេកថ្លង់ដល់ប្រពន្ធខ្ញុំកំពុងសម្រាក " dew (ត្រឹមត្រូវហា៎🙄)
នាយក៏ដាក់ក្បាលដេកក្បែរដៃរាងតូច ចំណែកឯdunkក៏ស្ងាត់ដូចគ្នា។

រៀងថ្ងៃបន្តិចdewក៏ត្រឡប់មកទទួលនុតទៅផ្ទះវិញវាជាឱកាសព្រោះnaniមិនទាន់ភ្ញាក់។

រាងតូចបើកភ្នែកមកឃើញdunk កំពុងអង្គុយលេងទូរស័ព្ទក៏និយាយឡើង
" លេងជាមួយអ្នកណា ញញឹមញញែមម្លេះ " nani
សម្លេងរបស់រាងតូចធ្វើឲ្យdunkភ្ញាក់ព្រឺត
" អាវ...យើងភ័យសឹងស្លាប់ ហើយក្រោកមកតាំងពីពេលណានាក " dunk
" ទើបតែមិញទេ " nani
" ឯងនៅម្នាក់ឯងបានទេ យើងមានការទៅខាងមួយភ្លេត " dunk
" ចង់ទៅណាក៏ទៅៗ រឿងអីយើងនៅមិនបានយើងមិនមែនក្មេងទេណា" nani
" ប្រាកដ.ចឹងចង់បានអីទេចាំយើងទិញមកឲ្យ " dunk
" អត់ទេ " nani
" អឺទៅហើយ បាយៗ" dunk

Dunkទៅមិនបានប៉ុន្មានផងរាងតូចក៏ឈឺនោមទើបគេត្រូវឈរទៅទាំងកាន់សេរ៉ូមដោយខ្លួនឯង ។ បន្ទាប់ពីរួចរាល់គេក៏ចេញពីបន្ទប់ទឹកវិញក៏ប្រទះឃើញstarកំពុងអង្គុយក្នុងសាឡុងនៅបន្ទប់គេបាត់ទៅហើយមិនជាចូលមកតាំងពីកាលទេ។
" ឯងមករកអី " naniនិយាយទៅកាន់starទាំងដើរទៅរកគ្រែម្តងបន្តិចៗ
" មកសួរសុខទុកប្រពន្ធដើមប្តីយើងនឹងហើយ " star
" ចេញយើងទៅ " nani
" មិនស្វាគមន៍បន្តិចទេហ៎ យើងក៏ជាប្រពន្ធdewម្នាក់ដែលតើ" star
" យើងប្រាប់ឲ្យចេញ ចេញទៅៗ...អាយ៎ " naniស្រែកចេញstarដដែលតែនាងមិនខ្ចីចេញថែមទាំងដើរមកជិតរាងតូចទៀតផង។
" ទទួលយកមិនបានហ៎ " star និយាយទាំងកញ្ឆក់ដៃរាងតូចមកមើល ព្រោះវាកំពុងតែច្រាលឈាមឡើងមកតាមទុយូ សេរ៉ូមមកម្តងបន្តិចៗហើយ
" ហេតុអី ខឹងហ៎បានឈាមហូរចេញមកបែបនេះ " star
" កុំមកចេះ ឆាប់ចេញពីបន្ទប់ខ្ញុំទៅ " nani
" នែ៎ បើថាទទួលយកមិនបានទេក៏ទៅស្លាប់ទៅ យើងនាកវាសែនស្អប់ឯងដល់ឆ្អឹក ទៅស្លាប់ឲ្យបាត់ៗទៅកុំមកធ្វើឆ្អឹងទទឹងករយើងនឹងបងdew ព្រោះថាបើគ្មានឯងប្តីយើងនឹងកូនយើងប្រាកដជាបាននៅជាគ្នាមិនខាន "star
" កូន!!! " Nani
" អឺត្រូវហើយយើងមានកូន" star
" ប្រគល់dewឲ្យយើងមក " starនិយាយទាំងច្របាច់ដៃរាងតូចដែលដាក់សេរ៉ូមនោះខ្លាំងៗធ្វើឲ្យឈាមច្រាលកាន់តែខ្លាំង។
" អួយ!!!!!  ឈឺណាស់លែង លែងទៅ " nani
តែstarគិតតែច្របាច់ថែម

ក្រាក!!!!

Dunkនឹងskyស្ទុះមករកnaniហើយdunkក៏បានរុញstarចេញមួយទំហឹង

" ឯងធ្វើអីnani " dunk

តាមពិតទៅពួកគេមកដល់យូរskyក៏ប្រុងចូលមកតែស្រាប់តែលឺស្តានិយាយថា" យើងក៏ជាប្រពន្ធdewម្នាក់ដែលតើ" ទើបធ្វើផ្អាកដំណើរតែdunkលឺសម្លេងស្តាក៏ប្រុងនឹងស្ទុះចូលមកតែត្រូវskyចាប់ដៃជាប់ព្រោះគេចង់ស្តាប់បងស្រីគេនិយាយបន្ត តែដល់ពេលស្តាប់ដល់កន្លែងstarនិយាយថា សុំdewពីnaniហើយក៏ស្ងាត់មួយសន្ទុះ លឺnaniស្រែកចាចទើបដាំងស្ទុះចូលមកតែម្តងហើយមករុញstarចេញនឹងឯង។

_______________________



To be continued

សង្រ្គាមស្នេហ៍🔥Where stories live. Discover now