ភាគទី30;ស្នាមញញឹមមួយនេះវាធ្វើអោយបងឈឺចាប់

1.7K 131 2
                                    

រឿង ប្លន់ស្នេហ៍លោកប្ដីម៉ាហ្វៀ
ភាគទី30

    ___ថ្ងៃថ្មី___
  
        ជុងហ្គុកបើកភ្នែកឡើងពេលដែលមានពន្លឺថ្ងៃចាំងមកប៉ះនិងភ្នែករបស់គេក្រោយពេលសន្លប់អស់មួយយប់ប៉ុន្តែព្រឹកនេះវាមិនដូចជារាល់ព្រឹកនោះទេ នាយក្រោកឡើងផ្អែកខ្នងនិងក្បាលគ្រែសម្លឹងមើលផ្នែកម្ខាងទៀតនៃគ្រែដែលធ្លាប់តែមានមនុស្សម្នាក់ទៀតគេងនៅទីនេះ។
    «ថេយ៉ុង»ពាក្យពីរម៉ាត់ដំបូងរបស់គេក្រោយពីងើបពីសន្លប់គឺថេយ៉ុងគឺថេយ៉ុងរបស់គេ ពេលនេះគេដឹងហើយ គេចាំគ្រប់យ៉ាងវិញហើយគ្រប់គ្នារួមដៃគ្នាកុហកគេ ធ្វើអោយគេរស់នៅប្រៀបដូចមនុស្សឆ្កួតមិនយល់អារម្មណ៍ខ្លួនឯង កន្លងមកមានអ្នកណាខ្លះយល់អារម្មណ៍នេះ?នឹកតែមិនដឹងនឹកអ្នកណា ខ្វះអ្វីម៉្យាងតែមិនដឹងថាខ្វះអ្វីមិនដឹងថាខ្លួនឯងចង់បានអ្វីអោយពិតប្រាកដ រស់នៅក្នុងភាពស្រពិចស្រពិលនិងភាពឯកាមករហូត អារម្មណ៍នេះវាពិបាកទ្រាំខ្លាំងណាស់ តើអ្នកណាធ្លាប់យល់ពីគេខ្លះ?ធ្វើអោយគេរស់នៅប្រៀបដូចជាមនុស្សមិនដឹងខ្យល់អ្វី គ្រប់គ្នាកុហកគ្រប់គ្នារួមដៃគេលាក់បាំងគេមករហូត។
      ជុងហ្គុកដើចុះមកដល់ជាន់ខាងក្រោមទាំងសម្លៀកបំពាក់ធម្មតាថ្ងៃនេះគេមិនមានអារម្មណ៍ទៅធ្វើការនោះទេរាងក្រាស់ដើតម្រង់ទៅបន្ទប់របស់ថេយ៉ុង មុននិងបើកទ្វារចូលទៅតែមិនបានឃើញម្ចាស់បន្ទប់គេក៏ចេញមកវិញដើសម្ដៅទៅសួនច្បារ បើថេយ៉ុងមិននៅបន្ទប់ទេគឺនៅសួនច្បារនេះហើយគេមិនទៅណាឆ្ងាយទេហើយក៏បានឃើញថេយ៉ុងនៅអង្គុយលេងទីនោះតែម្នាក់ឯងពិតមែន។
     «បងពិតជាចង់ដឹងណាស់ថាពេលណាអូននិងប្រាប់ការពិតដល់បង បើបងមិនមានការចងចាំឡើងវិញអូនប្រហែលជាកុហកបងរហូតហើយមែនទេ?»ជុងហ្គុកឈរមើលថេយ៉ុងពីចម្ងាយមិនទាន់ហ៊ានចូលទៅរកភ្លាមៗនោះទេ គេក៏ចង់ដឹងថាពេលណាទើបថេយ៉ុងព្រមប្រាប់ការពិតដល់គេ បើពេលនេះគេមិនចងចាំដោយខ្លួនឯងប្រហែលជាប្រពន្ធគេគ្មានថ្ងៃប្រាប់ការពិតមកគេនោះទេ។
     «ប៉ុន្តែបើអូនចង់អោយបងមិនស្គាល់អូន..បានបងនិងធ្វើតាមអ្វីដែលអូនចង់បាន»ជុងហ្គុកអាចដឹងថាថេយ៉ុងកំពុងគិតអ្វី ដឹងថាថេយ៉ុងបារម្ភពីគេ មិនចង់អោយគេពិបាកប៉ុន្តែថេយ៉ុងមានគិតពីចិត្តរបស់គេដែរទេថាចង់បានបែបនិងរីអត់?
ជុងហ្គុកតាមមើលថេយ៉ុងមួយសន្ទុះធំទើបសម្រេចចិត្តដើចូលទៅរកថេយ៉ុង។
     «ហេតុអ្វីឯងមកអង្គុយទីនេះម្នាក់ឯងទាំងព្រឹកបែបនេះ?»ជុងហ្គុកចូលទៅអង្គុយក្បែរថេយ៉ុង មើលទៅមុខថេយ៉ុងទាំងក្រសែរភ្នែកឈឺចាប់ ស្អប់ខឹងខ្លួនឯងដែលមិនអាចការពារមនុស្សដែលខ្លួនឯងស្រលាញ់បាន គេសន្យារថានិងអោយអ្នកដែលបង្ករឿងនេះទទួលលិទ្ធផលយ៉ាងសាក សមបំផុត។ គេអាចដឹងបានថាថេយ៉ុងពិបាកខ្លាំង កាលពីព្រឹកមិញគេបានទាក់ទងទៅខាងមន្ទីពេទ្យដែលគេធ្លាប់សម្រាកព្យាបាលទើបគេបានដឹងរឿងថាថេយ៉ុងបានលះបង់កែវភ្នែកអោយមកគេពេលដឹងមុនដំបូងគេស្ទើរតែឆ្កួតស្លាប់គេ ចង់តែលះបង់កែវភ្នែកនេះអោយថេយ៉ុងវិញខ្លាំងណាស់តែបើថេយ៉ុងដឹងប្រាកដជាមិនព្រម ហើយនិងខឹងដាច់ក្បាលដាច់កន្ទុយជាមិនខាន នាក់គ្រប់គ្នាបានកុហកបានលាក់បាំងគេគ្រប់យ៉ាងប្រៀបដូចគេជាមនុស្សមិនដឹងខ្យល់អ្វី ថេយ៉ុងក៏ធ្វើជាមិនស្គាល់គេសម្របតាមអ្នកបាត់ការចងចាំដូចជាគេ បើនេះជាការចង់បានរបស់ថេយ៉ុងទៅហើយគេក៏សម្របតាមការចង់បានរបស់ថេយ៉ុងដូចគ្នា គេនិងចាំមើលគ្រប់គ្នាសម្ដែងមកកាន់គេ។ បែបនេះក៏ល្អគ្រប់គ្នាធ្វើបែបនេះក៏ល្អសត្រូវនៅមិនទាន់ចាត់ការចេញនោះទេ បើគេបើកបង្ហាញការពិតថេយ៉ុងអាចជាមានបញ្ហាអាចមានគ្រោះថ្នាក់ម្ដងទៀត ដូច្នេះហើយចាំគ្រប់យ៉ាងចាត់ចែងរួចរាល់ចាំគ្រប់យ៉ាងត្រឡប់មកល្អប្រសើរគេនិងប្រាប់រឿងនេះដល់ថេយ៉ុងនិងអ្នកគ្រប់គ្នា ចំណែករឿងកែវភ្នែកគេនិងស្វែងរកជំនួយទោះបីជាចំណាយអស់ច្រើនប៉ុណ្ណាក៏គេព្រម។
    «ខ្ញុំគ្រាន់តែចង់មកស្រូបយកខ្យល់អាកាសនៅពេលព្រឹកប៉ុណ្ណោះវាធ្វើអោយខ្ញុំស្រស់ស្រាយ បន្តិចទៀតបងរីននិងមកនាំខ្ញុំចូលទៅខាងក្នុងវិញហើយ ចុះលោកមិនទៅធ្វើការទេមែនទេ?»ថេយ៉ុងញញឹមដាក់ជុងហ្គុក ក៏ឆ្ងល់ដែរហេតុអ្វីនាយមិនទាន់ទៅធ្វើការ? រាល់ដងស្មាលនេះគេទៅបាត់ហើយ។
    «ថ្ងៃនេះយើងមិនទៅក្រុមហ៊ុនទេ»ជុងហ្គុកក្រោកឈរហើយដើរទៅខាងក្រោយរទេះរុញរបស់នាយតូច មុននិងរុញយឺតៗអោយថេយ៉ុងស្រស់ស្រាយជាងនេះពេលដែលប៉ះនិងខ្យល់ត្រជាក់មុខក៏អំណោយផល រហូតមកដល់កន្លែងមួយដែលមានម្លប់ត្រជាក់ជាងកន្លែងមុន។
    «លោកនាំខ្ញុំមកកន្លែងណា?»
    «មិនចាំបាច់ភ័យថាយើងនាំឯងមកចោលទេ... នៅទីនេះសិនហើយ យើងទៅទីនោះមួយភ្លេត»ថេយ៉ុងមិនបានជំទាស់អ្វីដែរ ទោះជុងហ្គុកមិនប្រាប់ថាមិនយកគេមកចោលក៏គេដឹងដែរគេជឿថាជុងហ្គុកមិនដាច់ចិត្តនោះទេ ចំណែកឯជុងហ្គុកវិញក៏ដើចូលទៅក្នុងភូមិគ្រឹះយ៉ាងលឿនតែ5នាទី សោះគេក៏បានត្រឡប់មកវិញទៅហើយ ទាំងដៃមានកាន់ក្រណាត់ពណ៌ផ្ទៃមេឃធំមួយផ្ទាំងព្រមទាំងមានកាន់បបរមួយចានធំមកជាមួយផងដែរ។
     «ឯងចាំយើងយូដែរទេ?»នាយក្រាសដាក់ចានបបរទុកមួយកន្លែងសិន ទើបយកក្រណាត់មួយផ្ទាំងធំនោះមកក្រាលលើស្មៅខៀវខ្ចីក្រោមម្លប់ឈើធំត្រជាក់នោះ ហើយក៏ចូលទៅលើកបីថេយ៉ុងអោយមកអង្គុយនៅលើក្រណាត់នោះ មុននិងដាក់ខ្លួនអង្គុយក្បែរនាយតូចតាមក្រោយ ហើយក៏ទាញចានបបរមកជិតខ្លួន។
    «មិនយូរនោះទេ»ថេយ៉ុងគ្រវីក្បាលតឹចៗ មិនយូរទេថែមទាំងលឿនទៀតផង។
    «អ្នកប្រុសនេះទឹក នំCookieនិងសៀវភៅដែលអ្នកប្រុសចង់បាន»ស្របពេលនោះអ្នកបម្រើស្រីម្នាក់បានលើកនំទឹកនិងសៀវភៅមកដាក់នៅជិតជុងហ្គុក មុននេះពេលចូលទៅខាងក្នុងគេក៏បានប្រាប់អោយអ្នកបម្រើយករបស់ទាំងនេះអោយគេដែរ។
    «ទៅធ្វើកានាងចុះ»ជុងហ្គុកតបទាំងមិនបានមើលមុខរបស់នាង។
     «ចាស៎..»នាងអោនគោរពបន្តិចមុននិងដើចេញពីទីនោះព្រោះមិនចង់នៅរំខានចៅហ្វាយទាំងពីរSweetដែរ។
    «ឯងប្រហែលជាឃ្លានហើយ ឆាប់ញុាំទៅប្រយ័ត្នត្រជាក់អស់លែងឆ្ងាញ់»ជុងហ្គុកដួសបបរមួយស្លាបព្រាមកផ្លុំដើម្បីបញ្ចុកថេយ៉ុង។
    «អឹមម..»ថេយ៉ុងព្រមហាមាត់អោយជុងហ្គុកបញ្ចុកបបរពេលនេះគេឃ្លានហើយ គេមិនគិតដល់ទេថាអាចមានពេលបែបនេះជាមួយជុងហ្គុកម្ដងទៀត។
    «លោកមិនញុាំទេមែនទេ?»ថេយ៉ុង
    «យើងមិនទាន់ឃ្លាន»
    «លោកញុាំដែរទៅអោយគេយកបបរអោយលោកមួយចានទៀតមក»បើតាមដឹងជុងហ្គុកប្រាកដជាមិនទាន់បានញុាំអ្វីនោះទេ ប្រុសម្នាក់នេះបណ្ដោយខ្លួនខ្លាំងណាស់។
     «មិនចាំបាច់យើងញុាំចាននេះស្លាបព្រានេះ ហេតុអ្វីឯងមិនចង់អោយយើងញុាំស្លាបព្រាតែមួយជាមួយឯង? រឺខ្លាចឆ្លងរោគកុំភ័យយើងគ្មានរោគអ្វីទេ»ជុងហ្គុកលួចសើចតិចៗគេដឹងថាថេយ៉ុងចង់អោយគេយកបបរមកញុាំមួយចានទៀតព្រោះខ្លាចគេមិនចង់ញុាំដដែលមាត់របស់គេ ប៉ុន្តែបើជាធ្វើសួរដូចមិនដឹងរឿងទៅវិញ។
     «មិនមែនអញ្ចឹងនោះទេ ខ្ញុំខ្លាចលោកញុាំជាមួយខ្ញុំមិន..»ថេយ៉ុងនិយាយមិនទាន់ផុតមាត់ផងក្នុងគុកក៏ដួសបបរនោះញុាំបាត់ទៅហើយ វាគ្មានអ្វីប្លែកទេដែលគេញុាំបបរស្លាបព្រារួមជាមួយថេយ៉ុងនោះ។
    «ទទូលយកបាន...»ជុងហ្គុកញុាំបបរនោះបន្តឹចមុននិងអោនទៅជិតមុខរបស់ថេយ៉ុងរហូតដល់ច្រមុះទាំងពីរប៉ះគ្នាទៅហើយ ទាំងមិនភ្លេចនិយាយឌឺដាក់នាយតូចដែរ នាក់ណាថាគេញុាំស្លាបព្រួមរាជាមួយប្រពន្ធរបស់គេមិនបាននោះ?ព្រោះលើកមុនក៏ញ៉ាំបែបនេះដែរថែមទាំងធ្វើអ្វីលើសនេះថែមទៀតផង។
    ថេយ៉ុងបានត្រឹមតែងាគមុខចេញទាំងថ្ពាល់ទាំងសងខាងឡើងក្រហម អ្នកណាដែលថាមិនអៀននោះបើមកលេងអ្វីបែបនេះ ឯជុងហ្គុកវិញគិតតែពីអង្គុយសើចនិងរិកពារគូរអោយស្រលាញ់របស់ថេយ៉ុង បើពេលនេះគេមិនសម្ដែងធ្វើជាបាត់ការចងចាំទេគេចាប់គ្រញិកថើបបាត់ហើយ។
    «លោកសើចអី?»ថេយ៉ុងបញ្ចេញសម្លេងបែបឆ្នាស់ឆ្នើមចេញមកភ្លាមៗ នាំអោយអ្នកដែលបានឃើញហើយកាន់តែខ្នាញ់ស្រលាញ់លើសដើម បើអាចគេលេបថេយ៉ុងទុកហើយមិនចង់អោយអ្នកណាឃើញពីភាពគូរអោយស្រលាញ់របស់ថេយ៉ុងនោះទេ ថេយ៉ុងជារបស់គេតែម្នាក់គត់។
     «បងសើចអូននិងហើយ»ដោយសារតែភ្លេចខ្លួនទើបជុងហ្គុកភ្លាត់មាត់និយាយបែបនេះចេញមកពេលដឹងខ្លួនក៏ប្រញ៉ាប់លើកដៃបិទមាត់។
    «លោកថាយ៉ាងម៉េចអម្បាញ់មិញនេះ?»ថេយ៉ុងសួរបញ្ជាក់ម្ដងនេះ ជុងហ្គុកប្រើពាក្យអូនបងមកកាន់គេ?ម្ដេចនិងអាចទៅ រឺមកពីគេស្ដាប់ច្រឡំដោយខ្លួនឯង។
     «គ្មានអ្វីនោះទេឆាប់ញុាំទៅត្រជាក់អស់ហើយ»ជុងហ្គុកប្រញ៉ាប់បង្វែររឿងនិយាយ បើនិយាយបន្តទៀតខ្លាចបែកការអោយថេយ៉ុងចាប់បាន ថេយ៉ុងក៏ងគ់ក្បាលតឹចៗអម្បាញ់មិញប្រហែលជាខ្លួនស្តាប់ច្រឡំមែនហើយ។ ថេយ៉ុងហាមាត់ចាំទទួលបបរពីជុងហ្គុកមកញុាំបន្តទៀតដោយស្នាមញញិម ជុងហ្គុកក៏បញ្ចុកបបរនាយតូចផងញុាំខ្លួនឯងផងមើលទៅពិតជាមានក្ដីសុខខ្លាំងណាស់។
    «មាត់របស់ឯងប្រឡាក់ហើយ»ជុងហ្គុក
    «នៅត្រ... ហ្ហិមម»ថេយ៉ុងត្រូវលេបពាក្យសម្តីវិញនៅពេលដែលជុងហ្គុកស្រាប់តែគ្រលាស់អណ្តាតលើបបូរមាត់របស់គេ ថែមទាំងបន្លំស៊កអណ្ដាតចូលក្នុងក្រអូមមាត់របស់គេទាមទារកភាពផ្អែមល្ហែមទៀតផង។
    «ស្អាតហើយ»ជុងហ្គុកដកមាត់ចេញវិញ ប៉ុន្តែមុខរបស់ពួកគេទាំងពីរនៅមិនឆ្ងាយពីគ្នានោះទេគឺនៅឆ្ងាយគ្នាត្រឹមមួយថ្នាំងដៃប៉ុណ្ណោះ ថេយ៉ុងចាប់ផ្តើមក្រហមមុខសារជាថ្មីមិនហ៊ាននិយាយអ្វីនោះទេ។
    «ឆាប់គេងមក»ជុងហ្គុកចាប់ថេយ៉ុងអោយផ្តេកក្បាលគេងនៅលើភ្លៅរបស់គេ ហើយយកនំCookieយកមកដាក់ជិតថេយ៉ុងនិងយកវាមកបញ្ចុកថេយ៉ុងថែមទៀត គេដឹងថាថេយ៉ុងចូលចិត្តនំនេះ។
    «ខ្ញុំអាចញុាំខ្លួនឯងបាន»
    «អ្ហិមម...»ជុងហ្គុកគ្រហ៊ឹមដើមក.ជាកាយល់ព្រមហើយក៏លើកយកសៀវភៅដែលនៅក្បែរនោះមកអានអោយថេយ៉ុងដែលកំពុងគេងលើភ្លៅរបស់ខ្លួននិងញុាំនំបណ្តើរនោះស្តាប់។
    នាយតូចដែលគេងស្ដាប់បណ្ដើរញុាំបណ្ដើរនោះក៏គេងលក់ដោយមិនដឹងខ្លួន ឯដៃក៏អោបចង្កេះជុងហ្គុកជាប់។
     «នេះគេងហើយមែនទេ?ថេយ៉ុង?»ជុងហ្គុកអោនមើលទៅអ្នកដែលកំពុងតែគេងលង់លក់នៅលើភ្លៅរបស់គេ ពេលដែលដឹងថាថេយ៉ុងគេងលក់មែនហើយ ទើបលើកដៃមកអង្អែលក្បាលនាយតូចថ្នមៗព្រមជាមួយនិងស្នាមញញឹមស្រាលតែបង្កប់ដោយការឈឺចាប់ពិបាកនិងបរិយាយ។
    «អូនពិបាកខ្លាំងទេ?សុំទោសដែលបងការពារអូនមិនបាន...មិនចាំបាច់ធ្វើខ្លួនជាមនុស្សរឹងមាំសើចបន្លប់ទុក្ខនោះទេ ស្នាមញញឹមមួយនេះវាធ្វើអោយបងឈឺចាប់ខ្លាំងណាស់ អូនដឹងទេ?បងចង់ឃើញស្នាមញញឹមរបស់អូនដូចកាលពីមុនដែលជាស្នាមញញឹមពិតប្រាកដមិនមែនស្នាមញញឹមបង្កប់រយលាននៃភាពឈឺចាប់នេះទេ»ជុងហ្គុកមើលទៅមុខរបស់ថេយ៉ុងដែលកំពុងគេងលក់មិនដឹងអ្វីទាំងអួលដើមក. មនុស្សដែលតែងតែរឹងរួសរពីសមិនចេះនៅស្ងៀម ចូលចិត្ត លេងសើច តែងតែញញឹមនិងសើចសប្បាយប្រែក្លាយទៅជាមនុស្សម្នាក់ដែលស្ងប់ស្ងាត់ រស់នូវក្នុងស្នាមញញឹមក្លែងក្លាយកុហកគេគ្រប់គ្នាថាខ្លួនមិនអីទាំងស្ទើរតែសម្លាប់ខ្លួនម្តងៗ ការឈឺចាប់ ភាពឯការដំណក់ទឹកភ្នែកនៃការឈឺចាប់មិនដែលផុតពីជុងហ្គុកនោះទេ គេតែងតែឃើញថេយ៉ុងលួចយំ គ្រាន់តែពេលនោះគេមិនចាំតែពេលនេះគេជាចន ជុងហ្គុកកាលពីមុនវិញហើយជាចន ជុងគុករបស់គីម ថេយ៉ុង ហើយក៏សន្យាថានិងសងពួកនាក់ដែលបង្កររឿងនេះវិញយ៉ាងសាកសម។
    «បងនាំអូនទៅខាងក្នុង»ជុងហ្គុកលើកបីថេយ៉ុងដើរចូលទៅខាងក្នុង ពេលមកដល់បន្ទប់ក៏ដាក់នាយតូចអោយគេងនៅលើគ្រែនិងដណ្តប់ភួយអោយបានយ៉ាងរៀបរយ អហើយក៏អង្គុយនៅលើគ្រែក្បែរនាយតូចនិងលើកដៃអង្អែលក្បាលរបស់ថេយ៉ុងថ្នមៗ។
    «សម្រាកអោយបានច្រើនពេលនោះរាងកាយអូននិងរឹងមាំឡើងវិញ...បងសន្យាថាអូននិងអាចមើលឃើញវិញឆាប់ៗ បងត្រូវទៅក្រុមហ៊ុនហើយណាពេលល្ងាចបងនិងមករកអូនវិញ សុឺត...»ជុងហ្គុកទម្លាក់បបូរមាត់ថើបថ្ងាសរបស់ថេយ៉ុងមួយដង្ហើមមុននិងឈានជើងចេញពីបន្ទប់នោះឡើងទៅផ្លាស់សម្លៀកបំពាក់នៅបន្ទប់របស់ខ្លួនហើយក៏បើកឡានទៅក្រុមហ៊ុនដោយខ្លួនឯង ចំណែកឯខេគេអោយទៅមើលការងារមុនបាត់ហើយ។


សូមរងចាំភាគបន្ត....💜🙏🏻

🥀ប្លន់ស្នេហ៍លោកប្ដីម៉ាហ្វៀ🥀«ចប់»Where stories live. Discover now