ភាគ5

97 16 6
                                    

តាំងពីថ្ងៃនោះមក dunk នឹង skyតែងតែមកផ្ទះnaniជារៀងរាល់ថ្ងៃធ្វើឲ្យទំនាក់ទំនងsky ជាមួយនឹងnaniនឹងnutកាន់តែស្និតស្នាលគ្នាទៅពីមួយថ្ងៃទៅមួយថ្ងៃ។ ចំណែកឯdewនៅតែបន្តមានស្រីជារើយៗដដែល។ បន្ទាប់ពីចម្ងាយពេលមួយថ្ងៃពេញនៅផ្ទះរបស់ nani dunk ក៏បានទម្លាក់skyនៅផ្ទះរបស់គេ ហើយបន្តដំណើរទៅផ្ទះរបស់ខ្លួន។ ( បញ្ចាក់dunkមានប្តីហើយ) ទាយលេងមើលអ្នកណាជាប្តីdunk😌

មកដល់ផ្ទះវិញមុននឹងបានចូលដល់ខាងក្នុងផងលឺសម្លេងឡូឡា ចេញពីខាងក្នុងមកដោយជាសម្លេងប្តីរបស់គេនឹងឯង មិនបង្អង់យូរដាំងក៏ដើរចូលទៅខាងក្នុង។ សភាពផ្ទះរញ៉េរញ៉ៃ អ្នកបម្រើម្នាក់ៗភ័យឡើងញ័រខ្លួនអស់ទៅហើយ វាមិនមែនលោកទីមួយទេដែលប្តីគេបង្ករឿងនោះ
" មកវិញហើយហេស៎ " Zen ដែលជាប្តីក៏ស្រដីឡើង
" មួយថ្ងៃ ៗ ទៅសម្ងំតែផ្ទះមិត្តភក្តិ យ៉ាងមិចលែងឃើញក្បាលយើងហើយហេស៎ " Zen
" មិនមែនអញ្ចឹងទេបង... " Dunk
" ឥឡូវហ៊ានតមាត់ផងហេ៎ " Zen និយាយទាំងចាប់បោចសក់របស់dunk
" អត់ទេ Zen លែងអូន អូនឈឺណាស់ " dunk
" ចៅហ្វាយកុំធ្វើបាបចៅហ្វាយតូចអី " អ្នកបម្រើម្នាក់ក៏បាននិយាយឃាត់
" បិតមាត់កុំចេះរឿងប្តីប្រពន្ធគេ " Zen
" អូន ប្រាប់ហើយថាឲ្យលេងអូនកុំឲ្យអូនអស់ការអត់ធ្មត់ណា" dunk
" ដោយទ្រាំមិនបាន dunkក៏បានស្រវ៉ាថូផ្កាយកមកវាយក្បាលzenធ្វើបែកហូរឈាមចេញមក
" អូយអូយៗ ហានវាយហេ៎ស" Zen
" អឺ យើងទ្រាំយូរហើយទ្រាំថ្ងៃនេះថ្ងៃដែលយើងបានវាយក្បាលរបស់ឯងអាប្តីហេងស៊យ" dunk
" យើងឈប់ទ្រាំទៀតហើយ ចាំយកលិខិតលែងលះនៅថ្ងៃស្អែកទៅ " dunk និយាយចប់ក៏ដើរឡើងឡានចាកចេញពីផ្ទះZenទៅផ្ទះខ្លួនឯង។ តែមុននឹងទៅផ្ទះគេបានចូលក្លឹបដើម្បីផឹករំសាយទុក្ខកង្វល់ចោលខ្លះ។
តាមពិតទៅ dunk នឹងnani មិនខុសគ្នាម៉ានទេ បើប្តីវិញដូចពុម្ពមកជាមួយគ្នាចឹង គ្រាន់តែdewរាងគ្រាន់ជាងZenតិចព្រោះមិនចេះវាយធ្វើបាបប្រពន្ធដូចzen។

ក្លឹប

Dunk បានមកអង្គុយផឹកនៅក្លឹបមួយកន្លែង ស្រវឹងឡើងជោគតែម្តង តែនៅឆ្លៀតហៅស្រាថែមទៀត។ អ្នកដែលជាម្ចាស់ក្លឹបហើយក៏ជាអ្នកក្រឡុកស្រាដែល ឃើញdunkទៅលេងរួចគេក៏ចូលមកឃាត់

" ខ្ញុំថាបងស្រវឹងឡើងជោគហើយ កុំផឹងទៀតអី "
" ហាស៎ ថាមិចស្តាប់លឺទេ " dunk ហើយក៏ងើបឱនទៅរកអ្នកម្ខាងទៀត
" ខ្ញុំចង់និយាយថា បងស្រវឹងខ្លាំងហើយឈប់ផឹកទៀតទៅ "
" ហើយ អ្នកម៉ាកអីបានជាឃាត់ភ្ញៀវមិនឲ្យផឹក ហើយបើមិនឲ្យផឹកមកលក់ធ្វើអីហាស៎ " dunk និយាយទាំងសម្លេងក្រងួៗតាមបែបមនុស្សស្រវឹង
" នែ៎ ទោះខ្ញុំជាអ្នកលក់ស្រា តែក៏មិនបង្ខំឲ្យភ្ញៀវផឹកដល់ស្លាប់ដែល "
" ខ្ញុំមិនខ្វល់ទេ ឆាប់ឲ្យស្រាមក " dunk ក៏ដណ្តើមស្រាយកមកអកយកតែម្តង
" សុំមួយកែវទៀត..."dunk មាត់សុំថែមតែខ្លួនទន់ហើយក្រាបទៅលើតុរួចសន្លប់បាត់
" ហេ លោក ៗ បងប្រុសៗសន្លប់ហើយហេស៎ " នាយនិយាយចប់ក៏ចេញមកខាងមុខមើលdunkហើយក៏យកទូរស័ព្ទdunkដើម្បីខលទៅសាច់ញាតិ...

រឹងៗ រឹងៗៗ

" Hello ... ហាស៎!!! Okខ្ញុំនឹងទៅឥឡូវនេះ "
" បាទ"

15នាទីក្រោយមក

" Dunk okឬអត់ " sky
" ក៏okណា " dunk
" មើលសភាពអ្នកokហ៎ " sky
" ក្រោកមួយៗ យឺតៗណា " sky
Skyក៏បានគ្រាdunkចូលក្នុងឡាន ហើយក៏ចេញដំណើរទៅផ្ទះរបស់គេ

ក្រឡែងមកមើលគ្រួសារnaniឯនោះវិញដូចតែរាល់ដងនឹង dewមិនទាន់ចូលផ្ទះ naniអានរឿងនិទានឲ្យកូនស្តាប់ហើយក៏គេងជាមួយកូន។

ម៉ោង1ទាបភ្លឺបានdewត្រឡប់មកវិញ ហើយក៏ដើរទៅបើកទ្វា nutឃើញnaniគេងលក់មិននិយាយច្រើនក៏ចូលទៅបីរាងតូចមកបន្ទប់ខ្លួនវិញ ហើយដាក់ឲ្យគេងលើពូករួចក៏ចូលទៅសម្អាតខ្លួន។

តាមពិតរាងតូចមិនគេងទេ ពេលដែលdewចូលបន្ទប់ទឹកគេបានបើកភ្នែកឡើងហើយក៏ទាយទូរស័ព្ទ dewមកឆាកមើលព្រោះរាល់ដងdewមិនដែលនៅដល់ម៉ោង1ទេទោះទៅដេកជាមួយស្រីអស់ហើយត្រឹមម៉ោង11យប់ តែនេះអ្នកណាដែលអាចឃាត់dewអាចនៅដល់ស្នើនឹងបាន។
" ជាប់លេងកូត " nani
" មែនហើយថ្ងៃកំណើត " និយាយហើយក៏ចុចសាកពិតជាចេញមែនព្រោះវាជាថ្ងៃកំណើតរបស់naniនឹងឯង។ តែមិនទាន់បានមើលផងក៏...

ខានសរសេរយូរាងឆ្គងតិចហើយ😩🙏🏼

To be continued



សង្រ្គាមស្នេហ៍🔥Where stories live. Discover now