ភាគទី16;អូនខឹងនិងបងមែនទេ?

2.3K 128 4
                                    

រឿង ប្លន់ស្នេហ៍លោកប្ដីម៉ាហ្វៀ
ភាគទី16

    ក្រោយពីដាក់ទូរស័ព្ទចុះភ្លាមថេយ៉ុងខឹងស្ទើរតែដុតសាលាមួយនេះចោលទៅហើយ មុននេះគេខលហៅជុងហ្គុកអោយមកយកខ្លួនវិមានវិញព្រោះវាដល់ម៉ោងចេញទៅផ្ទះ ហើយ តែបែជារវល់នៅជាមួយស្រីទៅវិញបើមិនខឹងទើបវាចម្លែក។
     «កើតអីថេយ៍?»ជីមីនសួរឡើងព្រោះតែឃើញទឹកមុខមិនល្អរបស់មិត្តភក្តិ មើលក៏ដឹងថាថេយ៉ុងកំពុងតែខឹងហើយក៏មិនមែនខឹងធម្មតាដែរ។
     «យើងមិនអីទេ...ឯងទៅផ្ទះមុនយើងចុះ»នាយតូចសម្រួលអារម្មណ៍អោយមកធម្មតាវិញទើបងាកទៅនិយាយជាមួយជីមីនគេមិនចង់អោយជីមីនបារម្ភពីគេនោះទេ។
    «មិនអីទេយើងនៅជាមួយឯងរហូតដល់មានគេមកយកឯងក៏បានដែរ»គេម៉េចនិងអាចទុកអោយថេយ៉ុងនៅតែម្នាក់ឯងនោះ បើមាននាក់ណាចាប់បាត់ធ្វើយ៉ាងម៉េច?
    «ឆាប់ទៅចុះកុំបារម្ភអី...គ្មាននាក់ណាអាចមកធ្វើអ្វីគីមថេយ៉ុងបាននោះទេ»នាយតូចញាក់ចញ្ចើមដាក់ជីមីនហើយសើចដាក់ជីមីនទៀតផង គេពិតជាមិនអីពិតមែនគ្មានអ្នកណាអាចមកធ្វើអ្វីគេបានទេ។
    «Okay!ទៅក៏បានដែរតែបើមានរឿងអីខលមកយើងលឺទេ?»
    «អ្ហិមម...យើងដឹងហើយការតុញ»ថេយ៉ុងងគ់ក្បាលតឹចៗ ជីមីនឃើញបែបនេះក៏ធូរចិត្តមកវិញមុននិងដើចូលទៅក្នុងឡានបើកចេញទៅទាំងចិត្តមិនចង់តែបើថេយ៉ុងនិយាយបែបនេះហើយគេក៏ឈប់បារម្ភដែរ។
    ពេលដែលឃើញជីមីនចេញទៅផុតថេយ៉ុងលើកដៃហៅតាក់សុីឈប់រួចហើយក៏ដើចូលទៅខាងក្នុងតាក់សុីនោះ បើរាល់ដងគេមិនដែរជិះតាក់សុីនោះទេគឺតែងតែមានគេមកទទូល ដូចថ្ងៃនេះអញ្ចឹងជុងហ្គុកថាមកយកគេតែពេលនេះទៅហើយនៅមិនឃើញមកទៀតប្រហែលជារវល់ជាមួយមីស្រីណាហើយ គិតដល់រឿងនេះទាំងខឹងទាំងអន់ចិត្ត្ត។
     ថេយ៉ុងប្រាប់តាក់សុីអោយបើកទៅវិមានចន អុំអ្នកបើកតាក់សុីក៏រាងស្ទាក់ស្ទើរដែរព្រោះថានេះជាវិមានចនជាវិមានរបស់ម៉ាហ្វៀប៉ុន្តែពេលមកដល់មាត់ផ្លូគ្រាន់តែពួកអង្គរក្សនោះឃើញថេយ៉ុងក៏ព្រមអោយបើកចូលទៅក្នុងបរិវេណវិមាន។ នាយតូចចេញពីតាក់សុីដើរចូលក្នុងវិមាន ថ្ងៃនេះដូចជាស្ងាត់ព្រោះអ្នកស្រីចនត្រូវចូលរួមកម្មវិធីសមាគមពេលយប់ទើបគាត់ត្រឡប់មកវិញ ចំណែកអ្នកបម្រើក៏បំពេញការងាររបស់ពួកគេរៀងខ្លួន កាន់តែមិនហ៊ានចូលមករញ៉េរញ៉ៃព្រោះតែឃើញទឹកមុខម្ចាស់តូចរបស់ពួកគេមិនល្អ។

🥀ប្លន់ស្នេហ៍លោកប្ដីម៉ាហ្វៀ🥀«ចប់»Where stories live. Discover now