ភាគទី20;យើងមិនជឿួថាលោកចនស្រលាញ់ឯង

1.3K 112 7
                                    

រឿង ប្លន់ស្នេហ៍លោកប្ដីម៉ាហ្វៀ
ភាគទី20


     ជុងហ្គុកបោះជំហ៊ានចូលមកក្នុងក្រុមហ៊ុនទាំងទឹកមុខមុាំមិនប្ដូរ បុគ្គលិកដែលនៅទីនោះនាំគ្នាអោនមុខចុះគោរពអ្នកជាចៅហ្វាយសូម្បីតែមុខក៏ពួកគេមិនហ៊ានមើលដែរ។ ជុងហ្គុកមិនបានខ្វល់ច្រើនក៏ប្រញ៉ាប់ចូលជណ្ដើរប្រអប់ឡើងទៅជាន់ខាងលើ គេមិនចង់អូសបន្លាយពេលយូរនោះទេធ្វើការហើយកាន់តែឆាប់កាន់តែល្អ។
    «យើងពិតជាចង់ឃើញភរិយារបស់លោកអគ្គនាយកណាស់»
     «មែនហើយៗឯង យើងឃើញត្រឹមតែនៅក្នុងបណ្ដាញសង្គមប៉ុណ្ណោះ គាត់ស្អាតខ្លាំងណាស់»
    «ត្រូវហើយ យើងឃើញអគ្គនាយករីករាយនិងថ្ងៃរៀបការណាស់គាត់ប្រាកដជាស្រលាញ់ភរិយាខ្លាំងហើយ»
    «យើងក៏គិតអញ្ចឹងដែរ ស្ងាត់ៗតែបែបច្បាស់លាស់»
     ពេលដែលអគ្គនាយករបស់ពួកគេឡើងទៅបាត់ពួកគេក៏នាំគ្នានិយាយរឿងកាលពីម្សឹលមិញ អ្នកណាមិនភ្ញាក់ផ្អើលបើសុខៗស្រាប់តែលេចឡើងនៅពិធីមង្គល់ការភ្លាមៗតែម្ដង អ្នកណាក៏គេដឹងថាជុងហ្គុកមិនធ្លាប់ទៅពាក់ព័ន្ធរឺរញ៉េរញ៉ៃនិងអ្នកណាទេគេជាមនុស្សដែលស្ងៀមស្ងាត់ហើយក៏ម៉ដ្ឋចត់ខ្លាំងបំផុតដូចគ្នា ប៉ុន្តែម្សឹលមិញនេះពិតជាSurpriseខ្លាំងណាស់ មិនមាត់ៗតែដឹកដៃគ្នាចូលរោងការតែម្ដងអ្វីដែលសំខាន់កូនក្រមុំរបស់ម៉ាហ្វៀរូបនេះជាមនុស្សប្រុសប៉ុន្តែមានសម្រស់ស្រស់ស្អាតជាងមនុស្សស្រីទៅទៀត ជាពិសេសអ្នកដែលមើលការឡាយនោះសុទ្ធតែសសើរគ្រប់គ្នាពីភាពផ្អែមល្ហែមរបស់ពួកគេទាំងពីរ អ្នកខ្លះក៏ច្រណែននិងថេយ៉ុងដែលអាចយកជុងហ្គុកមកធ្វើជាគូរបាន។

     ជុងហ្គុកសង្ងំមើលឯកសារពីមួយទៅមួយភ្នែកចេះតែរំពៃមើលទៅម៉ោងចំណែកឯទូរស័ព្ទក៏ដាក់នៅជិតដៃខ្លាចថាថេយ៉ុងខលមកមិនបានលើកដូចមុនទៀត។
    «បងនិកអូន»ជុងហ្គុកចុចបើកទូរស័ព្ទដែលមានតាំងរូបថេយ៉ុងនៅលើឡុកស្គ្រីន ឃ្លាតមកមិនបានប៉ុន្មានផងក៏មានអារម្មណ៍ថានិកបាត់ទៅហើយ។
    តើមានកត់សម្គាល់ទេថាគេប្លែកខ្លាំងដល់កម្រឹតណា?មនុស្សដែលធ្លាប់តែងប់ងុលនិងការងារ ធ្វើការមិនត្រូវការពេលសម្រាកស្ទើរតែគ្មានពេលត្រឡប់ទៅផ្ទះវិញថ្ងៃខ្លះក៏នៅសម្រាកនៅofficeក៏មានប៉ុន្តែពេលនេះគេផ្លាស់ប្ដូរច្រើនខ្លាំងណាស់ ច្រើនហួសពីការគិត គេលែងងប់ងល់និងការងារដូចមុន ចាប់ផ្ដើមចេះចង់សម្រាកចង់មានពេលផ្ទាល់ខ្លួន ពីមុនធ្លាប់តែគិតថាមិនចង់មានអ្នកណាមករញ៉េរញ៉ៃនៅក្នុងជីវិតធ្លាប់តែគិតថាក្នុងជាតិនេះខ្លួនមិនចេះស្រលាញ់អ្នកណា ប៉ុន្តែពេលនេះមិនដូចមុនទេគេចង់នៅក្បែរថេយ៉ុង ចង់អោយថេយ៉ុងនៅក្បែរគេអោយបានច្រើនៗចង់អោយថេយ៉ុងបារម្ភខ្វល់ខ្វាយ។
      ___

🥀ប្លន់ស្នេហ៍លោកប្ដីម៉ាហ្វៀ🥀«ចប់»Where stories live. Discover now