ភាគទី7;មានរបួសដែរទេ?

1.7K 122 5
                                    

រឿង ប្លន់ស្នេហ៍លោកប្ដីម៉ាហ្វៀ
ភាគទី7

     ក្រោយពីញុាំបាយរួចរាល់ក៏ដល់ម៉ោងចូលរៀនពួកគេក៏តាមធម្មតា នៅពេលដែលរៀនម៉ោងចុងក្រោយចប់សិស្សគ្រប់គ្នាក៏ដល់ម៉ោងចេញទៅផ្ទះដូចគ្នា ថេយ៉ុងនិងដីមីនដើមកកន្លែងទុកកង់របស់ថេយ៉ុង តែអ្វីដែលនៅចំពោះមុខធ្វើអោយថេយ៉ុងឆេះក្តៅឡើងភ្លាមៗតែម្ដង សភាពកង់របស់គេនៅពេលនេះគឺមើលលែងយល់ទៅហើយជើងកង់ក៏បែកខ្ទេចដូចមានគេយកអ្វីមកកាប់មកធំពីលើអញ្ចឹងឯកែបកង់វិញគឺខ្ទេចលែងដល់សភាពដើមតែម្តង។
    «ច្បាស់ណាស់ជាស្នានៃពួកបីក្បាលនោះមិនខាន»ជីមីនខឹងជំនួសថេយ៉ុងមិនស្ទើរនោះទេហើយក៏មិនចាំបាច់គិតច្រើនដែរថាជាស្នាដៃរបស់អ្នកណាព្រោះថាគេទើបតែមានរឿងជាមួយពួកនាងរួច។
     «យើងក៏គិតដូចឯងដែរជីមីន»ពេលនេះថេយ៉ុងក្តៅឆួលខឹងឡើងចង់ចេញផ្សែងទៅហើយ ពួកនាងប្រហ៊ើនពេកទេដឹងដែលហ៊ានធ្វើទង្វើរបែបនេះដាក់គេ?
     «ចាំស្អែកចាត់ការចេញម្តងល្អដែរទេ?»ជីមីនសម្លឹងមុខថេយ៉ុង មិនអាចចេះតែបណ្ដោយពួកនាងនោះទេមនុស្សបែបនេះគូរតែប្រដៅចេញម្ដងទើបបាន។សួរសំណួរនេះឡើងហើយពួកគេក៏សើចឡើងជាមួយគ្នាព្រោះដឹងថាថ្ងៃស្អែកដឹងតែបានផឹកទឹកតែនៅទីចាត់ការហើយប្រសិនបើពួកគេធ្វើបាបបីនាក់នោះ។
    «តែថេយ៍ហា...បើកង់ឯងខ្ទេចបែបនេះប៉ាម៉ាក់ឯងអាចខឹងឯងទេ?»ដីមីនឈប់សើចភ្លាមៗពេលដែរគិតដល់ប៉ាម៉ាក់ថេយ៉ុងខ្លាចពួកគាត់ខឹងថេយ៉ុងដែលធ្វើអោយខូចខាតកង់ មើលទៅគេដូចជាមានជីវភាពខ្វះខាតទើបគេចេះតែបារម្ភ។
     "ប៉ាម៉ាក់យើង?បើគាត់ដឹងពីរឿងនេះ អ្នកដែលគាត់ខឹងមិនមែនយើងទេតែអ្នកដែរធ្វើបាបយើងវិញទេ»ថេយ៉ុងសើចឡើងនៅពេលដែរឃើញមុខដីមិនភ័យជំនួសខ្លួន ប៉ាម៉ាក់គេឯណាខឹងគេនោះបើខឹងអ្នកធ្វើបាបកូនប្រុសពៅរបស់គាត់ទើបត្រូវ។
     «ល្អហើយអញ្ចឹង ចុះឯងទៅផ្ទះយ៉ាងម៉េច?គិតអញ្ឆេះទៅចាំយើងជូនឯងទៅផ្ទះល្អទេ»មើលទៅកង់នេះខូចប្រើលែងបានទៅហើយ គេក៏មិនដាច់ចិត្តអោយមិត្តដើត្រឡប់ទៅវិមានវិញដែរ។
     «មិនអីទេ ចាំយើងអោយគេមកយក»គេមិនចង់រំខានជីមីនទេយ៉ាងណានៅវិមានមានមនុស្សច្រើនណាស់ គេអាចទាក់ទងទៅអ្នកស្រីចនដើម្បីអោយគាត់ប្រាប់អ្នកបើកឡានមកទទូលគេ។
    «អញ្ចឹងក៏បាន...យើងនៅជាមួយឯងដែរ ចាំពេលមានគេមកទទួលឯងចាំយើងទៅផ្ទះ អូខេទេ?»ជីមីនលើកដៃជាសញ្ញាអូខេទៅកាន់ថេយ៉ុងគេមិនចង់អោយថេយ៉ុងនៅចាំតែម្នាក់ឯងទេគេនិងនៅជាគ្នាម៉្យាងនេះក៏ល្ងាចដែរហើយបើមានបញ្ហាអ្វីអាចជួយគ្នាបាន ថេយ៉ុងក៏ងគ់ក្បាលតឹចៗជាការយល់ព្រម។
    «ឈប់...យើងទាក់ទងlទៅអ្នកផ្ទះសឹន»ថេយ៉ុងដើចេញរាងឆ្ងាយពីជីមីនបន្តិចដើម្បីនិយាយទូរស័ព្ទ។
     <ហាឡូ.... ចន ជុងហ្គុកនិយាយ>គ្រាន់តែលឺឈ្មោះគូដណ្តឹងភ្លាមថេយ៉ុងចង់ចុចបិទភ្លាមៗ ប៉ុន្តែមិនអាចទេជីមីនប្រាកដជាកំដរគេយូរ។
    «គឺៗ..លោកហ្ហា~»ថេយ៉ុងរៀបពាក្យនិយាយមិនចង់ទាន់នោះទេវាភ្លាមៗពេក ហេតុអ្វីក៏គេខលទៅចំជុងហ្គុកទៅវិញ អ្នកស្រីចនបានប្រាប់គេថានេះជាលេខគាត់ទេតើ រឺគាត់អោយច្រឡំលេខ? ( ច្រឡំនិងបន្លំវាខុសគ្នាណាកូន )
    <អ្នកណាគេ?> ជុងហ្គុក
     «គឺខ្ញុំ...គីម ថេយ៉ុង»
    <កូនខ្លាមែនទេ?ស្មានតែអ្នកណា>ជុងហ្គុកនិយាយឡើងទាំងទប់សម្លេងសើច តែក៏ឆ្ងល់ថាហេតុអ្វីទើបថេយ៉ុងទាក់ទងមកគេបែបនេះ?
    «នែ..និយាយអោយស្រួលជាមួយខ្ញុំបន្តឹច ខ្ញុំមិនមែនខ្លាទេ»គេក៏រាងច្រឡោតបន្តឹចដែរនៅពេលដែលអនាគត់ស្វាមីហៅគេថាកូនខ្លាពេញៗមាត់។
    <មានរឿងអីម៉េចក៏ទាក់ទងមកបងបែបហ្នឹងអូនសម្លាញ់>ផុតពីមួយចូលមួយធ្វើអោយគេកាន់តែមិនយល់ពីជុងហ្គុក ស្ដីគេ បង? អូនសម្លាញ់?ស្ដាប់ហើយចង់ច្រាលបាយចេញក្រៅ។
     «មកយកខ្ញុំនៅសាលាបន្តិចមក»ដោយសារតែខ្ជិលឈ្លោះអូសបន្លាយពេលវេលាទើបគេនិយាយយកជាការតែម្ដង គេហត់គេចង់ទៅវិមានវិញ។
    <ចុះកង់កាលពីព្រឹកមិញនោះ?>គេមិនមែនមិនចង់ទៅយកទេប៉ុន្តែគ្រាន់ថាចង់ដឹងថាហេតុអ្វីទើបថេយ៉ុងអោយទៅយកទាំងដែលគេយកកង់មក? មនុស្សដូចថេយ៉ុងមិនចូលចិត្តរងចាំទេដូចជាព្រិកមិញយ៉ាងអញ្ចឹងតែពេលនេះបែជាហៅគេអោយទៅយកសុខចិត្តនៅចាំគេនៅសាលាទៅវិញ។
     «ខ្ទេចបាត់ហើយ»ថេយ៉ុងតបបែបធម្មតាៗប៉ុន្តែអ្នកដែលបានស្ដាប់នោះមិនបានធម្មតាជាមួយនោះទេ
    <មានគ្រោះថ្នាក់អីមែនទេថេយ៍បានជាកង់ខ្ទេចបែបនេះ?ចុះមានឈឺត្រង់ណាទេ?មានរបួសដែរទេ?>ម្ដងនេះមិនបានលេងសើចជាមួយនោះទេគេខ្លាចគេបារម្ភពីថេយ៉ុងខ្លាចថាថេយ៉ុងនិងមានរបួសបារម្ភឡើងស្លេកមុខទៅហើយ ចំណែកនាយតូចថេយ៉ុងវិញគ្រាន់តែលឺសម្លេងរបស់ជុងហ្គុកអាចធ្វើឱ្យផ្នែកនៅទ្រូងខាងឆ្វេងលោទខុសចង្វាក់ ព្រោះគេដឹងថាជុងហ្គុកបារម្មណ៍ពីខ្លួនខ្លាំងប៉ុណ្ណា។
    «ខ្ញុំមិនបានកើតអ្វីទេ មានគេធ្វើបាបខ្ញុំទើបកនម្ទេចកង់នេះចោល ចាំខ្ញុំប្រាប់គ្រប់យ៉ាងពេលក្រោយ ពេលនេះមកយកខ្ញុំសិនមក»ថេយ៉ុងតបទៅវិញកុំអោយអ្នកខាងនោះស្លន់ស្លោពេក ម៉្យាងក៏មិនចង់អោយជុងហ្គុកសួរវែងឆ្ងាយដែរ។
       <បាទ..អូនសម្លាញ់>ជុងហ្គុកក៏រាងធូរស្បើយក្នុងចិត្តខ្លះដែរពេលដែលលឺចម្លើយរបស់ថេយ៉ុង ជើងគេក៏ចេះតែបោះជំហ៊ានទៅមុខគេដើចេញពីofficeតាំងតែពីដឹងថាថេយ៉ុងខលមកម្លេះពេលនេះក៏មកដល់ចំណតឡានហើយដែរ ចំណែកឯខេវិញរងចាំគេនៅខាងក្រោមជាស្រេច។
    «អូនសម្លាញ់ក្បាលលោកឯង»ថេយ៉ុងថាតែប៉ុណ្ណឹងក៏ប្រញ៉ាប់ចុចបិទមិនអោយជុងហ្គុកតបទាន់ហើយដើរទៅរកជីមីនវិញ។
    «យ៉ាងម៉េចហើយថេយ៍?»
    «បន្តិចទៀតគេមកហើយ»
    «ហ៊ឹម...»ជីមីនគ្រហ៊ឹមដើមក.បញ្ជាក់ថាគេដឹងហើយ មានឆ្ងល់ទេថាថេយ៉ុងបានលេខជុងហ្គុកមកពីណា?អ្នកស្រីចនពិតជាច្រឡំពិតមែន?ម្សឹលមិញថេយ៉ុងបានសុំលេខអ្នកស្រីចន ហើយគាត់ក៏បានអោយពិតមែន តែមានដឹងឯណាថាគាត់អោយលេខជុងហ្គុកទៅវិញ។ត្រឹមរយៈពេលតែ10នាទីឡានសេរីទំនើបដែលមានស្លាកលេខត្រកូលចនក៏ឈប់ចតនៅមុខសាលា លឿនពេកទេដឹង?បើករឺហោះអោយប្រាកដ?មិនអោយលឿនបានយ៉ាងម៉េចបើជុងហ្គុកទឿនខេមិនឈប់សោះថែមទាំងគម្រាមកាត់ប្រាក់ខែថែមទៀត។
    «អូនោះ គេមកដល់ហើយយើងទៅហើយណាជីមីន...អគុណឯង ដែលនៅកំដរយើង»ពេលដែលឃើញថាឡានរបស់ជុងហ្គុកបានមកដល់ហើយថេយ៉ុងក៏ប្រញ៉ាប់លាជីមីនក៏មិនភ្លេចអគុណគេដែរមុននិងរត់ទៅឡានដែលមានខេចុះមកបើកទ្វាអោយគេចូលទៅខាងក្នុងរួចជាស្រេច។
   ជីមីនមើលទៅឡានដែរថេយ៉ុងចូលទៅអម្បាញ់មិញនេះរហូតបើកចេញទៅផុតពីភ្នែក បើគេចាំមិនខុសទេនោះជាឡានរបស់ត្រកូលចនដែលជាគ្រួសារដែលមានអំណាចនិងឥទ្ធិពលបំផុតក្នុងប្រទេសកូរ៉េខាងត្បូងនេះ។
    «កុំគិតច្រើនពេក...ចាំសួរឱ្យដឹងរឿងនៅថ្ងៃស្អែក»ជីមីនបណ្ដេញគំនិតអម្បាញ់មិញចោលហើយចូលទៅក្នុងឡានបើកទៅផ្ទះវិញដូចគ្នា គេឆ្ងល់ថាហេតុអ្វីថេយ៉ុងទៅឡានមួយនោះ?គេមានអ្វីពាក់ព័ន្ធនិងត្រកូលម៉ាហ្វៀនោះ?ប៉ុន្តែគ្រប់យ៉ាងត្រឹមជាសំណួរ ថ្ងៃស្អែកចាំសួរក៏មិនទាស់អ្វីដែរ។

សូមរងចាំភាគបន្ត...💜🙏🏻

🥀ប្លន់ស្នេហ៍លោកប្ដីម៉ាហ្វៀ🥀«ចប់»Where stories live. Discover now