មួយអាទិត្យក្រោយមក
ថ្ងៃនេះណានីមិនបាននៅផ្ទះទេចេញទៅជាមួយដាំងតាំងពីព្រឹក។ ស្រីស្អាតរូបស្រស់ដែលគ្រប់គ្នាស្គាល់ថាជាស្តាដែលជាមិត្តជិតស្និតរបស់របស់ណានីកំពុងឈានជើងចូលក្នុងផ្ទះជីរ៉ាវាត់តែមកនេះមិនមែនចង់ជួបរាងតូចទេ។នាងក្រមុំដើរទៅបន្ទប់dewកំពុងធ្វើការជើងញាប់ស្មេររកតែម៉ែដោះសួរនាំមិនទាន់។
" អូនមកវិញលឿនម៉េស " ឌៀវ សួរទៅអ្នកដែលបើកទ្វាចូលមកទាំងភ្នែកនៅជាប់មើលឯកសារ
" មិនមែនណានីទេ គឺជាខ្ញុំ " ស្តា
" ស្តា! " ឌៀវ
" យ៉ាងមិចភ្ញាក់ផ្អើលហ៎ ដែលខ្ញុំមិនមែនជាប្រពន្ធរបស់លោក " ស្តា
" មកមានការអី បើមានគេឃើញមិនល្អទេ " ឌៀវ
" ឲ្យគេឃើញខ្លះក៏ល្អ ខ្ញុំធុញនឹងនៅស្ងៀមៗ ខ្ញុំក៏ជាប្រពន្ធបងម្នាក់ដែរ " ស្តា
" និយាយអីចេញមកប្រយ័ត្នមានគេមកលឺ " ឌៀវ
" ឌៀវហា៎ អូនលែងចង់លាក់ពួនបែបនេះទៀតហើយ " ស្តា
" អូនឲ្យបងធ្វើយ៉ាងមិច អូនចង់ឲ្យណានីដឹងថាមិត្តសម្លាញ់របស់គេជាសាហាយជាមួយប្តីគេមែនទេ " ឌៀ
"តែអូនបានបងមុនវារៀបការជាមួយបងទៅទៀត " ស្តា
" ស្តាស្តាប់បង ពួកយើងនៅបែបនេះគឺល្អហើយ " ឌៀវ
និយាយដល់ត្រឹមនឹងឌៀវក៏ចូលមកឱបស្តា។(ឌៀវនឹងស្តាលួចទាក់ទងគ្នាយូរហើយ ) មិត្តក្បត់មិត្ត🙂រឿងដែលពួកគេនិយាយគ្នាអម្បិញមិញមានក្មេងប្រុសម្នាក់កំពុងឈរស្តាប់នៅខាងមុខទ្វា។
15នាទីមុននុតបានមកដល់នឹងបានឡើងទៅរកឌៀវនឹងសួររក mommy របស់គរតែចៃដន្យអីលឺ daddy គេកំពុងនិយាយគ្នាល្មម។ដោយមិនអស់ចិត្តគេបានបើទ្វាដើម្បីលបមើល ឃើញឌៀវកំពុងថើបគ្នាជាមួយនារីម្នាក់ពេលឃើញមុខនារីនោះធ្វើឲ្យជំងឺបេះដូងរបស់គេរើឡើងភ្លាម របស់ដែលលេងនៅនឹងដៃក៏ជ្រុះ តែសំណាងបានម៉ែដោះឡើងមកល្មម។
" អ្នកប្រុសតូចកុំកើតអីណស ចៅហ្វាយអ្នកប្រុសនុតមិនស្រួលហើយជួយផង "
ឌៀវដែលនៅខាងក្នុងចេញមកយ៉ាងលឿន
" កូននុតកើតអី " ឌៀវ
" ខ្ញុំក៏មិនដឹងដែល ឈរសុខជំងឺបេះដូងក៏រើឡើង "
" នុតកុំកើតអីណា តិចទៀតដល់ពេទ្យហើយ "មន្ទីពេទ្យ
ណានីរត់សឹងដាច់ជើងសំដៅមកបន្ទប់ ICU ដោយមានដាំងនឹងស្កាយមកជាមួយដែល។